កីឡាអន្តរជាតិ
អន្តរជាតិ
តុលាការអូស្ត្រាលីស្នើឱ្យដោះលែង និងផ្តល់ទិដ្ឋការឡើងវិញ ក្រោយ Djokovic ឈ្នះសវនាការ
10, Jan 2022 , 4:01 pm        
រូបភាព
ក្រុមចៅក្រមបានដាក់ការព្រួយបារម្ភយ៉ាងខ្លាំង នាថ្ងៃទី១០ខែមករា បន្ទាប់ពីទទួលដំណឹងថា Novak Djokovic កំពុងតែប្រកាសប្រកួតប្រជែងផ្នែកផ្លូវច្បាប់ជាមួយរដ្ឋាភិបាលអូស្ត្រាលី ចំពោះរឿងដែលមន្ត្រីព្រំដែន បានដកហូតទិដ្ឋការធ្វើដំណើរ។



Djokovic បានក្លាយជាជនអន្តោប្រវេសន៍ដែលជាប់ឃុំក្នុងសណ្ឋាគាប្រទេសអូស្ត្រាលី ចាប់តាំងពីត្រូវបានរដ្ឋបាលប្រទេសនេះ ដកហូតទិដ្ឋការមក។ Djokovic បានប្រឆាំងច្បាប់ចាក់វ៉ាក់សាំងដែលតម្រូវដោយរដ្ឋាភិបាលអូស្ត្រាលី តាំងពីខែវិច្ឆិកាឆ្នាំ ២០២១។
 
ចៅក្រម Anthony Kelly និយាយថា រឿងហេតុដំបូងបានបង្ហាញថា Djokovic ទទួលបានការលើកលែងពីការចាក់វ៉ាក់សាំង មុនធ្វើដំណើរមកកាន់ប្រទេសអូស្ត្រាលី។ ពេលមកដល់ព្រលានយន្តហោះទីក្រុងមែលប៊ន នាថ្ងៃទី៥ខែមករា ហើយបានបង្ហាញភស្តុតាងពីការលើកលែងចាក់វ៉ាក់សាំង។ លោក Kelly ក៏ទាមទារឱ្យមេធាវីរបស់ Djokovic បង្ហាញភស្តុតាងគ្រប់គ្រាន់ក្នុងសវនាការ។
 
ទោះបីជាយ៉ាងនេះក្តីរដ្ឋបាលអូស្ត្រាលី បាននិយាយសំដៅចំៗទៅកាន់ Djokovic ថា មិនមែនជាពលរដ្ឋអូស្រ្តាលីហើយ មិនចាក់វ៉ាក់សាំងគ្មានសិទ្ធិចូលប្រទេសអូស្ត្រាលីឡើយ។ 
 
ក្រោយពីការព្រួយបារម្ភពីសំណាក់ចៅក្រមរួចមក រយៈពេលមិនដល់ ២ម៉ោងផងនោះ សេចក្តីសម្រេចរបស់ចៅក្រមអូស្ត្រាលីបានប្រកាសឱ្យ Djokovic ឈ្នះសវនាការ។ លោក Kelly ជាចៅក្រមបានស្នើឱ្យរដ្ឋាភិបាលដោះលែងកីឡាករវ័យ៣៤ឆ្នាំ ក្នុងរយៈពេល៣០នាទី ជាមួយលិខិតឆ្លងដែន រួមទាំងឯកសារដទៃផ្សេងទៀត។
 
ចៅក្រមអូស្តា្រលីក៏បានរកឃើញថា ការដកហូតទិដ្ឋការធ្វើដំណើរលើ Djokovic ពីសំណាក់រដ្ឋាភិបាល ជារឿងគ្មានហេតុផលសមរម្យ។
 
មិនតែប៉ុណ្ណោះលោក Kelly ក៏បានហាមទៅកាន់មេធាវីរបស់រដ្ឋាភិបាល ដែលចង់ដាក់បម្រាបមិនឱ្យ Djokovic ចូលមកប្រទេសអូស្ត្រាលី រយៈពេល៣ឆ្នាំថា៖«វានឹងធ្វើឱ្យខាតបង់ផលប្រយោជន៍យ៉ាងខ្លាំង ចំពោះអូស្រ្តាលី»។
 
Djokovic នឹងអាចបន្តដំណើរទៅកាន់ការប្រកួតការពារតំណែងរបស់គេ កាលឆ្នាំមុនក្នុង​កម្មវិធី Australian Open ឆ្នាំ២០២២ និងជាគោលដៅពានរង្វាន់ Grand Slam លើកទី២១ក្នុងអាជីព។ ការប្រកួតនេះ នឹងត្រូវប្រព្រឹត្តិនៅថ្ងៃទី១៧រហូតដល់៣០ ខែមករា៕

Tag:
 Novak Djokovic
  Tennis
© រក្សាសិទ្ធិដោយ thmeythmey.com