អត្ថបទពាណិជ្ជកម្ម
កំពូលស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S22 ស៊េរី ចេញមុខពិតហើយ និងដាក់ឱ្យ Pre-order ជាមួយកាដូថែមជូនម៉ាអស់ស្ទះទៀត...!
10, Feb 2022 , 2:38 pm        
រូបភាព
 (ភ្នំពេញ) ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២៖ កំពូលស្មាតហ្វូនដ៏ល្អឯក ប្រចាំឆ្នាំ 2022 របស់ក្រុមហ៊ុន សាមសុង Galaxy S22 ស៊េរី ដែលធ្វើឱ្យកក្រើកពិភពលោក និងធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួន ទប់ចិត្តមិនបានផ្អើលភ្លូកទឹកភ្លូកដី នៅទីបំផុតបានបង្ហាញរូបរាងពិតជាផ្លូវការហើយ ជាមួួនឹងការប្រកាសជាផ្លូវការ បើកឱ្យអតិថិជនកម្ម៉ង់ទុកមុន (Pre-order) ជាមួយនឹងកាដូថែមជូនដ៏រំភើបអស្ចារ្យផងដែរ…! 
 
ស្របពេលនៃព្រឹត្តិការបើកសម្ពោធនោះ ក្រុមហ៊ុន សាមសុង អេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា ក៏បានអញ្ជើញអ្នកសារព័ត៌មានល្បីៗ និងអ្នកថតរូបអាជីពជាច្រើន ឱ្យចូលរួមទស្សនានៃការផ្សាយផ្ទាល់ (Live) ឃើញផ្ទាល់ និងបានប៉ះផ្ទាល់ផងដែរ ដែលត្រូវបានធ្វើឡើងនៅ HighGround Skybar ក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង 10:00 យប់ រហូតដល់ ម៉ោង 11:30 យប់ ផងដែរ។ 


 



លោក ខ្លូត ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃ នៃក្រុមហ៊ុន សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា៖ «សម្រាប់សករាជថ្មី 2022 នេះក្រុមហ៊ុន សាមសុង ពិតជាបានធ្វើឱ្យពិភពលោកទាំងមូលកក្រើក កោតសរសើរ និងស្ញប់ស្ញែងបំផុតម្តងទៀតហើយ ចំពោះ Galaxy S22 Series នេះជាមួយនឹងការបំពាក់នូវកំពូលបច្ចេកវិទ្យា ដ៏ល្អឯកពិសេសៗ ជាច្រើន ដូចជា៖ កាមេរ៉ាជំនាញដូចអ្នកអាជីព ដែលអាចថតភ្លឺច្បាស់ខ្លាំង ដាច់ល្អនៅពេលយប់,កំពូលថាមពលថ្មអាចប្រើបានទៅដល់2 ថ្ងៃ និងអ្វីដែលកាន់តែពិសេសបំផុតនោះ គឺ Galaxy S22 ស៊េរី មកលើកនេះគឺត្រូវបានបំពាក់មកជាមួយប៊ិកវេទមន្ត S-Pen ជំនាន់ចុងក្រោយបំផុតមកស្រាប់ផងដែរ»។ 


 


ចំណុចដ៏អស្ចារ្យទាំងអស់នេះហើយ ដែលធ្វើឲ្យយើងពិតជាមានភាពជឿជាក់យ៉ាងមុតមាំថា អតិថិជនទាំងអស់ កំពុងទន្ទឹងរង់ចាំការចាប់កាន់ប្រើផ្ទាល់ ដើម្បីទទួលបាននូវ បទពិសោធន៍ថ្មី ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ ក៏ដូចជារចនាបទថ្មី ផ្នត់គំនិតថ្មី និងកំណត់ត្រាថ្មី នៃកំពូលស្មាតហ្វូនដ៏ល្អឯកនេះផងដែរ”។  


 


ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងដើម្បីឱ្យអតិថិជនរបស់ខ្លួនទាំងអស់ ទទួលបាននូវ បទពិសោធន៍ថ្មី…ភាពអស្ចារ្យថ្មីនៃកំពូលបច្ចេកវិទ្យាជំនាន់ចុងក្រោយ (Break the rules of Innovation) ក្រុមហ៊ុន ក៏នឹងដាក់ឱ្យអតិថិជនទូទាំងប្រទេស កម្ម៉ង់ទុកមុន (Pre-order) ចាប់ពីថ្ងៃទី 10 ដល់ 22 ខែកុម្ភៈ ឆ្នាំ 2022 នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលមានស្លាកសញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹងកម្មវិធីប្រូម៉ូសិន ថែមជូនដ៏អស្ចារ្យដូចជា៖ 
 




* កម្ម៉ង់ទិញទុកមុន Galaxy S22 Ultra នឹងទទួលបាន  
- ថេប្លេត Tab A7 Lite Wi-Fi + Book Cover 
- ស្រោមទូរស័ព្ទ Silicone Cover with Strap  
- Lucky Box (White Strap) 
- ស៊ីមស្មាតលេខពិសេសតម្លៃ 129 ដុល្លារ ជាមួយគម្រោងអ៊ីនធឺណិតធំហ្ម៎ងចំនួន 52 សប្តាហ៍! 
 
* កម្ម៉ង់ទិញទុកមុន Galaxy S22+ និង Galaxy S22 នឹងទទួលបាន  
- Galaxy Buds Pro 
- ស្រោមទូរស័ព្ទ Silicone Cover with Strap  
- Lucky Box (White Strap) 
- ស៊ីមស្មាតលេខពិសេសតម្លៃ 129 ដុល្លារ ជាមួយគម្រោងអ៊ីនធឺណិតធំហ្ម៎ងចំនួន 52 សប្តាហ៍! 
 
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចទំនាក់ទំនង ទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !     




 
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com