ជាតិ
ក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបថ្ងៃទី១ ដំណើរការទៅដោយគ្មានភាពខុសប្រក្រតីអ្វីឡើយ
27, Dec 2021 , 5:27 pm        
រូបភាព
សិស្ស ចាកចេញពីមណ្ឌលប្រឡងនៅវិទ្យាល័យ ទួលទំពូង រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
សិស្ស ចាកចេញពីមណ្ឌលប្រឡងនៅវិទ្យាល័យ ទួលទំពូង រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
នៅល្ងាចម៉ោង៥ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ការប្រឡងបាក់ឌុបថ្ងៃទី១ ត្រូវបានបញ្ចប់ហើយ។ ក្រសួងអប់រំ ប្រកាសតាមរយៈសំណេរលើទំព័រហ្វេសប៊ុករបស់ខ្លួនភ្លាមថា ការប្រឡងបាក់ឌុបថ្ងៃទី១នេះ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការណ៍ខុសប្រក្រតីកើតមានឡើង គួរឲ្យកត់សម្គាល់នោះទេ។



ក្រសួងអប់រំ អះអាងទៀតថា បេក្ខជន បានចេញពីមណ្ឌលប្រឡង ជាមួយនឹងទឹកមុខស្រស់ស្រាយ និងសប្បាយរីករាយ។ តាមរយៈការឃើញទឹកមុខរបស់បេក្ខជននេះ ក្រសួងអប់រំ វាយតម្លៃថា ដំណើរការប្រឡងបាក់ឌុប ពិតជាប្រព្រឹត្តទៅតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ 

ការប្រឡងនេះ នៅសល់ថ្ងៃស្អែក១ថ្ងៃទៀត (២៨ធ្នូ) ចាប់ពីម៉ោង៧កន្លះព្រឹក រហូតដល់ម៉ោង៤កន្លះល្ងាច៕


Tag:
 បាក់ឌុប២០២១
© រក្សាសិទ្ធិដោយ thmeythmey.com