កីឡាអន្តរជាតិ
អន្តរជាតិ
រុស្ស៊ីដកពាក្យបណ្តឹងប្រឆាំងបម្រាម FIFA ក្រោយមិនអាចប្រកួតជម្រុះ World Cup
06, Apr 2022 , 11:37 am        
រូបភាព
តុលាការអាជ្ញាកណ្តាលកីឡា (CAS) ថ្ងៃទី៥ ខែមីនា បាននិយាយថា សហព័ន្ធបាល់ទាត់រុស្ស៊ីបានដកពាក្យបណ្តឹងប្រឆាំងបម្រាមប្រកួតជម្រុះ World Cup ពីសំណាក់សហព័ន្ធបាល់ទាត់ពិភពលោក FIFA។


ក្រុមជម្រើសជាតិរុស្ស៊ី និងក្លិបរុស្ស៊ី រងបម្រាមពីសហព័ន្ធបាល់ទាត់ ​FIFA និងសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ក្រោមហេតុផលថា ប្រទេសមហាអំណាចមួយនេះ វាយប្រហារចូលលុកលុយប្រទេសអ៊ុយក្រែន។ 
 
«ដំណើរការនេះនឹងបិទបញ្ចប់ក្នុងពេលឆាប់ៗ»។ តុលាការ CAS បាននិយាយបែបនេះ។ 
 
ទោះបីជាត្រូវដកពាក្យបណ្តឹងដែលប្រឆាំងតវ៉ាជាមួយ FIFAក្តី តែសហព័ន្ធបាល់ទាត់រុស្ស៊ី បានអះអាងថា នឹងនៅតែបន្តប្តឹងប្រឆាំងបម្រាមពីសំណាក់ UEFA ដែលហាមឃាត់ការប្រកួតរបស់ក្លិប ក្នុងប្រទេសរុស្ស៊ី។ 
 
យ៉ាងណាមិញតុលាការអាជ្ញាកណ្តាលកីឡា (CAS) បានបន្ថែមថា ខ្លួននឹងមិនដកបម្រាមរបស់ UEFA ដែលបានដាក់លើប្រទេសរុស្ស៊ីឡើយ ។
 
គួរបញ្ជាក់ថា នាជំនួបជម្រុះ World Cup វគ្ក Play-off ពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ប្រទេសប៉ូឡូញ ដែលត្រូវប្រកួតជាមួយរុស្ស៊ី បានឡើងដោយស្វ័យប្រវត្តិ ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ Play-off ជាមួយស៊ុយអែត។ ប៉ូឡូញបំបាក់ស៊ុយអែត ទទួលបានកៅអីជុំផ្តាច់ព្រ័ត្រ World Cup នៅប្រទេសកាតា៕ 
 

Tag:
 FIFA
  World Cup 2022 Qatar
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com