ជាតិ
បទសម្ភាសន៍
​ក្រឡាន​ដំណើបខ្មៅ​ដុតក្នុងដូងក្រអូប មានសក្តានុពលក្នុងទីផ្សារ តែខ្វះអ្នកផ្គត់ផ្គង់វត្ថុធាតុដើ​​ម
05, Jan 2022 , 7:59 pm        
រូបភាព
អ្នកស្រី  លី  ច័ន្ទធូ អាជីវករអ្នកច្នៃក្រឡានដុត ក្នុងដូងក្រអូប
អ្នកស្រី លី ច័ន្ទធូ អាជីវករអ្នកច្នៃក្រឡានដុត ក្នុងដូងក្រអូប
ដោយ៖ សុង សុធាវី
 
​អ្នកស្រី លី ច័ន្ទធូ បានចាប់ផ្តើមអាជីវករដុតក្រឡានដំណើបខ្មៅក្នុងដូងក្រអូប នៅក្នុងខេត្តពោធិ៍សាត់ រយៈពេលប្រមាណ២ឆ្នាំមកហើយ។ អ្នកស្រី លី ច័ន្ទធូ បានឱ្យកម្មវិធី«គំនិតថ្មី» ដឹងថា ក្នុងមួយថ្ងៃអ្នកស្រីអាចចែកចាយទៅឱ្យអតិថិជន នៅតាមបណ្តាខេត្តពី ៦០០-៨០០ នំក្នុងមួយថ្ងៃៗ។ ដ្បិតទទួលបាន​ការគាំទ្រច្រើន ប៉ុន្តែអ្នកស្រី ច័ន្ទធូ មិនសូវសប្បាយចិត្តឡើយ ព្រោះសព្វថ្ងៃ អ្នកស្រីត្រូវបង្ខំចិត្តទិញដូងក្រអូបពីប្រទេសថៃ។ ស្ត្រីវ័យ ៣៨ឆ្នាំរូបនេះ សង្ឃឹមថា ខ្លួននឹងអាច​រកអ្នកផ្គត់ផ្គង់​ក្នុងស្រុកបាន ហើយអ្នកស្រី ក៏អាចជួយដល់ម្ចាស់កសិដ្ឋានដូងក្រអូបក្នុងស្រុកបានមួយចំណែកដែរ។

 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង អ្នកស្រី លី ច័ន្ទធូ ដូចតទៅ៖

 
អ្នកស្រី លី ច័ន្ទធូ ជាអ្នកធ្វើនំក្រឡានអង្ករដំណើបខ្មៅដុត ក្នុងដូងក្រអូប។ ក្រឡានមួយតម្លៃ៨ពាន់រៀល ហើយអ្នកស្រី លី ច័ន្ទធូ បានថ្លែងប្រាប់កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ថា
ខ្លួនអាចផ្គត់ផ្គង់ក្រឡានដ៏ប្លែកនេះ បានប្រមាណពី៦០០ ទៅ៨០០គ្រាប់(នំ)ឯណោះ ក្នុងមួយថ្ងៃៗ​។ ក្រៅពីក្រឡានដូងក្រអូប ស្ត្រីវ័យ៣៧រូបនេះ បានកែច្នៃប្រភេទក្រឡានដែលមានស្នូល​ត្រាវ និងល្ពៅបន្ថែមទៀតដែរ ដើម្បីផ្តល់ជម្រើសកាន់តែច្រើនទៅឱ្យអតិថិជន។
 

 អ្នកស្រី  លី  ច័ន្ទធូ អាជីវករអ្នកច្នៃក្រឡានដុត ក្នុងដូងក្រអូប
 
ដ្បិតតែទទួលបានការពេញនិយម ប៉ុន្តែអ្នកស្រី ច័ន្ទធូ មិនសូវសប្បាយចិត្តព្រោះសព្វថ្ងៃ អ្នកស្រី ត្រូវបង្ខំចិត្តទិញដូងក្រអូប ដែលជាវត្ថុធាតុដើមដ៏សំខាន់មួយសម្រាប់ដុតក្រឡាននេះ ពីប្រទេសថៃ ខណៈអង្ករដំណើបខ្មៅ សណ្តែកគ្រប់ប្រភេទ និងដូងទុំ អ្នកស្រីអាចរកអ្នកផ្គត់ផ្គង់នៅក្នុងស្រុកបាន។ ស្ត្រីរូបនេះ បញ្ជាក់បន្ថែមថា៖«បច្ចុប្បន្ន បើក្នុងស្រុកខ្មែរយើង មានអ្នក​ផ្គត់ផ្គង់ដូងក្រអូបបកសំបករួចស្រេច ខ្ញុំនឹងទិញរបស់ខ្មែរយើងវិញ ព្រោះចង់គាំទ្ររបស់ខ្មែរដូចគ្នា តាមលទ្ធភាពដែលអាចធ្វើទៅបាន»។
 
បើតាមស្រ្តីវ័យ៣៧ឆ្នាំរូបនេះ ​វិបត្តិកូវីដ-១៩ មិនបានប៉ះពាល់របរខ្លួនប៉ុន្មាននោះទេ ព្រោះអ្នកស្រី ទទួលបានការបញ្ជាទិញ តិច ច្រើន ពីអតិថិជនជាប្រចាំ ប៉ុន្តែផលលំបាកមួយ គឺភាពយឺតយ៉ាវនៃការដឹកជញ្ជូនក្រឡានទៅឱ្យអតិថិជន ដែលនៅតាមខេត្ត៕

Tag:
 ក្រឡាន​ដំណើបខ្មៅ
  ក្រឡានដូងក្រអូប
  SME
  លី ច័ន្ទធូ
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com