កីឡាជាតិ
ជាតិ
Asian Cup ៖កម្ពុជា ស្ថិតក្នុងពូលD ជាមួយឥណ្ឌា ហុងកុង និង អាហ្វហ្គានីស្ថាន
24, Feb 2022 , 3:23 pm        
រូបភាព
ជម្រើសដំបូងរបស់កម្ពុជានាជំនួបវគ្គ playoff កាលពីខែតុលា ជាមួយកោះហ្គាំនៅទឹកដីបារ៉ែន
ជម្រើសដំបូងរបស់កម្ពុជានាជំនួបវគ្គ playoff កាលពីខែតុលា ជាមួយកោះហ្គាំនៅទឹកដីបារ៉ែន
កម្ពុជា ស្ថិតនៅពូល D ជាមួយ ឥណ្ឌា ហុងកុង និង អាហ្វហ្គានីស្ថាន ប្រកួតពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី AFC Asian Cup China 2023 Qualifiers (Final Round) ។ នេះបើតាមលទ្ធផលចាប់ឆ្នោត នាថ្ងៃ២៤ កុម្ភៈ។



ការប្រកួតពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី AFC Asian Cup China 2023 Qualifiers (Final Round) មាន២៤ប្រទេសចូលរួម ដោយត្រូវបានចែកចេញជា៦ពូល ហើយក្នុងមួយពូលមាន៤ប្រទេស ។ 
 
ការប្រកួតនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨, ១១,​ ១៤ ខែមិថុនា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌា ទីក្រុងCalcutta ។ បានន័យថា ឥណ្ឌា គឺជាម្ចាស់ផ្ទះ សម្រាប់ពូលD។ ដោយឡែកការប្រកួតនៅក្នុងពូលផ្សេងទៀត ក៏ត្រូវប្រកួតនៅប្រទេស ដែលធ្វើជាម្ចាស់ផ្ទះ ដូចពូលDដែរ។ សម្រាប់វគ្គជម្រុះពូលជុំចុងក្រោយនេះ គឺសម្រេចយកក្រុមលេខ១ ក្នុងពូល និងក្រុមលេខ២ល្អចំនួន៥ ឡើងទៅលេងវគ្គបន្ត។
 
គួរបញ្ជាក់ថា កម្ពុជា បានឡើងទៅវគ្គជម្រុះក្នុងពូលជុំចុងក្រោយ បន្ទាប់ពីបានយកឈ្នះ កោះហ្គាំ ទាំង២ជើង កាលពីខែតុលា ឆ្នាំ២០២១។ 
 
 
 

Tag:
 បាល់ទាត់
  AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com