កីឡាជាតិ
ជាតិ
នាយកប្រតិបត្តិនៃលីគកម្ពុជា កំពុងរៀបចំឲ្យក្លិបជើងឯក និងជើងឯករង អាចប្រកួតលើឆាកអន្តរជាតិ
28, Dec 2021 , 4:30 pm        
រូបភាព
សាលាបាល់ទាត់ជាតិ
សាលាបាល់ទាត់ជាតិ
បើដំណើរការប្រព្រឹត្តិដោយរលូននោះ ក្លិបជើងឯក និងជើងឯករងនៅលីគកម្ពុជា នឹងអាចប្រកួតលើឆាកអន្តរជាតិបាន។ នាយកប្រតិបត្តិនៃលីគកម្ពុជាថ្មី កំពុងគិតគូរពីចំណុចនេះ។



សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានទទួលស្គាល់ជាផ្លូវការ នូវវត្តមានលោក សាតូស៊ី សៃតូ (Satoshi Saito) ជានាយកប្រតិបត្តនៃលីគកម្ពុជា សម្រាប់រដូវការថ្មី ឆ្នាំ២០២២ ។ នាយកប្រតិបត្តិរូបនេះ កំពុងរៀបចំឲ្យកីឡាបាល់ទាត់កម្ពុជា ឈានទៅរកស្ដង់ដាអន្ដរជាតិមួយ ដែលក្លិបជើងឯក និងជើងឯករង របស់កម្ពុជា អាចចូលរួមប្រកួតលើឆាកអន្ដរជាតិ បានក្នុងព្រឹត្តិការណ៍ធំៗ ដូចជា ពានរង្វាន់ AFC Championship ដោយសមស្របតាមលក្ខខណ្ឌណរបស់សហព័ន្ធអន្ដរជាតិ ។ 
 
នាយកប្រតិបត្តរូបនេះ បានអំពាវនាវឲ្យ ក្លិបកម្ពុជាទាំងអស់ ទាំងលីគកំពូល និងលីគ២ ចូលរួមសហការ ក្នុងការអភិវឌ្ឍបាល់ទាត់កម្ពុជា ឲ្យឈានទៅរកស្ដង់ដាមួយ ដែលអន្តរជាតិទទួលស្គាល់ ។ លោក សៃតូ បានបន្ថែមទៀតថា តួនាទីរបស់អ្នកសារពត៌មាន គឺមានសារៈសំខាន់ ក្នុងការជួយផ្សព្វផ្សាយ ក៏ដូចជាតំណាងឲ្យមហាជន ក្នុងការបង្ហាញមតិ និងការរិះគន់ស្ថាបនា ។ 
 
សម្រាប់ការប្រកួតលីគ២កម្ពុជា ២០២១នេះ ក្រុមសាលាកីឡាបាល់ទាត់ជាតិបាទី គ្រងតំណែងជើងឯក ខណៈក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ បានចំណាត់ថ្នាក់លេខ២, មន្ទីរ អ យ ក ខេត្តត្បូងឃ្មុំ ទទួលបានលេខ៣ និងក្រុមFair Play ។ គ្រូបង្វឹកល្អជាងគេ បានទៅលោក Koji Gyotoku គ្រូបង្គោលយុវជនក្រោម១៨ឆ្នាំ មជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិ ។ កីឡាករក្រុមត្បូងឃ្មុំ មិម សែតសាន ជាប់ជាកីឡាករល្អជាងគេ ។ អ្នកចាំទីល្អជាងគេ បានទៅលើ រ៉េត លីហេង កីឡាករមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិ ។
 
សម្រាប់ម្ចាស់ពានរង្វាន់មិត្តហ្វូន ឬលីគកំពូលកម្ពុជា ២០២១ បានទៅលើភ្នំពេញក្រោន ខណៈពានរង្វាន់សម្ដេច ហ៊ុន សែន ធ្លាក់លើដៃវិសាខា ដែលជាម្ចាស់ជើងឯកចាស់៕

Tag:
 កីឡាបាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com