កីឡាអន្តរជាតិ
អន្តរជាតិ
Afcon 2021៖ Mendy និង Koulibaly អវត្តមានជួយសេណេហ្គាល់ទល់ស៊ីមបាវ៉េ
10, Jan 2022 , 5:59 pm        
រូបភាព
សេណេហ្គាល់ជាក្រុមជើងឯករងពានរង្វាន់ Africa Cup of Nations កាលពីឆ្នាំ២០១៩ ។ ពួកគេត្រូវប្រកួតបើកឆាកពូលB ដោយទទួលស្វាគមន៍ជម្រើសជាតិស៊ីម​បាវ៉ វេលាម៉ោង ៨យប់ (ម៉ោងនៅកម្ពុជា) មុនការប្រកួតរវាងក្រុម ហ្គីណេទល់ក្រុមម៉ាឡាវីវេលាម៉ោង ១១យប់​ នារាត្រីថ្ងៃទី១០ខែមករានេះ។



ជម្រើសជាតិសេណេហ្គាល់ នឹងត្រូវប្រកួតដោយគ្មានវត្តមានកីឡាករចាំទី Edouard Mendy ដែលជាដៃទីមួយរបស់ក្លិប Chelsea រួមទាំងកីឡាករ Kalidou Koulibaly ខ្សែការពាររបស់ក្លិប Napoli ក្រោយតេស្តឃឃើញកូវីដ-១៩ មុនការប្រកួតបើកឆាកពូលB ទល់ស៊ីមបាវ៉េ។
 
មុនការប្រកួតមកដល់ គ្រូបង្វឹកសេណេហ្គាល់លោក Aliou Cisse បានលើកឡើងថា ការប្រកួតប្រជែងក្នុងកាលៈទេសៈកូវីដ-១៩ ពិតជាពិបាកខ្លាំងណាស់។
 
ក្រុមរបស់លោក Cisse  មានកីឡាករត្រឹមតែ១៧នាក់ប៉ុណ្ណោះ ដែលអាចចូលរួមប្រកួត ខណៈកីឡាករដទៃទៀត កំពុងតែជួបបញ្ហារបួសនិងឆ្លងកូវីដ-១៩។ អ្នកចាំទី Mendy រួមទាំងខ្សែការពារ Koulibaly ជាកីឡាករដែលឆ្លងកូវីដ-១៩ចុងក្រោយ គេសម្រាប់សេណេហ្គាល់។
 
«យើងកំពុងតែត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែង ក្នុងនោះមានកីឡាករមួយចំនួន បានចូលលេងនិងកីឡាករខ្លះបានអវត្តមាន។ ប៉ុន្តែយើងនៅតែបន្តការប្រកួតទល់ស៊ីមបាវ៉េ ជាមួយភាពជឿជាក់»។លោក Cisse បាននិយាយក្នុងសន្និសីទកាសែត មុនប្រកួតបែបនេះ។
 
សេណេហ្គាល់ ស្ថិតក្នុងពូល B ដែលត្រូវប្រកួតតទល់ជាមួយ ហ្គីណេ ស៊ីមបាវ៉េ និងម៉ាឡាវី។ 
 
ចំណែកពូល C ក៏ត្រូវប្រកួតបើកឆាកក្នុងរាត្រីនេះ វេលាម៉ោង ១១យប់ ដែលជាការប្រកួតរវាងម៉ារ៉ុក ទល់ ហ្គាណា។ ម៉ារ៉ុកអវត្តមានកីឡាករ ២រូបរួមមាន Aymen Barkok និង Auyoub El Kaabi ព្រោះតេស្តឃើញឆ្លងកូវីដ-១៩។
 
ច្បាប់នៃការប្រកួត Nations Cup នេះ ប្រទេសដែលមានកីឡាករត្រឹម១១នាក់ អ្នកអាចបន្តការប្រកួតបាន បើទោះបីជាពួកគេមិនមានអ្នកចាំទីក៏ដោយ៕

Tag:
 Edouard Mendy
  Senegal
  Africa Cup of Nations
© រក្សាសិទ្ធិដោយ thmeythmey.com