កីឡាអន្តរជាតិ
អន្តរជាតិ
មានតែ៨ប្រទេសប៉ុណ្ណោះធ្លាប់លើកពាន World Cup ដោយ​ប្រេស៊ីលឈ្នះច្រើនជាងគេ
10, Apr 2022 , 10:29 pm        
រូបភាព
ព្រឹត្តិការណ៍ FIFA World Cup លើកទី២២ នឹងចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២២ នៅប្រទេសកាតា។ ៣២ក្រុមនឹងចូលរួមប្រកួតប្រជែងពានរង្វាន់បាល់ទាត់ពិភពលោកនេះ ខណៈបច្ចុប្បន្នគេរកឃើញ២៨ក្រុមហើយ និង៣ក្រុមទៀតនៅប្រកួតវគ្គ play-off។


 
គិតចាប់ពី World Cup កកើតឡើងពីឆ្នាំ១៩៣០មក មានប្រទេសតែចំនួន៨ប៉ុណ្ណោះក្នុងចំណោមប្រទេសទាំងអស់ជុំវិញពិភពលោកដែលធ្លាប់ស្គាល់រសជាតិលើកពានលំដាប់កំពូលនេះ។ ចំណោមប្រទេសទាំង៨ ប្រេស៊ីលជោគជ័យជាងគេដោយគ្រោងជើងឯកលើកសគេ៥សម័យកាល។
 
ខាងក្រោមនេះសារព័ត៌មានថ្មីៗនឹងបង្ហាញលោកអ្នកអំបញ្ជី​ឈ្មោះប្រទេសដែលធ្លាប់​​ឈ្នះ​ពាន World Cup ផ្នែក​បុរស​នាការប្រកួត២១លើកកន្លងមក គិតចាប់ពីឆ្នាំ១៩៣០មក។
 
- ១. ប្រេស៊ីលឈ្នះ៥លើកនៅឆ្នាំ ១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤ និង២០០២ រួមទាំងរងជើងឯពីរលើកឆ្នាំ១៩៥០ និង១៩៩៨
- ២. អាល្លឺម៉ង់ឈ្នះ៤សម័យ ១៩៥៤ ១៩៧៤ ១៩៩០ និង ២០១៤ រួមទាំងរងជើងឯក៤លើកឆ្នាំ១៩៦៦ ១៩៨២ ១៩៨៦ និង២០០២
- ៣. អ៊ីតាលីលើកពាន៣លើកក្នុងឆ្នាំ ១៩៣៤ ១៩៣៨ ១៩៨២ និង២០០៦ រួមទាំងរងជាងឯកពីរលើកឆ្នាំ១៩៧០ និង១៩៩៤
- ៤. អាហ្សង់ទីនលើកពានពីរលើកឆ្នាំ ១៩៧៨ និង១៩៨៦ រួមទាំងរងជើងឯក៣លើកឆ្នាំ១៩៣០ ១៩៩០ និង២០១៤
- ៥. បារាំងលើកពានពីរលើកឆ្នាំ១៩៩៨ និង២០១៨ រួមទាំងរងជើងឯកមួយលើកឆ្នាំ២០០៦
- ៦. អ៊ុយរូហ្គាយឈ្នះពីរលើក ក្នុងនោះលើកពានដំបូងគេបង្អស់នៅឆ្នាំ១៩៣០ និង១៩៥០
- ៧. អេស្ប៉ាញឈ្នះមួយលើកឆ្នាំ២០១០
- ៨. អង់គ្លេសលើកពានម្តងក្នុងឆ្នាំ១៩៦៦
 
ក្រៅពីនេះក្រុមដែលធ្លាប់ឈានដល់វគ្គផ្តាច់ព្រ័ត្រហើយបានត្រឹមរងជើងឯកមាន៥ប្រទេសរួមមានហូឡង់៣លើកក្នុងឆ្នាំ ១៩៧៤ ១៩៧៨ និង២០១០។ ឆែករងជើងឯកពីរលើកឆ្នាំ ១៩៣៤ និង១៩៦២។ ហុងគ្រីរងជើងឯកពីរលើកឆ្នាំ ១៩៣៨ និង១៩៥៤។ ស៊ុយអែតរងជើងឯកឆ្នាំ១៩៥៨ និងក្រូអាស៊ីឆ្នាំ២០១៨៕
Relate 114001
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com