ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងការបរទេសកម្ពុជា ថ្កោលទោសចំពោះការវាយប្រហារនៅអេមីរ៉ាត់អារ៉ាប់រួម
21, Jan 2022 , 3:48 pm        
រូបភាព
ទិដ្ឋភាពនៃការវាយប្រហារនៅទីក្រុងអាប៊ុយដាប៊ី (រូបពីវីដេអូដែលត្រូវបង្ហោះលើបណ្តាញសង្គម)
ទិដ្ឋភាពនៃការវាយប្រហារនៅទីក្រុងអាប៊ុយដាប៊ី (រូបពីវីដេអូដែលត្រូវបង្ហោះលើបណ្តាញសង្គម)
ក្រសួងការបរទេសកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារលើទីតាំងស្តុកប្រេង ក្នុងទីក្រុងអាប៊ុយដាប៊ី នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដែលធ្វើឲ្យបាត់បង់ជីវិតជនស៊ីវិល និងការខូចខាតទ្រព្យសម្បត្តិ។ ការថ្កោលទោសនេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។



អ្នកនាំពាក្យការបរទេសកម្ពុជា បានហៅការវាយប្រហារក្នុងទីក្រុងអាប៊ុយដាប៊ី ថាជាការវាយប្រហារ ដែលឲ្យស្អប់ខ្ពើម។ អ្នកនាំពាក្យ សរសេរក្នុងសេចក្តីថ្លែងការណ៍ថា៖«កម្ពុជា អំពាវនាវឲ្យបញ្ឈប់រាល់សកម្មភាពហិង្សា ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព សន្តិសុខក្នុងតំបន់ និងអាយុជីវិតជនស៊ីវិល»។  
 
តាមការផ្សាយរបស់សារព័ត៌មានបរទេសនានា មានជនជាតិឥណ្ឌា២នាក់ ជនជាតិប៉ាគីស្ថានម្នាក់ បានស្លាប់ និងជនស៊ីវិល៦នាក់ទៀត បានរងរបួសក្នុងការប្រហារនេះ៕ 
 

Tag:
 កម្ពុជា
  វាយប្រហារនៅអេមីរ៉ាត់អារ៉ាប់រួម
© រក្សាសិទ្ធិដោយ thmeythmey.com