កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Hamilton សារភាពថា Mercedes មិនអាចឈ្នះពាន F1 រដូវកាល២០២២នេះទេ
14, Mar 2022 , 8:59 pm        
រូបភាព
Lewis Hamilton កំពូលអ្នកប្រណាំងរថយន្ត Formula One សារភាពថា ក្រុមប្រណាំង Mercedes មិនស្ថិតក្នុងជម្រើសក្រុមដើម្បីប្រជែងជើងឯកឆ្នាំនេះនោះទេ។ ម្ចាស់ជើងឯក៧សម័យអះអាងដូច្នេះ ក្រោយការធ្វើតេស្តរថយន្តថ្មីមុនរដូវកាល២០២២ នៅ ប្រទេសបារ៉ែន។



ក្រោយធ្វើតេស្តរថយន្តនៅបារ៉ែននាថ្ងៃទី១៣ ខែមីនា Hamilton មើលឃើញថារថយន្ត Mercedes ដែលខ្លួនបានបើកសាកល្បង មិនមានសក្តានុពលក្នុងកម្រិតលំដាប់កំពូលដើម្បីប្រជែងពាន F1 រដូវកាលថ្មីនេះនោះទេ។ 
 
ស្របពេលព្រឹត្តិការណ៍ F1 នឹងចាប់ផ្តើមការប្រណាំងបើកឆាកនៅសប្តាហ៍ក្រោយនៅប្រទេសបារ៉ែន អ្នកប្រណាំងសញ្ជាតិអង់គ្លេសរូបនេះប្រាប់អ្នកយកព័ត៌មានថារ Mercedes មិនប្រសើរជាងរដូវកាលមុនទេ
 
«ខ្ញុំសង្ឃឹមថាក្រុមហ៊ុន Mercedes នឹងកែសម្រួលល្បឿនរថយន្តឱ្យប្រសើរជាងនេះ។ នៅសប្តាហ៍ក្រោយ យើងនឹងទទួលបានការបង្ហាញពីល្បឿនរបស់យើងកាន់តែប្រសើរជាងមុន»។
 
អំឡុងពេលសាកល្បងរថយន្តនេះដែរ ម្ចាស់ការពារតំណែងជើងឯង Max Verstappen និងជាគូប្រជែងដ៏ស្ថិតស្វាញរបស់ Hamilton ធ្វើបានល្បឿនលឿនបំផុតដ៏គួរឱ្យចាប់អារម្មណ៍ជាមួយ Red Bull។ ក្រុមប្រណាំង Red Bull បានបង្ហាញពីការធ្វើឱ្យប្រសើរឡើងថែមទៀតសម្រាប់ក្រុមរបស់ខ្លួន បើទោះពួកគេបានផ្លាស់ប្តូររថយន្តថ្មីសម្រាប់រដូវកាល ២០២២។
 
Hamilton បានធ្វើតេស្តរថយន្ត Mercedes ក្នុងចំណាត់ថ្នាក់ទី៣ ពោលគឺបន្ទាប់ពី Ferrari ដែលបញ្ចប់លេខ២ និង Red Bull ដែលធ្វើបានលឿនជាងគេ៕
 

Tag:
 Formula One
  Lewis Hamilton
© រក្សាសិទ្ធិដោយ thmeythmey.com