COVID-19
ជាតិ
កូវីដ-១៩៖ ស្លាប់៣នាក់ និងឆ្លងថ្មី៤៦៦នាក់ទៀត ជា«អូមីក្រុង»
24, Feb 2022 , 12:08 pm        
រូបភាព
 ថ្ងៃទី២៤កុម្ភៈនេះ ក្រសួងសុខាភិបាល ប្រកាសថា មានអ្នកជំងឺ៣នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈបន្តរកឃើញអ្នកឆ្លង«អូមីក្រុង» ចំនួន៤៦៦ករណីទៀត តាមរយៈលទ្ធផលតេស្ត PCR។ នៅក្នុងនោះ មាន៤៥០នាក់ អ្នកករណីឆ្លងក្នុងសហគមន៍។



មកទល់ពេលនេះ ចំនួនអ្នកជំងឺដែលស្លាប់ដោយសារកូវីដ-១៩ នៅកម្ពុជាកើនដល់ ៣,០២៦នាក់ និងចំនួនអ្នកឆ្លងបន្តកើនដល់១២៨ ៥៩៩នាក់ ដោយនៅក្នុងនោះ អ្នកសះស្បើយពីជំងឺនេះ ក៏បានកើនដល់សរុបចំនួន១២១ ៨៧៧នាក់ ផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com