ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ជុន ជៀន ចាប់ផ្ដើមមានទីផ្សារភ្ញៀវទេសចរបារាំងឡើងវិញ ក្រោយស្ងប់ស្ងាត់អស់២ឆ្នាំ ព្រោះកូវីដ-១៩
28, Feb 2022 , 8:59 am        
រូបភាព
សៀមរាប៖​ បន្ទាប់ពីស្ងប់ស្ងាត់រយៈពេល២ឆ្នាំដោយសារវិបត្តិជំងឺកូវីដ១៩ មគ្គុទ្ទេសក៍ទេសចរណ៍ភាសាបារាំង លោក ជុន ជៀន ចាប់ផ្តើមទទួលបានទេសចរឡើងវិញហើយ។ មគ្គុទ្ទេសក៍រូបនេះ មានអារម្មណ៍រីករាយជាពន់ពេក និងសង្ឃឹមថា ស្ថានភាពសេដ្ឋកិច្ចគ្រួសារ និងសង្គម អាចនឹងល្អប្រសើរវិញឆាប់ៗ។

 
លោក ជុន ជៀន ទទួលបានការកក់ពីទេសចរជនជាតិបារាំងមួយចំនួន ក្នុងអំឡុងខែ កុម្ភៈ នេះ។ ភ្ញៀវដំបូងដែលលោកជូនដើរកាលពីថ្ងៃទី១៤ កុម្ភៈ កន្លងទៅ ដែលដើរជាលក្ខណៈមិត្តភក្ដិ និងមានគ្នាបីនាក់។ នៅចុងខែដដែលនេះ លោកនឹងទទួលបានភ្ញៀវពីរក្រុមបន្ថែម ប្រសិនបើស្ថានការណ៍ពុំមានអ្វីផ្លាស់ប្ដូរ។ មានន័យថា ភ្ញៀវនឹងមកលេងខេត្តសៀមរាបតាមការកក់នេះ ប្រសិនស្ថានការណ៍ក្នុងនិងក្រៅស្រុក ជាមួយនឹងជំងឺកូវីដ១៩ មិនធ្ងន់ធ្ងរលើសនេះ។ 
 
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាស រវាងអ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ ជាមួយលោក ជុន ជៀន ដូចតទៅ៖



 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ លោក ជុន ជៀន បញ្ជាក់ថា ភ្ញៀវមកក្នុងស្ថានភាពមិនច្បាស់លាស់ ដោយរង់ចាំមើលស្ថានការណ៍ជាក់ស្ដែង។ មគ្គុទ្ទេសក៍រូបនេះបន្តថា កន្លងមកទេសចរជនជាតិបារាំង បានធ្វើដំណើរមកកម្សាន្តខេត្តសៀមរាបជាបណ្ដើរៗ ដោយក្នុងនោះខ្លះជាទេសចរផ្ទៃក្នុង និងខ្លះមកពីប្រទេសជិតខាងកម្ពុជា ដែលមានភ្ជាប់ជើងហោះហើរជាមួយគ្នា។ 
 
ដ្បិតថា ចំនួនទេសចរនៅពេលនេះ មិនមានច្រើនដូចមុនសម័យកូវីដ១៩ តែសម្រាប់លោក ជុន ជៀន វាជាសញ្ញាដ៏ល្អមួយ សម្រាប់ការរស់នៅវិញនូវវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ពិសេសសេដ្ឋកិច្ចគ្រួសាររបស់មគ្គុទ្ទេសក៍ទេសចរណ៍ ដែលបានផ្អាករយៈពេល២ឆ្នាំមកនេះ។ ជាមួយនឹងការសាទរនេះ មគ្គុទ្ទេសក៍រូបនេះ ក៏នៅបារម្ភពីការផ្ទុះឡើងនូវមេរោគបំប្លែងថ្មី អូមីក្រុង ដែលអាចនឹងរាំងស្ទះចំពោះការចាប់ផ្តើមដំណើរកម្សាន្តឡើងវិញរបស់ទេសចរ៕
 


© រក្សាសិទ្ធិដោយ thmeythmey.com