COVID-19
ជាតិ
របាយការណ៍៖ អ្នកឆ្លង«អូមីក្រុង» មាន៤៥នាក់បន្ថែមទៀត
15, Jan 2022 , 11:48 am        
រូបភាព
តាមសេចក្តីជូនព័ត៌មាននាថ្ងៃទី១៥មករានេះ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទបំប្លែងថ្មី«អូមីក្រុង» ចំនួន ៤៥នាក់ទៀត។ ក្នុងនោះ មាន ១៦នាក់ ជាករណីឆ្លងក្នុងសហគមន៍ ដោយចំនួននេះបានធ្វើឱ្យអ្នកដែលឆ្លងអូមីក្រុង កើនដល់៤៥៤ នាក់។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺចំនួន១៧ បានសះស្បើយពីកូវីដ-១៩ ផងដែរ។


 
សូមរម្លឹងថា ក្រសួងសុខាភិបាលប្រកាសរកឃើញបុរសខ្មែរដំបូងដែលបានឆ្លងអូមីក្រុង នៅក្នុងសហគមន៍ នាថ្ងៃទី៨មករា ឆ្នាំ២០២២។
 
មកទល់ពេលនេះ កម្ពុជា មានឆ្លងកូវីដ-១៩ សរុប ១២០ ៧៧៣នាក់, ជាសះស្បើយមាន ១១៧ ០៨៩ និងស្លាប់ មាន ៣ ០១៥នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com