កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយឈ្នះ Sevilla យ៉ាងលំបាក គ្រូ Barca អះអាងថា មិនបោះបង់ការប្រជែងពាន La Liga
04, Apr 2022 , 12:29 pm        
រូបភាព
លោក Xavi Hernandez ថ្ងៃទី៣ ខែមីនា បានផ្ដល់សន្យាចំពោះក្លិប Barcelona ព្រមទាំងអ្នកគាំទ្រថា នឹងបន្តប្រយុទ្ធឱ្យអស់ពីសមត្ថភាពរហូតដល់នាទីចុងក្រោយសម្រាប់ការប្រជែងពានរង្វាន់ ​La Liga ក្នុងរដូវកាល ២០២១-២២ ។ ក្រុមអ្នកមានបុណ្យ ឈរចំណាត់ថ្នាក់លេខ២ តាមពីក្រោយ Real Madrid ។


ក្រុមរហ័ស្សនាមអ្នកមានបុណ្យបានប្រកួតយកឈ្នះក្រុមភ្ញៀវ Sevilla យ៉ាងលំបាកក្នុងទឹកដីកីឡដ្ឋាន Camp Nou ដោយលទ្ធផល ១-០។ ខ្សែបម្រើវ័យក្មេង Pedri ស៊ុតបានមួយគ្រាប់នៅនាទី៧២ ហើយជួយនាំក្រុមស្ថិតនៅតំបន់ Catalonia ឡើងឈរលំដាប់លេខ២ ពីក្រោយ Real Madrid ដែលនាំមុខ១២ពិន្ទុ។
 
និយាយក្នុងសន្និសីទក្រោយទទួលជ័យជម្នះ លោក Xavi បានបង្ហាញអារម្មណ៍សប្បាយចិត្ត បើទោះបីជានៅមានគម្លាតពិន្ទុច្រើនពីក្រុមអធិរាជស Real Madrid ក្តី។
 
«ខ្ញុំពិតជាជឿជាក់លើរឿងដែលយើងកំពុងតែធ្វើ។ ការខិតខំប្រឹងប្រែងរបស់យើង ហើយនឹងលទ្ធផលដែលទទួលបានពេលនេះ។ យើងធ្វើបានយ៉ាងល្អ យើងចេះជួយគ្នា ធ្វើការ រត់។ ជាមួយនឹងមូលដ្ឋានបែបនេះ លទ្ធផលគួរតែត្រូវបានផ្តល់មកឱ្យយើង ហើយក៏នឹងបន្តប្រយុទ្ធសម្រាប់ពាន La Liga ឱ្យអស់សមត្ថភាព។» Xavi និយាយក្នុងសន្និសីទកាសែតបែបនេះ។
 
យ៉ាងណាមិញ Xavi ក៏បានអះអាងបន្ថែមការលើកឡើងរបស់លោកមិនមែនជាការផ្ញើសារឱ្យក្រុមណាមួយឡើយ ព្រោះគ្រាន់តែជាការអបអរសាទរក្រុមដែលឈ្នះប៉ុណ្ណោះ។
 
ជ័យជម្នេះនេះ Barcelona បានបញ្ចប់ពាក្យប្រកួតមិនដែលចាញ់ចំនួន ១៥ប្រកួតរបស់ Sevilla នៅក្នុង La Liga តែក៏ជាជោគជ័យ១៤ប្រកួតសម្រាប់ Barca វិញ៕
 

Tag:
 Xavi Hernandez
  FC Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com