អត្ថបទពាណិជ្ជកម្ម
កម្មវិធីប្រកាសលទ្ធផលវគ្គផ្តាច់ព្រ័ត្រ និងការប្រគល់រង្វាន់ដល់ជ័យលាភីកម្មវិធីប្រកួត ផ្ទះខ្ញុំស្អាតគម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល ក្រុមហ៊ុនវើលប្រ៊ីដ ហូម ឯ.ក
16, Feb 2022 , 5:51 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ - លំនៅឋានទីក្រុងរណបសិរីមង្គល គឺជាគម្រោងលំនៅឋានតម្លៃសមរម្យធំជាងគេ និងទីមួយរបស់កម្ពុជា អភិវឌ្ឍន៍ដោយក្រុមហ៊ុនវើលប្រ៊ីដហូម (Worldbridge Homes Co., Ltd) របស់ លោក សៀ ឬទ្ធី ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាពីសាធារណជនទូទៅ។
 
គម្រោងបាន និងកំពុងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ចំនួន 2457 ល្វែង មានផ្សារសហគមន៍ និងសួនច្បារសាធារណៈ នៅលើផ្ទៃដីជាង 23HA ស្ថិតនៅក្នុងតំបន់កំពុងមានការអភិវឌ្ឍនខ្លាំង ប្រកបដោយសក្តានុពល ទាំងឱកាសការងារ និងអាជីវកម្ម គឺនៅទល់មុខនឹងទីតាំងគម្រោងបណ្តុំសហគ្រាសធុនតូច និងមធ្យម Worldbridge 4.0 តាមបណ្តោយផ្លូវជាតិលេខ21 ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ជិតផ្លូវក្រវ៉ាត់ក្រុងទី៣ និងនៅជាង ៧គម ពីព្រលានយន្តហោះភ្នំពេញថ្មី។
 
គម្រោងបានផ្តល់នូវលទ្ធភាពជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ មានប្រាក់ចំណូលទាប និងមធ្យម ក្នុងការទិញ នឹងក្លាយជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យ ដែលមានបណ្ណកម្មសិទ្ធិប្លង់រឹងតកូនតចៅ ក្នុងតម្លៃទាបជាង ៣ម៉ឺនដុល្លារអាមេរិកតែប៉ុណ្ណោះ។ 
 
លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដហូម បានលើកឡើងថា៖ “ដើម្បីលើកកម្ពស់សុខុមាលភាព សោភ័ណភាព សណ្តាប់ធ្នាប់ ការរស់នៅស្អាត និងសេចក្តីថ្លៃថ្នូររបស់អតិថិជន ដែលបានចូលរស់នៅក្នុងទីតាំងគម្រោងរួចហើយ  ក្រុមហ៊ុនបានរៀបចំជាកម្មវិធីប្រកួត ផ្ទះខ្ញុំស្អាត ដើម្បីអតិថិជនបានចូលរស់នៅ មានឱកាសក្នុងការបង្ហាញផ្ទះរបស់ពួកគាត់ប្រកបដោយភាពស្រស់ស្អាត និងគំនិតឆ្នៃប្រឌិតផ្ទាល់ ក្នុងការរៀបចំតុបតែងផ្ទះរបស់ខ្លួន ដើម្បីដណ្ដើមយកជ័យលាភី មានរង្វាន់ជាសាច់ប្រាក់សរុបរហូតដល់ 20លានរៀល ដែលក្នុងនោះ ជ័យលាភីលេខ១ នឹងទទួលបាន 8លានរៀន លេខ២ទទួលបាន 6លានរៀល លេខ៣ចំនួន 4លានរៀល និងរង្វាន់លួងចិត្តមួយចំនួនទៀត”។ 


 
លោក យក់ សុធីរិទ្ធ បានបន្ថែមទៀតថា៖ «ការប្រកួត ផ្ទះខ្ញុំស្អាត នេះមាន៣វគ្គ ដោយមានការប្រកួតដោយផ្អែកលើរូបថតសន្លឹក វីដេអូខ្លី និងការចុះវាយតម្លៃដល់គេហដ្ឋានផ្ទាល់ដោយគណៈកម្មការ ហើយក៏មានការដាក់ពិន្ទុ ផ្អែកតាមបណ្តាញសង្គម Facebook និងការដាក់ពិន្ទុដោយគណៈកម្មការ ដែលមានតំណាងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលក្រុងតាខ្មៅ សង្កាត់រកាខ្ពស់ និងតំណាងក្រុមហ៊ុន។ ជាលទ្ធផល យើងទទួលបានម្ចាស់ផ្ទះចំនួន ១០ បានដាក់ពាក្យស្នើសុំចូលរួមប្រកួត ហើយមានចំនួន៨នាក់បានឈានដល់វគ្គផ្តាច់ព្រ័ត្រនេះ។ ជាក់ស្តែង ការរៀបចំតុបតែងផ្ទះរបស់បេក្ខជនទាំងអស់ គឺមានភាពស្រស់ស្អាត និងទាក់ទាញគួរអោយចង់រស់នៅមែនទែន ដោយម្នាក់ៗសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន ហើយបានធ្វើឲ្យមានការភ្ញាក់ផ្អើលកក្រើកពេញបណ្តាញសង្គម Facebook ដោយមានការចែករំលែកព័ត៌មានតៗគ្នា និងសរសើរមិនដាច់ពីមាត់ថា លំនៅឋានតម្លៃក្រោម 3ម៉ឺនដុល្លាសោះ តែរៀបចំទៅស្អាតដូចវីឡាទំនើប ដូចខុនដូ ឬ ដូចនៅបរទេសជាដើម។
 
កម្មវិធីប្រកួត ផ្ទះខ្ញុំស្អាត នេះ គឺក្រុមហ៊ុនបានទទួលនូវការគាំទ្រ ពីអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់  គណៈអភិបាលក្រុងតាខ្មៅ  និងសង្កាត់រការខ្ពស់ ក្នុងការមកធ្វើជាប្រធានគណៈកម្មាការ និងសមាជិកគណៈកម្មាការ ដើម្បីផ្តល់ពិន្ទុប្រកបដោយសុក្រឹត្យភាព និងតម្លាភាពជូនដល់បេក្ខភាពប្រកួតគ្រប់ៗរូប។


 
លោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានមតិចាប់អារម្មណ៍ និងគាំទ្រកម្មវិធីប្រកួត ផ្ទះខ្ញុំស្អាត នេះថា៖ “ក្រៅពីបានធ្វើឲ្យផ្ទះរបស់ពួកគាត់មានសោភ័ណភាព កាន់តែស្រស់ស្អាត ការប្រកួតនេះ បានរួមចំណែកក្នុងការលើកកម្ពស់ការរស់នៅ ប្រកបដោយសុខដមរមនា ផាសុកភាព មានសាមគ្គីភាព និងសេចក្តីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋរស់នៅ ក្នុងគម្រោងផ្ទាល់។ បន្ថែមពីនេះ កម្មវិធីក៏បានរួមចំណែក ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការរៀបចំលំនៅឋាន និងសហគមន៍ទាំងមូល ឲ្យមានសណ្តាប់ធ្នាប់សាធារណៈល្អ មានអនាម័យ និងសុវត្ថិភាពក្នុងការរស់នៅ”។
 
លោក  ក៏បានគាំទ្រ និងលើកទឹកចិត្តឲ្យគម្រោង បន្តរៀបចំកម្មវិធីបែបនេះតទៀតនាពេលខាងមុខ ដើម្បីផ្តល់ជាប្រយោជន៍ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងគម្រោងលំនៅឋាន ទីក្រុងរណបសិរីមង្គលទាំងអស់។
 
ទោះបីជាគម្រោងស្ថិតក្នុងតំបន់អភិវឌ្ឍន៍ខ្លាំងក៏ពិតមែន គម្រោងនៅតែបន្តក្នុងការលក់ជូនអតិថិជន ក្នុងតម្លៃពិសេសត្រឹមតែ 27,500 ទៅ 30,000 ដុល្លារអាម៉េរិកប៉ុណ្ណោះ ដោយផ្តល់លក្ខខណ្ឌបង់រំលស់ ១០០% រហូតដល់រយៈពេល២០ឆ្នាំ។ ចំពោះការជាវនៅពេលនេះ គឺអតិថិជន អាចទទួលបានលំនៅឋាន ចូលរស់នៅបានភ្លាមៗតែម្តង បន្ទាប់ពីបំពេញឯកសារទិញលក់រួចរាល់។ ហើយប្រសិនបើ បងប្អូនមានចំណាប់អារម្មណ៍ ចង់ក្លាយជាម្ចាស់ផ្ទះដ៏ស្រស់ស្អាតនេះ សូមទាក់ទងមកការិយាល័យលក់ផ្ទាល់ក៏បាន ឬតាមលេខទូរស័ព្ទ 070 905 333 / 070 906 333 / 070 907 333 ជារៀងរាល់ថ្ងៃ ដើម្បជាវក្នុងតម្លៃពិសេស និងលក្ខខណ្ឌរំលស់ ១០០% ដូចបានរៀបរាប់ខាងលើ៕
















 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com