កីឡាអន្តរជាតិ
អន្តរជាតិ
UEL៖ Xavi ថា «យើងត្រូវការជ័យជម្នះ ហើយយើងនឹងបន្តធ្វើវា»
25, Feb 2022 , 10:05 am        
រូបភាព
គ្រូបង្វឹកក្លិបបាល់ទាត់ ​Barcelona លោក Xavi Hernandes បាននិយាយថា លោកជឿជាក់លើកូនក្រុមអាចសម្រេចបានទម្រង់លេងដ៏ល្អមួយហើយក្នុងរដូវកាលនេះ ។



Barcelona បានយកជ័យជម្នះក្នុងលទ្ធផលរហូត ៤-២ លើក្រុមម្ចាស់ផ្ទះ SSC Napoli ក្នុងវគ្គជម្រុះជើងទីពីរ នាកីឡដ្ឋាន Stadio Diego Armando Maradona នាថ្ងៃទី២៥ខែកុម្ភៈ។ កាលពីជើងទីមួយ Barcelona ទទួលបានលទ្ធផលត្រឹមស្មើ ១-១ តែប៉ុណ្ណោះ។

Barcelona បានបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយបានគ្រប់គ្រងលើក្រុមម្ចាស់ផ្ទះ Napoli ស្ទើតែពេញមួយការប្រកួត និងការគ្រប់គ្រងបាល់ប្រមាណ ៥៦ភាគរយ។ Barcelona អាចស្វែងរកឱកាសស៊ុតបាល់សំដៅទីចំនួន១៦លើក ចំគោលដៅ៦ លើក និងរកបាន៤គ្រាប់ ខណៈ Napoli ស៊ុតត្រឹមតែ៧លើករកបាន២គ្រាប់តែប៉ុណ្ណោះ។
 
ក្រោយជ័យជម្នះដ៏អស្ចារ្យបែបនេះ គ្រូបង្វឹកវ័យ ៤១ឆ្នាំ សញ្ជាតិអេស្ប៉ាញ បានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង នឹងសរសើរក្រុម ដែលអាចលេងទម្រង់តាមគម្រោងរបស់លោក បានល្អដោយជោគជ័យ។
 
«ប្រហែលនេះគឺជាការបង្ហាញទម្រង់លេងដ៏ជោគជ័យមួយក្នុងរដូវកាលនេះ ហើយខ្ញុំសប្បាយចិត្ត ដែលយើងបានផ្តល់គ្រប់យ៉ាងក្នុងការប្រកួតបាល់ទាត់ពេលនេះ នឹងលទ្ធផលពេលនេះគឺត្រឹមត្រូវណាស់។ យើងត្រូវការជ័យជម្នះ ហើយយើងនឹងបន្តធ្វើវា។»Xavi បាននិយាយបែបនេះ ក្រោយចប់ការប្រកួត។
 
Barcelona នឹងត្រូវជួប Athletic Bilbao នៃក្របខណ្ឌ La Liga នៅថ្ងៃទី២៨ ខែកុម្ភៈ៕
 

Tag:
 Xavi Hernandes
  Europa League
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com