ជាតិ
បាក់ឌុប
ភ្នំពេញ សៀមរាប កណ្ដាល បាត់ដំបង និងកំពង់ចាម មានសិស្សជាប់និទ្ទេស A ច្រើនជាងគេ
14, Jan 2022 , 2:45 pm        
រូបភាព
ភ្នំពេញ៖ លទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២១ ចេញជាផ្លូវការហើយ ដោយមានបេក្ខជនជាប់ ៧២ ០១៦នាក់ ស្មើ៦៥, ៦៥ ភាគរយ ក្នុងចំណោមសិស្សប្រឡង ១១៤ ១៨៧នាក់។ ក្នុងនោះបេក្ខជនប្រឡងជាប់នេះ មានសិស្សនិទ្ទេស A ចំនួន ១,៧៥៣នាក់។



បើតាមសេចក្តីប្រកាសក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ មករានេះ បេក្ខជនប្រឡងជាប់ច្រើនជាងគេ គឺនៅភ្នំពេញ ៥៦៥នាក់, សៀមរាប ១៥៣នាក់, កណ្ដាល ១២៧នាក់ ,បាត់ដំបង ១២៣នាក់ និងកំពង់ចាម ១១៨នាក់។ ក្រៅពីនេះ ក៏មានបេក្ខជនជាប់និទ្ទេសនៅខេត្តបន្ទាយមានជ័យ ៩៩នាក់, តាកែវ ៩៩នាក់ ,ព្រៃវែង ៨៧នាក់ ,កំពត ៧៥នាក់ ,ត្បូងឃ្មុំ ៥៤នាក់ ,ក្រចេះ ៤៥នាក់ ,កំពង់ធំ ៤១នាក់ ,កំពង់ស្ពឺ ៣៣នាក់ ,ពោធិ៍សាត់២៨នាក់ ,ស្វាយរៀង ២៦នាក់ ,កំពង់ឆ្នាំង ២២នាក់ ,ព្រះសីហនុ ២០នាក់ ,រតនគិរី ៩នាក់ ,ស្ទឹងត្រែង ៦នាក់ ,ប៉ៃលិន ៦នាក់ , ឧត្តរមានជ័យ ៥នាក់ ,កោះកុង ៤នាក់ ,ព្រះវិហារ ៤នាក់ ,កែប ៣នាក់ និងមណ្ឌលគិរី១នាក់។ 
 
បេក្ខជននិទ្ទេស A ចំនួន ១,៧៥៣នាក់ មានចំនួនកើនឡើងខ្លាំង បើធៀបនឹងឆ្នាំ២០១៩ ដែលមានតែ៤៤៣នាក់ប៉ុណ្ណោះ។ ចំណែកអ្នកជាប់និទ្ទេសB វិញ មាន ៥២១៥នាក់ ធៀបនឹងឆ្នាំ២០១៩ មាន ២៤៣០នាក់។ រីឯនិទ្ទេស C មាន១១៦៤៣នាក់ ធៀប ២០១៩ មាន ៥ ៨៤៧នាក់ ខណៈនិទ្ទេស D មាន ២៣ ៤៩៩នាក់ ធៀប ២០១៩ មាន១៤ ១០០នាក់។ សម្រាប់និទ្ទេស E មាន ២៩, ៩១៥នាក់ ធៀប ២០១៩ មាន ៥៦ ២៣២នាក់។  
 
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ ត្រូវបានរដ្ឋាភិបាល សម្រេចឱ្យជាប់ដោយស្វ័យប្រវត្តិ ប៉ុន្តែគ្មានកំណត់និទ្ទេសឡើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com