ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ឧស្សាហ៍ញ៊ាំ ប៉ុន្តែតិចអត់ចេះប្រើ កាហ្វេ ធ្វើឱ្យសម្រស់ស្រស់ស្អាត
20, Jan 2022 , 10:59 pm        
រូបភាព
ទោះបីជាឧស្សាហ៍ទទួលទានញឹកញាប់ប៉ុណ្ណាក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា កាហ្វេអាចយកមកប្រើដោះស្រាយបញ្ហាសម្រស់បាន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗក្នុងការកាហ្វេថែសម្រស់ ៖

 
១. បំបាត់ស្នាមរង្វង់ខ្មៅនិងស្នាមថ្នក់ក្រោមភ្នែក
 
អ្នកអាចលាបកាហ្វេម៉ដ្ឋ ឬម៉ាសផ្សំឡើងពីកាហ្វេដើម្បីកាត់បន្ថយអាការៈហើម, នឿយហត់ និងស្បែកឡើងខ្មៅត្រង់តំបន់ជុំវិញភ្នែក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់បន្ទះសំឡីមួយគូក្នុងកាហ្វេដែលក្ដៅឧណ្ហមិនរលាក។ បន្ទាប់មកច្របាច់បន្ទះសំឡីបន្តិច សឹមយកមកបិតលើភ្នែកសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ គ្រាន់តែកុំប្រើប្រាស់វារាល់ថ្ងៃពេក ដូច្នេះទើបមិ​នលើសកម្រិត។ កាហ្វេអ៊ីនក៏មានផ្ទុកអាស៊ីតអាមីណូដែលជម្រុញការផលិតកូឡាជែនរបស់ស្បែកផងដែរ។
 
២. ខាត់ស្បែក
 
ដើម្បីធ្វើស្ក្រាប់ខាត់ស្បែកអ្នកអាចលាប្រេងអូលីវ ១ស្លាបព្រាបាយ ឬទឹកធម្មតាជាមួយកាហ្វេកិនម៉ដ្ឋ ១ស្លាបព្រាបាយ។ ប្រសិនបើអ្នកប្រើប្រាស់ជាមួយប្រេងអូលីវ អ្នកមិនចាំបាច់លាបផលិតផលផ្ដល់សំណើមតាមក្រោយទៀតឡើយ។
 
៣. ធ្វើឱ្យស្បែកមុខភ្លឺថ្លាជាងមុន
 
ម៉ាសផ្សំឡើងពីកាហ្វេអាចធ្វើឱ្យស្បែកមុខភ្លឺថ្លាជាងមុន និងទប់ស្កាត់បញ្ហាស្ទះរន្ធញើស។ ដើម្បីទទួលបានម៉ាសផ្សំឡើងពីកាហ្វេ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកដោះគោស្រស់ៗ ១កែវជាមួយម្សៅកាហ្វេ ៣ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកមុខនិងកថ្នមៗ។ រងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញ។
 
៤. បំបាត់ស្នាមជាំនិងស្នាមអ៊ុចខ្មៅ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយកាហ្វេម៉ដ្ឋ ២ ស្លាបព្រាបាយនិងជែលប្រទាលកន្ទុយក្រពើ ២ ស្លាបព្រាបាយចូលគ្នា។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយថ្នមលើមុខនិងកចៀសវាងភ្នែក។ លាងសម្អាតចេញជាមួយទឹកធម្មតាពេលម៉ាសស្ងួត។
 
៥. ទប់ស្កាត់សក់ស្កូវមុនវ័យ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងកាហ្វេ ១កែវនិងទុកឱ្យត្រជាក់សិន សឹមចាក់លាយជាមួយក្រែមបន្ទន់សក់ ២ពែង រួចអ្នកអាចបន្ថែមកាកកាហ្វេខ្លះចូលផងដែរ។ ក្រោយពីកក់សក់រួច ចូរលាបល្បាយក្រែមបន្ទន់លើសក់ និងរងចាំសម្រាប់រយៈពេល ១ម៉ោងមុនពេលលាងសម្អាតចេញ។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com