ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​សូម​ធ្វើ​លំ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​
25, Feb 2022 , 6:59 am        
រូបភាព
ការធ្វើ​លំ​ហាត់ប្រាណ​ប្រចាំថ្ងៃ​មិន​គួរ​គិតថា​ជា​កិច្ចការ​ពិបាកធ្វើ​នោះទេ​។  អ្នក​គ្រាន់​តើ​ដើរ​ជាមួយ​ក្រុម​គ្រួសារ​ក៏​អាច​ចាត់ទុកជា​ការ​ហាត់ប្រាណ​បានដែរ​។​American College of Sports Medicine បាន​បង្ហាញ​ពី​របៀប​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​ដែល​មាន​ដូចជាៈ​

 
​ដើរ​អោយ​បាន​ទៀងទាត់ ក្រោយ​ពី​ញ៉ាំ​អាហារ​ពេល​ល្ងាច​ហើយ​ជាមួយនឹង​គ្រួសារ​, ពោល​គឺ​ដើរ​ជំនួស​អោយ​ការ​បើកឡាន​
​រីករាយ​ជាមួយនឹង​ការបង្ហាញ​នានា​នៅ​តាម​កញ្ចក់​ទូរទស្សន៍ ប៉ុន្តែ​សូម​ងើប​ឡើង និង​ធ្វើ​លំ​ហាត់ប្រាណ​អំឡុង​ពេល​ផ្សាយពាណិជ្ជកម្ម​
  • ​ដើរ​លឿនៗ ឬ​រត់​អំឡុងពេល​ទិញ​របស់​ប្រើប្រាស់​។ កុំ​ប្រើ​ជណ្តើរ​យន្ត​។​
  • ​សូម​ចាប់ផ្តើម​នឹង​សកម្មភាព​ដែល​ជា​ចំ​នង់​ចំនូលចិត្ត​ដូចជា ការ​ធាក់​កង់ ឬ​ការឡើង​ភ្នំ​ជាដើម​
  • ​ប្រសិនបើ​អ្នក​កំពុងតែ​និយាយ​ទូរស័ព្ទ​, សូម​ដើរ​អំឡុង​ពេល​និយាយ​
  • ​រាំ​ទៅតាម​ភ្លេង​ដែល​អ្នក​ចូលចិត្ត ឬ​លេង​ជាមួយ​កូន​របស់​អ្នក​យ៉ាងហោចណាស់​៣០​នាទី​ក្នុង​មួយថ្ងៃៗ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com