អត្ថបទពាណិជ្ជកម្ម
មកស្គាល់ម៉ូឌែលប្រណិតរបស់ត្រកូល Range Rover គឺ Range Rover Velar
09, Feb 2022 , 11:59 am        
រូបភាព
Range Rover Velar ជារថយន្តដែលបានផលិតឡើង និងដាក់លក់ជាផ្លូវការចាប់តាំងពីឆ្នាំ 2017  ដោយសារតែមានកំណើននៃតម្រូវការប្រើប្រាស់រថយន្តទំនើប។  មិនខុសនោះទេ ដោយសារ Velar ស្ថិតនៅក្នុងត្រកូល  Range Rover ដូចនេះវានាំមុខគេលើរចនាបទររបស់ថយន្តទំនើប គឺស្រស់ស្អាត ឆើតឆាយ និងទាន់សម័យ ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។
 


ប្រសិនបើយើងមើលទៅលើផ្នែកខាងក្រៅ ចំនុចដែលទាក់ទាញជាងគេនោះគឺអំពូលភ្លើង Matrix Laser LED Headlight Signature DRL។ រចនាឡើងពីគ្រាប់អំពូលតូចព័ទ្ធជាមួយអំពូលទ្រវែងសងខាងដែលធ្វើអោយពន្លឺភ្លើងជះចេញមកច្បាស់ល្អ ស្រស់ស្អាត និងប្លែកភ្នែក។ 
 

 
ផ្នែកខាងក្នុងមានលក្ខណៈពិសេសមួយចំនួនដែលផ្ដោតទៅលើបច្ចេកវិទ្យា និងការកម្សាន្តដូចជា កៅអីប្រភេទស្បែកដែលអាចសារ៉េបាន 20បែប បំពាក់នូវមុខងារម៉ាស្សា និងមុខងារក្តៅត្រជាក់។ Velar ក៏បានអាប់ដេត Software និង Interface ថ្មី ហៅថា Pivi Pro ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto បាន ហើយក៏អាចប្រើមុខងារ Voice Control ទៀតផង។ ពិសេសណាស់មែនទេ? ក្រៅពីនេះវាបានបំពាក់សេនស័រខាងមុខ 6គ្រាប់ ខាងក្រោយ 6គ្រាប់ សរុប12គ្រាប់ និងប្រព័ន្ធកាមេរ៉ា 360ដឺក្រេ ដែលជាប្រភេទ 3D Surround ដែលអាចមើល ឃើញឡានពីក្រៅបានគ្រប់ជ្រុងហ្មង។
 

 
អ្វីដែលគួរឲ្យចំណាប់អារម្មណ៍ជាងនេះទៅទៀតវាមានមុខងារ Terrain Response 2 ដែលរថយន្តនេះនឹងសារ៉េប្រអប់លេខ, ប្រព័ន្ធបូម និងប្រព័ន្ធទប់លំនឹងដោយខ្លួនឯង ទៅតាមស្ថានភាពផ្លូវជាក់ស្តែងដែលយើងកំពុងបើកបរ។
 
រថយន្ត Range Rover Velar នេះប្រើម៉ាស៊ីនសាំង ចំណុះ 2,០លីត្រ ទំហំ 4ស៊ីឡាំង ជាប្រភេទម៉ាស៊ីន turbocharged មានកម្លាំង 247សេះ ហើយប្រើប្រអប់លេខអូតូ 8វគ្គ និងប៉ុងពីរ។ ចំពោះល្បឿនដេប៉ារបស់វាពីកុងទ័រ 0-100គីឡូម៉ែត្រក្នុងមួយម៉ោង គឺប្រើពេល 7,5វិនាទី ហើយមានល្បឿនអតិបរមា 210គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះកម្រិតស៊ីសាំងរបស់វាវិញគឺ ចន្លោះពី 7 ទៅ 9លីត្រ សម្រាប់ចម្ងាយផ្លូវ 100គីឡូម៉ែត្រ។
 
ចំពោះអតិថិជន ដែលមានចំណាប់អារម្មណ៍លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុន Jaguar Land Rover Cambodia ឥលូវនេះបានដោយអញ្ជើញមកទស្សនារថយន្តដោយផ្ទាល់ និងធ្វើការបើកបរសាកល្បងដោយមិនគិតថ្លៃដែលមានទីតាំងនៅអគារតាំងលក់លេខ 264A មហាវិថីសហព័ន្ធរុស្សី។
 
ប្រញាប់ឡើងសល់តែ 4គ្រឿង ចុងក្រោយប៉ុណ្ណោះសម្រាប់ Range Rover Velar ម៉ូដែលឆ្នាំ 2021 នេះ។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 070 999 111 ឬទំព័រហ្វេសប៊ុកផ្លូវការ Land Rover Cambodia និងគេហទំព័រផ្លូវការ www.landrovercambodia.com
 
សូមចុចទីនេះ ដើម្បីកក់ការបើកបរសាកល្បងនៃរថយន្ត Range Rover Velar ឬរថយន្តម៉ូដែលផ្សេងដែលអ្នកពេញចិត្ត៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com