កីឡាអន្តរជាតិ
អន្តរជាតិ
Rooney ៖ Pogba គួរដល់ពេលចាកចេញពី Man Utd ហើយ
06, Apr 2022 , 9:29 am        
រូបភាព
អតីតខ្សែប្រយុទ្ធបិសាចក្រហម Manchester United លោក Wayne Rooney នាថ្ងៃទី៥ ខែមីនា បានបង្ហាញការជឿជាក់ថា ខ្សែបម្រើ Paul Pogba គួរតែដល់ពេលចាកចេញពីក្រុមបិសាចក្រហមនៅចប់រដូវកាល២០២១-២២។



ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba ជាកីឡាករដែលក្រុមបិសាចក្រហមនាំចូលក្នុងតម្លៃថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្រក្លិប ដែលផ្ទេរមកពីក្លិប Juventus ក្នុងឆ្នាំ ២០១៦។
 
ទោះជាយ៉ាងនេះ ការមកដល់របស់ខ្សែបម្រើបារាំងរូបនេះ មិនអាចជួយក្រុម Man UTD ឈ្នះពានរង្វាន់លីគកំពូលអង់គ្លេស Premier League បានឡើយ។ មកដល់ពេលបច្ចុប្បន្ន អនាគតរបស់គេនៅក្លិបយក្សអង់គ្លេស កំពុងស្ថិតក្នុងភាពស្រពិចស្រពិល ខណៈខ្សែបម្រើ Bruno Fernandes កំពុងមានទម្រង់ល្អក្នុងតំបន់បម្រើ។ 
 
Paul Pogba ជួយបិសាចក្រហមឈ្នះពានរង្វាន់ត្រឹម២ប៉ុណ្ណោះ ហើយកិច្ចសន្យារបស់គេនឹងត្រូវផុតនាចុងបញ្ចប់រដូវកាល ២០២១-២២ នេះតែម្តង។
 
«ខ្ញុំពិតជាដឹងច្បាស់ពីរឿងនេះ ហើយក៏ដឹងថា គាត់គួរតែផ្លាស់ទីទៅកន្លែងផ្សេងទើបជាការល្អ។ ប្រសិនបើ Paul ស្មោះត្រង់ជាមួយខ្លួនគាត់ គាត់នឹងមិនធ្វើឱ្យមានផលប៉ះពាល់ដល់ខ្លួនដូចនេះឡើយ ចាប់តាំងពីពេលត្រលប់មកវិញ»។ គ្រូបង្វឹកក្លិប Derby County និយាយប្រាប់ទៅកាន់ទូរទស្សន៍ Sky Sports បែបនេះ។
 
មិនត្រឹមតែប៉ុណ្ណោះ លោក Rooney ក៏បានបញ្ជាក់បន្ថែមថា Pogba គឺជាកីឡាករ២ផ្សេងគ្នា នៅពេលលេងឱ្យប្រទេសបារាំង គេប្រៀបបានជាអ្នកគ្រប់គ្រងការប្រកួតទាំងមូល ខុសពីលេងឱ្យក្លិបបិសាចក្រហម។ 
 
លើសពីនេះ គ្រូបង្វឹកវ័យ​៣៦ ក៏បានស្នើទៅកាន់លោក Mauricio Pochettino ឱ្យមកដឹកនាំក្លិបបិសាចក្រហមនារដូវកាលក្រោយ ព្រមទាំងឱ្យជួយកែទម្រង់ក្លិបជាថ្មី៕
 

Tag:
 Wayne Rooney
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com