អត្ថបទពាណិជ្ជកម្ម
រីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ ២០% ពីសប្ដាហ៍បញ្ចុះតម្លៃរបស់ហាង ហូមខរឌី
14, Feb 2022 , 2:13 pm        
រូបភាព
សប្ដាហ៍បញ្ចុះតម្លៃរបស់ហាង ហូមខរឌី ត្រូវបានរៀបចំទ្បើងរៀងរាល់ ៣ខែម្ដង រយៈពេល៦ដងរួចមកហើយ ចាប់តាំងពីឆ្នាំ២០២០ ដើម្បីផ្ដល់ជូនអតិថិជននូវការបញ្ចុះតម្លៃកាន់តែអស្ចារ្យ រួមជាមួយនឹងឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ជាច្រើនទៀត។ សប្ដាហ៍បញ្ចុះតម្លៃរបស់ហាង ហូមខរឌី មានរយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃទី១៥ ដល់២៨ កុម្ភៈ ឆ្នាំ២០២២ នៅទីតាំងទាំងពីរសាខារបស់ហាង ហូមខរឌី នៅផ្សារទំនើបអ៊ីអនភ្នំពេញ ជាន់ទី២ និងផ្សារទំនើបអ៊ីអន សែនសុខ ស៊ីធី ជាន់ទី១។ -
 
ក្នុងរយៈពេល២សប្ដាហ៍នេះ អតិថិជននឹងមានឱកាសទទួលបាននូវការផ្ដល់ជូនពិសេសៗជាច្រើនដូចជា៖ ការបញ្ចុះតម្លៃរហូតដល់ ២០% (លើទំនិញដែលត្រូវបញ្ចុះតម្លៃ) និងឱកាសចាប់ឆ្នោតដែលមានរង្វាន់ដូចជា បណ្ណទឹកប្រាក់តម្លៃ១០០ដុល្លារ (៣រង្វាន់) បណ្ណទឹកប្រាក់តម្លៃ៥០ដុល្លារ (៥រង្វាន់) បណ្ណទឹកប្រាក់តម្លៃ២០ដុល្លារ (១០រង្វាន់) និងកាដូរអនុស្សាវរីយ៍ជាច្រើនទៀត។ 
 

 
គួរបញ្ជាក់ផងដែរថា ហូមខរឌី ជាហាងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ យីហោផ្ដាច់មុខរបស់អ៊ីអន ដែលមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើន ដូចជាសម្ភារៈប្រើប្រាស់សម្រាប់បន្ទប់ទទួលភ្ញៀវ បន្ទប់គេង បន្ទប់ទឹក និងផ្ទះបាយ ជាមួយការរចនាបែបសាមញ្ញ គុណភាពជប៉ុន និងតម្លៃសមរម្យ។ ជាមួយការរចនាដែលមានលក្ខណសមញ្ញ ស្តង់ដារ និងចំណាយពេលខ្លីក្នុងតុបតែង ផលិតផលរបស់ ហូមខរឌី ត្រូវបានផលិតទ្បើងដោយប្រើប្រាស់ពណ៌គោលមួយចំនួនប៉ុណ្ណោះដូចជា ពណ៌ស ខៀវ និងប្រផេះ ដើម្បីផ្សារភ្ជាប់ជាមួយធម្មជាតិ និងជីវិត។  
 


ហាង ហូមខរឌី ត្រូវបានគេស្គាល់ច្បាស់ដោយសារមុខងារជាក់លាក់ទាំង៤ របស់ខ្លួនដូចជា៖ ការរចនាបែបសាមញ្ញ គុណភាពស្តង់ដារជប៉ុន មុខងារច្រើន និងអាចប្រើប្រាស់សម្រាប់តុបតែងជាមួយសម្ភារៈប្រើប្រាស់ផ្សេងទៀតបាន។
 
សម្រាប់អ្នកដែលស្រលាញ់សម្ភារៈប្រើប្រាស់ក្នុងផ្ទះដែលមានរចនាបទបែបសាមញ្ញ គុណភាពខ្ពស់ ហើយមានមុខងារច្រើន និងអាចប្រើសម្រាប់តុបតែងជាមួយសម្ភារៈផ្សេងៗទៀត ហាង ហូមខរឌី ពិតជាជម្រើសដ៏ល្អសម្រាប់អ្នក៕
 
កុំភ្លេចអញ្ជើញមកទទួលយកការផ្ដល់ជូនពិសេសនេះទាំងអស់គ្នា!
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com