ពីនេះ ពីនោះ
«សុប្រាត» សំដៅលើវេលាព្រឹកល្អ, «សុប្បភាត» ឬ «សុប្រភាត» ក៏មានន័យស្រដៀងគ្នាដែរ
19, Feb 2022 , 7:29 am        
រូបភាព
«សុប្រាត», «សុប្បភាត» ឬ «សុប្រភាត» មិនមែនជាពាក្យ​ដែលយើង​ប្រើប្រាស់ប្រចាំថ្ងៃនោះឡើយ ប៉ុន្តែពាក្យទាំងនេះ សុទ្ធតែមាន​ការពន្យល់ក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
សុប្រាត ចេញពីភាសាសំស្ក្រឹតដែលមានន័យន័យថា វេលាព្រឹកល្អ ( ប្រើជា សុប្រាតកាល ឬ—សម័យ ក៏បាន) ។ សុប្រាតសុវត្ថិ! ឬ សុប្រាត សួស្ដី! សួស្ដីក្នុងវេលាព្រឹកល្អ! ( ពាក្យឲ្យពរឬគំនាប់គ្នាក្នុងវេលាព្រឹក ), ប្រើត្រឹមតែ សុប្រាត! ប៉ុណ្ណេះ ក៏បាន។ 
 
វេវចនសព្ទ៖ អរុណ សុវត្ថិ ! , អរុណ សួស្ដី ! , សុប្បភាត សុវត្ថិ ! , សុប្រភាត សួស្ដី ! រីឯពាក្យផ្ទុយ៖ សាយ័ណ្ហ សុវត្ថិ ! , សាយ័ណ្ហ សួស្ដី ! ; រាត្រី សុវត្ថិ ! , រាត្រី សួស្ដី !។
 
រីឯពាក្យ «សុប្បភាត» ឬ «សុប្រភាត» មានន័យដូចគ្នា​ផងដែរ ពោលគឺ អរុណោទ័យ, ពេលថ្ងៃរះ, ពេលភ្លឺឯកើ។
ចេញដំណើរទៅតាំងពីសុប្បភាត ។ គុណសព្ទ៖ ដែលរះភ្លឺច្បាស់ពីទិសបូព៌ : វេលាសុប្រភាត ។ សុប្បភាត សុវត្ថិ! ឬ សុប្រភាត សួស្ដី ! អរុណ សុវត្ថិ ! ឬ អរុណ សួស្ដី!។ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com