អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន តាបតាបសេន សម្ពោធជាផ្លូវការនៅកម្ពុជា ដោយផ្តល់នូវការផ្ទេរប្រាក់កាន់តែងាយស្រួល និងឆាប់រហ័ស
10, Feb 2022 , 11:09 am        
រូបភាព
 ភ្នំពេញ ៖ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ - ក្រុមហ៊ុន តាបតាបសេន បានប្រកាសជាផ្លូវការ ពីសេវាកម្មរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការផ្ទេរប្រាក់ដោយឥតគិតថ្លៃសេវា ដើម្បីបម្រើសេវាកម្មផ្ទេរប្រាក់ឆ្លងប្រទេស កាន់តែងាយស្រួល។
 
កម្មវិធីសម្ពោធជាផ្លូវការនេះ ប្រពឹ្រត្តឡើងនៅសណ្ឋាគារ Rosewood, Salon II ដែលធ្វើឡើងដោយកញ្ញា ព្រាប មុន្នី ជាអគ្គនាយិកាគ្រប់គ្រង និងជាសហស្ថាបនិក ក្រុមហ៊ុន តាបតាបសេនកម្ពុជា ដែលបានរៀបចំ និងគ្រប់គ្រងការងារនេះ និងធានាដល់ការជួយសម្រួលនូវតម្រូវការផ្ទេរប្រាក់ របស់ប្រជាជនកម្ពុជា។ ព្រឹត្តិការណ៍ដ៏អស្ចារ្យ នៃការបើកសម្ពោធរបស់ក្រុមហ៊ុន តាបតាបសេនកម្ពុជា ទទួលបានការគាំទ្រ និងចូលរួមពីកញ្ញា Flore De Taisne ជាអគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន Asia/Mena, ក្រុមការងារតាបតាបសេន តំបន់អាស៊ីអាគ្នេយ៍ កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលឆ្នាំ២០២០ និងជាភ្ញៀវកត្តិយសជាច្រើនរូបទៀត។ ក្រុមហ៊ុន តាបតាបសេន ក៏បានបង្ហាញនិមិត្តិសញ្ញារបស់ខ្លួន គឺ តាបតាបសេន បក្សីអប្សរា ដែលជានិមិត្តរូប នៃការរួបរួមគ្នា រវាងប្រជាជនកម្ពុជា ដែលរស់នៅជុំវិញពិភពលោក។


 
កញ្ញា ព្រាប មុន្នី អគ្គនាយិការគ្រប់គ្រង និងជាសហស្ថាបនិករបស់ក្រុមហ៊ុនតាបតាបសេនកម្ពុជា មានប្រសាសន៍ថា៖ «ជាមួយចក្ខុវិស័យចម្បងរបស់យើង គឺប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីតភ្ជាប់ទំនាក់ទំនងពីប្រទេសបារាំង ទៅកាន់ប្រទេសកម្ពុជា និងទៅកាន់ពិភពលោក ហើយនេះជាហេតុផល ដែលយើងខិតខំប្រឹងប្រែងពង្រីកខ្លួន និងបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជា។ យើងចង់បង្ហាញការគាំទ្រ និងផ្សារភ្ជាប់ទំនាក់ទំនង រវាងប្រជាជនកម្ពុជា ដោយសារតែពួកយើងធ្វើវាឡើង ដើម្បីប្រជាជនកម្ពុជា និងជាមួយប្រជាជនកម្ពុជា ទោះបីពួកយើងនៅរស់នៅក្រៅ ប្រទេសក៏ដោយ។ បន្ថែមពីនេះ តាបតាបសេន ផ្តល់សេវាផ្ទេរប្រាក់ដោយឥតគិតថ្លៃ ហើយងាយស្រួល និងឆាប់រហ័សបំផុត»។
 


កញ្ញា ព្រាប មុន្នី បន្ថែមថា៖ «ដោយមានបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងការផ្ទេរប្រាក់មានលក្ខណៈពិបាក ពីប្រទេសបារាំង មកក្រុមគ្រួសារនៅប្រទេសកម្ពុជា ដូច្នោះហើយ ទើបខ្ញុំបានយកសេវាកម្មនេះ មកព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹមថា នឹងជួយសម្រួលក្នុងការផ្ញើប្រាក់ ពីប្រទេសបារាំងមកប្រទេសកម្ពុជា»។
 
ការផ្ទេរប្រាក់ពីប្រទេសបារាំង បានបើកដំណើរការដោយជោគជ័យ ដោយអ្នកផ្ទេរប្រាក់ពីប្រទេសបារាំង អាចផ្ញើបា្រក់ទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេ នៅប្រទេសកម្ពុជាភ្លាមៗ ដោយអាចដកប្រាក់ តាមរយៈភ្នាក់ងារវីង ដែលជាដៃគូសហការ។ ជាមួយនឹងភាពងាយស្រួលបំផុត អ្នកផ្ញើប្រាក់ គ្រាន់តែទាញយកកម្មវិធីតាបតាបសេន ពី App Store ឬ  google play store មកប្រើជាការស្រេច។


 
បន្ថែមពីនេះ  កញ្ញា ព្រាប មុន្នី បានប្រកាសពីការផ្តល់ ប្រូម៉ូសិនពិសេស ទៅកាន់អ្នកដែលបានផ្ញើបា្រក់ពីប្រទេសបារាំង និងអ្នកទទួលប្រាក់នៅកម្ពុជាដំបូងគេ នឹងមានឱកាសឈ្នះបាននូវរង្វាន់កងដៃ ម៉ាក់ Hermes ដែលមានការចាប់ឈ្មោះ ពីកញ្ញាផ្ទាល់ផងដែរ។ សម្រាប់ព័ត៌មានប្រូម៉ូសិន នឹងបង្ហោះក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់ Taptap Send Cambodia ។
 


សម្រាប់ចក្រភពអង់គ្លេស អឺរ៉ុប សហរដ្ឋអាម៉េរិក និងកាណាដា អាចទាញយកកម្មវិធី តាបតាបសេន ដោយឥតថ្លៃ នៅលើ Apple Store និង Google Play Store ។ សម្រាប់អតិថិជនថ្មីអាចទទួលបាន 10 អឺរ៉ូបន្ថែម លើការផ្ញើលើកដំបូងរបស់ពួកគេ ដោយប្រើលេខកូដ THMEY ។
 
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗ សូមតាមដានពួកយើងនៅលើ Facebook Page: Taptap Send Cambodia
Promo Code: THMEY ៕
 

(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com