អត្ថបទពាណិជ្ជកម្ម
អ្នកបើកឡានម្នាក់រស់នៅខណ្ឌសែនសុខ ក្លាយជាអ្នកមានភ្លាមៗ ក្រោយឈ្នះរង្វាន់២០០លានរៀល ពីភេសជ្ជៈគោជល់»
19, Feb 2022 , 1:48 pm        
រូបភាព
ភ្នំពេញ៖ សុបិនក្លាយជាការពិតភ្លាមៗ ពីគោជល់កំប៉ុងច្រៀងឈ្នះប្រាក់សុទ្ធ ២០០លានរៀលឯណោះជាមួយប្រូម៉ូសិន (Promotion) ដ៏ពិសេសអស្ចារ្យបំផុត និងមិនដែលធ្លាប់មានពីមុនមកទាល់តែសោះ។
 
លោក ចាន់ ប៊ុនថា មានមុខរបរជាអ្នកបើកឡាន រស់នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ជាអ្នកទីមួយដំបូងគេដែលបានឈ្នះលុយ ២០០លានរៀលពីគោជល់។ លោក ប្រាប់ថា ពេលលោកហូបបាយថ្ងៃត្រង់រួច លោកតែងសម្រាកមួយភ្លែតទើបត្រឡប់ទៅធ្វើការវិញ។ លោកឲ្យប្រពន្ធទៅទិញគោជល់មួយកំប៉ុងនៅតូបជិតផ្ទះ។ ពេលមកដល់ផ្ទះ លោកគាស់គោជល់ ហើយក៏ឮសំឡេងចម្រៀងចេញពីក្នុងកំប៉ុងល្វើយៗ។
 
លោករៀបរាប់ថា៖« ខ្ញុំចេះតែខំផ្ទៀងត្រចៀកស្តាប់ថាតើបទចម្រៀងនោះចេញមកពីណាដល់តែយូរៗទៅបានដឹងថាឮចេញពីកំប៉ុងគោជល់ដែលកាន់នៅនឹងដៃខ្ញុំសោះ។ ខ្ញុំចេះតែឆ្ងល់ កំប៉ុងគោជល់ណាចេះច្រៀងអ៊ីចឹង ស្មានតែឮចេញពី Speaker។ ខ្ញុំឃើញលេខសូន្យច្រើនណាស់នៅលើក្រវិលកំប៉ុង ខ្ញុំភ័យផងអរផងដោយខ្ញុំឈ្នះ លុយ២០០លានរៀលពីគោជល់កំប៉ុង។


 
លោក ប៊ុនថា និងប្រពន្ធ សប្បាយរីករាយរហូតទាល់តែស្រក់ទឹកភ្នែក។ លោក និយាយថា៖«ស្ទើរមួយជីវិតខ្ញុំ និងប្រពន្ធ មិនដែលស្រមៃថាមានវាសនាកាន់លុយច្រើនអ៊ីចឹងទេ ហើយក៏មិនដែលត្រូវរង្វាន់អ៊ីអីនឹងគេដែរ ដល់តែត្រូវឈ្នះរង្វាន់ ២០០លានរៀលពីគោជល់ ខ្ញុំ និងប្រពន្ធសប្បាយចិត្តខ្លាំងមែនទែន។ ខ្ញុំនឹងយកលុយនេះ ទៅសងគេ និងទិញផ្ទះមួយដើម្បីរស់នៅឲ្យបានសមរម្យ»។
 
ថ្ងៃនេះតារាចម្រៀង លោក ឆាយ វីរៈយុទ្ធ ទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនភេសជ្ជៈគោជល់ (Red Bull) បានសម្តែងក្តីរីករាយមកចូលរួមអបអរសាទរ និងប្រគល់រង្វាន់ចំពោះអ្នកឈ្នះរង្វាន់ទីមួយនេះ។ 


 
វា ជារង្វាន់ដ៏ធំសម្បូរបែប និងសម្រាប់អ្នករាល់គ្នាកាន់តែសប្បាយរីករាយជាមួយនឹងប្រូម៉ូសិនដ៏អស្ចារ្យនេះ ហើយយើងក៏ចង់ឲ្យពួកគេក្លាយជាអ្នកមានភ្លាមៗដែរ។
 
ជាងនេះទៅទៀត គោជល់ បានបង្កប់នូវបច្ចេកវិទ្យាថ្មីដើម្បីអាចតាមដានអ្នកឈ្នះដោយផ្ទាល់ និងផ្សាយផ្ទាល់ការផ្តល់រង្វាន់នៅលើ Facebook: https://www.facebook.com/redbullcambodia/ ផងដែរ។
 
សូមជម្រាបថា ក្រៅពីមហារង្វាន់ជាលុយសុទ្ធរហូតដល់ទៅ ២០០លានរៀលហើយនោះ គោជល់ ក៏នឹងផ្តល់ជូននូវរង្វាន់ជាច្រើនទៀតផងដែរក្នុងនោះរូមមាន៖ ម៉ូតូ Honda Dream រថយន្តម៉ាក  Ford Wildtrak ជាច្រើនគ្រឿង៕


 
ក្រុមហ៊ុន TCP Group ដែលត្រូវបានបង្កើតឡើង និងមានទីតាំងមូលដ្ឋាននៅក្នុងប្រទេសថៃ មានក្រុមហ៊ុនជាច្រើននៅក្នុងឧស្សាហកម្មភេសជ្ជៈនិងអាហារ ហើយក៏ជាស្ថាបនិកនិងជាម្ចាស់នៃម៉ាកយីហោភេសជ្ជៈប៉ូវកម្លាំងឈានមុខគេគឺគោជល់ (Red Bull) ផងដែរ ។ ផលិតផលរបស់ TCP Group មាននៅក្នុងប្រទេសថៃ និងទូទាំងពិភពលោក។ ក្រៅពី គោជល់ (Red Bull) យើងក៏ផលិត និងលក់ផលិតផលរបស់យើងចំនួន ៦ ប្រភេទ ដែលស្ថិតនៅក្រោមម៉ាកសញ្ញាល្បីៗចំនួន ៩ ដូចខាងក្រោម៖
- Energy Drinks ស្ថិតនៅក្រោមម៉ាកសញ្ញា Kratingdaeng (គោជល់) Ready, Som Plus, និង Warrior
- Electrolyte Beverages ស្ថិតនៅក្រោមម៉ាកសញ្ញា Sponsor 
- Functional Drinks ស្ថិតនៅក្រោមម៉ាកសញ្ញា MANSOME, MANSOME Vitamin Water និង Hi!
- Ready-to-Drink Tea   ស្ថិតនៅក្រោមម៉ាកសញ្ញា Puriku
- Snacks ស្ថិតនៅក្រោមម៉ាកសញ្ញា Sunsnack និង
- Beverage Flavor សម្រាប់រសជាតិដើមរបស់ភេសជ្ជគោជល់។
 
ភេសជ្ជៈប៉ូវកម្លាំង (Red Bull) ត្រូវបានចែកចាយក្នុងប្រទេសកម្ពុជាជាងមួយទសវត្សរ៍មកហើយ។ បច្ចុប្បន្ន Hero King គឺជាអ្នកចែកចាយពេញសិទ្ធិរបស់ភេសជ្ជៈគោជល់ នៅកម្ពុជា ។


 
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រផ្លូវការរបស់យើង៖ https://www.tcp.com/en/tcp-global/asia/cambodia/
 
 




 
 

© រក្សាសិទ្ធិដោយ thmeythmey.com