អត្ថបទពាណិជ្ជកម្ម
អបអរសាទរ!​​ កញ្ញា សុខ ពិសី បានក្លាយជាទូតសុឆន្ទៈរបស់តែបៃតងអូអ៊ិឈិ ជាផ្លូវការហើយ!
21, Feb 2022 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនអេច អេស ស៊ីបើវើរីច បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈរវាងតែបៃតងអូអ៊ិឈិ និងតារាចំរៀងដ៏ល្បី គឺកញ្ញា សុខ ពិសី។

លោក សុខ ចេមមី អគ្គនាយកក្រុមហ៊ុនអេច អេស ស៊ីបើវើរីច បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានរបស់កញ្ញាសុខ ពិសី ក្នុងនាមជាទូតសុឆន្ទៈរបស់ផលិតផលតែបៃតង អូអ៊ិឈិប្រចាំនៅកម្ពុជា។  លោកបានមានប្រសាសន៍ថាតែបៃតងអូអ៊ិឈិមានដើមកំណើតពីប្រទេសជប៉ុន និងជាប់ចំណាត់ថ្នាក់លេខ១ នៅកម្ពុជាដោយសារតែវាមានរសជាតិឆ្ងាញ់ និងគុណភាពល្អ​ផលិតឡើងដោយប្រើនូវបច្ចេកវិទ្យាខ្ពស់ ឆ្លងកាត់ការត្រួតពិនិត្យគុណភាពយ៉ាងម៉ត់ចត់មុននឹងចរាចរនៅលើទីផ្សារ ដើម្បីធានាបាននូវគុណភាព​  និងរសជាតិផលិតផលដែលផ្តល់សុខភាពល្អដល់អ្នកប្រើប្រាស់។ បច្ចុប្បន្ន អូអ៊ិឈិមានលក់នៅគ្រប់ទីកន្លែង ដែលផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការស្វែករកផលិតផលនេះមកពិសា។ 
 
កញ្ញា សុខ ពិសី បានឱ្យដឹងថាកញ្ញាពិតជាមានមោទនភាព និងសេចក្តីរីករាយដែលបានក្លាយជា ទូតសុឆន្ទៈតំណាងផលិតផលតែបៃតងអូអ៊ិឈិ ពីព្រោះកញ្ញាក៏ជាអ្នកគាំទ្រម្នាក់របស់តែបៃតងអូអ៊ិឈិដែរ។ កញ្ញាជ្រើសរើសញ៉ាំតែបៃតងអូអ៊ិឈិ ដោសសារវាមានរសជាតិឆ្ងាញ់ គុណភាពល្អ និងផ្តល់ប្រយោជន៍ សម្រាប់សុខភាព។ ហើយអ្វីដែលពិសេសទៅទៀតនោះគឺងាយស្រួលដាក់តាមខ្លួន និងអាចញ៉ាំបានគ្រប់ពេល និងគ្រប់កម្មវិធី៕



























(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com