អត្ថបទពាណិជ្ជកម្ម
ជីប ម៉ុង លែន ប្រកាសថ្ងៃបើកលក់ជាផ្លូវការដំណាក់កាលទី២ គម្រោង លែនម៉ាក ៦០ម៉ែត្រ
10, Feb 2022 , 5:02 pm        
រូបភាព
ជីប ម៉ុង លែន នឹងរៀបចំពិធីបើកលក់ជាផ្លូវការដំណាក់កាលទី២ គម្រោង លែនម៉ាក ៦០ម៉ែត្រ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះហើយ។ នេះបើតាមប្រសាសន៍របស់លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន ក្នុងឱកាសសន្និសីទព័ត៌មាន នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។


 
លោកឧកញ៉ា ហេនរី បានឱ្យដឹងទៀតថា៖ «ពេលនេះ គម្រោង លែនម៉ាក 60M បានក្លាយជាគម្រោងអភិវឌ្ឍលំនៅឋាន ធំជាងគេបង្អស់ក្នុងតំបន់៦០ម៉ែត្រ ដែលនឹងក្លាយជាតំបន់ដ៏ទំនើប ទាន់សម័យ ទាំងផ្នែកពាណិជ្ជកម្ម និងការរស់នៅ នាថ្ងៃអនាគត។ អតិថិជននឹងទទួលបានបទពិសោធន៍ នៃការរស់នៅដ៏មានកិត្យានុភាព និងឧត្ដមភាព ក្នុងគម្រោងលែនម៉ាក 60M ជាមួយប្រភេទគេហដ្ឋាន ចម្រុះដ៏ទំនើប រួមទាំងមុខងារពិសេសៗជាច្រើន ដូចជាផ្សារទំនើប ជីប ម៉ុង 60M សួនឧទ្យាន ព្រមទាំងក្លិបហោស៍ដ៏ប្រណីត»។
 




ជាមួយគ្នានេះដែរ លោក Arnaud DUFRESNE អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល ក៏បានបន្ថែមថា៖ «ជីប ម៉ុង រីថែល បានសហការជាមួយ ជីប ម៉ុង លែន ដើម្បីស្ថាបនាផ្សារទំនើប ជីប ម៉ុង 60M ដែលនឹងក្លាយជាផ្សារទំនើបបែបសហគមន៍ជំនាន់ថ្មី ផ្ដោតសំខាន់លើទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដ៏មានគុណភាព អាហារ និងភេសជ្ជៈ សេវាកម្ម រួមទាំងការកម្សាន្ត សម្រាប់អតិថិជន ក្នុងគម្រោង រួមទាំងប្រជាជនក្នុងតំបន់៦០ម៉ែត្រទាំងមូល»។
 




ពិធីបើកលក់ជាផ្លូវការគម្រោង លែនម៉ាក 60M ទីII នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ជាមួយនឹងការផ្ដល់ជូនដ៏អស្ចារ្យ ចំនួន៣ រួមមាន៖
 
១. បង់ប្រាក់ត្រឹមតែ១% ក្នុង១ខែ ដោយឥតការប្រាក់ និងឥតប្រាក់កក់
២. ការបញ្ចុះតម្លៃពិសេស រហូតដល់ ៨%ភ្លាមៗ
៣. កម្ចីទិញផ្ទះពីធនាគារ ជីប ម៉ុង ផ្ដល់ជូនរហូតដល់ ៩៥% នៃតម្លៃផ្ទះ
 







សូមកុំឱ្យឱកាសដ៏ពិសេសនេះ កន្លងហួសទៅឱ្យសោះ! ជួបគ្នានៅការិយាល័យលក់គម្រោង លែនម៉ាក 60M ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រឹមតែ២នាទីប៉ុណ្ណោះ ពីផ្សារទំនើបអ៊ីអនមានជ័យ។
 


សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ 061 997 888  chipmongland.com  ឬក៏ឆាតជាមួយក្រុមការងារតាមតំណភ្ជាប់៖ Facebook m.me/chipmongland  Telegram t.me/chipmongland
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com