កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ឱ្យកីឡាករអ៊ុយក្រែនអាចចុះកិច្ចសន្យាជាមួយក្លិបនានាក្រៅទីផ្សារដោះដូរ
18, Mar 2022 , 8:29 am        
រូបភាព
រូបភាព៖Reuters
រូបភាព៖Reuters
កីឡាករសញ្ជាតិអ៊ុយក្រែននឹងអាចចុះកិច្ចសន្យាជាមួយក្លិបនានាក្រៅទីផ្សារដោះដូរបាន បន្ទាប់ពីមាន វិសោធនកម្មបញ្ញត្តិស្តីពីស្ថានភាព និងការផ្ទេររបស់កីឡាករ។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) នាថ្ងៃទី១៦ ខែមីនា។


បើតាម FIFA វិសោធនកម្មបញ្ញត្តិទាក់ទងការដោះដូរកីឡាករ ជាវិធានការបណ្តោះអាសន្នក្នុងគោលបំណងសម្រួលដល់ការផ្ទេររបស់កីឡាករអ៊ុយក្រែន និងក្លិបអ៊ុយក្រែន ដែលកំពុងរងផលប៉ះពាល់ពីសង្គ្រាម។
 
«កីឡាករសញ្ជាតិអ៊ុយក្រែន នឹងត្រូវអនុញ្ញាតឱ្យផ្ទេរទៅកាន់ក្លិបនានាក្រៅរយៈពេលទីផ្សារដោះដូរ ទោះរយៈពេលនៃការចុះកិច្ចសន្យានោះត្រូវបិទក៏ដោយ។ FIFA នឹងបន្តត្រួតពិនិត្យស្ថានភាពអ៊ុយក្រែនដោយយកចិត្តទុកដាក់ ដើម្បីធានាឱ្យបានថា ការងារនេះ នឹងវិវត្តទៅបានយ៉ាងរលូន»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ FIFA។
 
ក្នុងសេចក្តីថ្លែងការណ៍ដដែល ក្លិបនានាក៏នឹងត្រូវអនុញ្ញាតឱ្យចុះកិច្ចសន្យាយកកីឡាករអ៊ុយក្រែនបាន២នាក់ផងដែរក្នុងវិសោធនកម្មបណ្តោះអាសន្ននោះ។
 
កាលពីដើមខែមីនានេះ FIFA បានប្រកាសអនុញ្ញាតិឱ្យកីឡាករជនជាតិបរទេសអាចផ្ទេរចេញ និងបញ្ចប់អាជីពពីក្លិបនៅប្រទេសរុស្ស៊ី មុនកិច្ចសន្យាផុតកំណត់៕
 
 

Tag:
 FIFA
  Ukraine Player
© រក្សាសិទ្ធិដោយ thmeythmey.com