កីឡាអន្តរជាតិ
អន្តរជាតិ
Rangnick ប្រាប់កីឡាករMan Utd ទាំងអស់ គួរយកគំរូតាមកីឡាករវ័យក្មេង Elanga
24, Feb 2022 , 5:01 pm        
រូបភាព
គ្រូបង្វឹកបណ្តោះអាសន្ន លោក Raft Rangnick បង្ហាញអារម្មណ៍ខកចិត្តជាខ្លាំង ចំពោះទម្រង់លេងរបស់ក្រុមបិសាចក្រហម Manchester United នាជំនួបក្រុម Atletico Madrid ជើងទី១ ក្នុងពានរង្វាន់ UEFA Champions League នៅថ្ងៃទី២៣ កុម្ភៈ។


ក្នុងជំនួបក្រុមទាំងពីរ បញ្ចប់ដោយលទ្ធផល ១ទល់១ ក្រោយពីខ្សែប្រយុទ្ធវ័យក្មេង Anthony Elanga បានស៊ុត១គ្រាប់ ឱ្យក្រុមបិសាចក្រហម នៅនាទី៨០ ដែលគ្រាប់តាមស្មើ ក្រុមម្ចាស់ផ្ទះ At Madrid ។ 
 
Elanga បានប្ដូរចូលនៅនាទី៧៥ ជំនួសខ្សែប្រយុទ្ធ Marcus Rashford ។ ការបង្ហាញខ្លួន បានត្រឹមតែ៥នាទី ហើយអាចរកបានគ្រាប់នេះ បានធ្វើឱ្យលោក Raft Rangnick គ្រូបង្វឹកវ័យ៦៣ឆ្នាំ បានសរសើរទៅកាន់ Elanga យ៉ាងខ្លាំង ហើយបានដាស់តឿនកីឡាករផ្សេងទៀតក្នុងក្រុមឱ្យយកគំរូតាមរូបគេផងដែរ។
 
«ការប្រកួតក្នុងក្តីស្រមៃ បានក្លាយជាការពិតហើយ ខ្ញុំក៏រំភើបនឹងចូលចិត្តមើលទម្រង់លេងរបស់គេខ្លាំងណាស់។ ខ្ញុំក៏រំពឹងថាកីឡាករផ្សេងទៀតនឹងយក Elanga ជាឧទាហរណ៍សម្រាប់ការប្រកួតបន្តទៀត ហើយវាក៏ជារឿងល្អសម្រាប់ក្រុម ដើម្បីត្រៀមសម្រាប់ក្រុម Atletico នៅប៉ុន្មានសប្តាហ៍ទៀត។»លោក Rangnick ប្រាប់បែបនេះទៅកាន់ទូរទស្សន៍ BT Sport។
 
កីឡាករវ័យ១៩ឆ្នាំ និង៣០២ថ្ងៃ Anthony Elanga បានក្លាយជាកីឡាករវ័យគ្នាបំផុតប្រចាំក្លិប ដែលអាចរកគ្រាប់បាល់បានក្នុងវគ្គជម្រុះនៃពានរង្វាន់ Champions league។ គ្រាប់បាល់១គ្រាប់ នៅនាទី៨០ សម្រាប់ក្រុម Manchester United ដែលស៊ុតដោយ Elanga ក៏ក្លាយជាគ្រាប់ទី៥០០ នៅក្នុងពានរង្វាន់អឺរ៉ុប European Cup និងពានរង្វាន់ Champions League។
 
Manchester United នឹងត្រូវបើកទ្វាកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុមភ្ញៀវ Watford នៅថ្ងៃទី២៦ ខែកុម្ភៈ ក្នុងក្របខណ្ឌ Premier league ៕
 

Tag:
 Raft Rangnick
  Manchester United
  Anthony Elanga
© រក្សាសិទ្ធិដោយ thmeythmey.com