COVID-19
ជាតិ
កូវីដ-១៩៖ អ្នកឆ្លង«អូមីក្រុង» ក្នុងសហគមន៍កើនដល់ ៣៤នាក់
14, Jan 2022 , 12:21 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
នាថ្ងៃទី១៤មករានេះ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទបំប្លែងថ្មី«អូមីក្រុង» ចំនួន១០នាក់ទៀត។ ក្នុងនោះ មាន៦នាក់ ជាករណីឆ្លងក្នុងសហគមន៍ ដោយចំនួននេះបានធ្វើឱ្យអ្នកដែលឆ្លងអូមីក្រុងនៅក្នុងសហគមន៍ កើនដល់ ៣៤នាក់។



សូមរម្លឹងថា ក្រសួងសុខាភិបាលប្រកាសរកឃើញបុរសខ្មែរដំបូងដែលបានឆ្លងអូមីក្រុង នៅក្នុងសហគមន៍ នាថ្ងៃទី៨មករា ឆ្នាំ២០២២។

មកទល់ពេលនេះ កម្ពុជា មានឆ្លងកូវីដ-១៩ សរុប ១២០ ៧២៨នាក់, ជាសះស្បើយមាន ១១៧ ០៧២ និងស្លាប់ មាន ៣ ០១៥នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com