កីឡាអន្តរជាតិ
អន្តរជាតិ
អូស្ត្រាលី ដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup បាល់ឱបស្រ្តីឆ្នាំ ២០២៩​ មួយទៀត ក្រោយបាល់ឱបបុរសឆ្នាំ ២០២៧
05, Apr 2022 , 8:29 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ប្រទេសអូស្ត្រាលី នៅថ្ងៃទី៤ ខែមីនា បានដាក់ឈ្មោះជាបេក្ខភាពដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup បាល់ឱបស្ត្រីក្នុងឆ្នាំ ២០២៩ បន្ទាប់ពីការប្រកួតបាល់ឱបបុរសក្នុងឆ្នាំ ២០២៧ រួច។



ប្រធានបាល់ឱបពិភពលោក (World Rugby) បានបង្ហាញចំណាប់អារម្មណ៍ ចំពោះសំណើរបស់អូស្រ្តាលី ដែលជាប្រទេសលើកស្ទួយកីឡាបាល់ឱបនេះ។ «យើងចាប់អារម្មណ៍លើប្រទេសអូស្ត្រាលី សម្រាប់ចក្ខុវិស័យ និងចំណង់ចំណូលចិត្ត ធ្វើការងារជាមួយសហព័ន្ធបាល់ឱបពិភពលោក ក្នុងការនាំយកការប្រកួត World Cup បាល់ឱបបុរសក្នុងឆ្នាំ២០២៧ ហើយពេលនេះ ឆ្នាំ២០២៩»។ លោក Gilpin បានប្រកាសបែបនេះនាទីក្រុងស៊ីដនី។
 
សហព័ន្ធបាល់ឱបពិភពលោក ក៏បានប្រកាសថា ប្រទេសបារាំងនឹងធ្វើជាម្ចាស់ផ្ទះ World Cup កីឡាបាល់ឱបបុរស ឆ្នាំ២០២៣ និងឆ្នាំ២០២៧ អូស្រ្តាលីជាម្ចាស់ផ្ទះ ក្នុងខែឧសភា។
 
ប្រទេសអាម៉េរិក ក៏ជាបេក្ខភាពដែលបានផ្តល់ការចាប់អារម្មណ៍ លើការធ្វើជាម្ចាស់ផ្ទះ World Cup បាល់ឱបផងដែរ ប៉ុន្តែប្រធានបាល់ឱបអាម៉េរិក បាននិយាយកាលពីខែមីនាថា ​ពួកគេបានផ្លាស់ប្តូរគម្រោង ដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup បាល់ឱបបុរសនៅឆ្នាំ២០៣១ និងបាល់ឱបស្ត្រីនៅឆ្នាំ ២០៣៣។
 
នូវែលសេឡង់ គឺជាប្រទេសដែលរៀបចំការប្រកួត World Cup 2021 បាល់ឱបស្ត្រី ត្រូវធ្វើឡើងក្នុងឆ្នាំ២០២២ នេះ ព្រោះដោយសារតែជំងឺកូវីដ-១៩ ហើយឆ្នាំ២០២៥ នឹងធ្វើឡើងនៅប្រទេសអង់គ្លេស៕
 

Tag:
 Rugby World Cup 2027
© រក្សាសិទ្ធិដោយ thmeythmey.com