កីឡាអន្តរជាតិ
អន្តរជាតិ
Neymar សរសើរ Messi និង Mbappe មានទេពកោសល្យខ្លាំងក្នុងការប្រកួត
12, Apr 2022 , 8:29 am        
រូបភាព
ខ្សែប្រយុទ្ធឆ្នើម Neymar ថ្ងៃទី១០ខែមីនា បានសរសើរខ្សែប្រយុទ្ធ Kylian Mbappe និង Lionel Messi ដែលជាមិត្តរួមក្រុម ក្រោយពេលរកបានគ្រាប់បាល់ Hat-trick ក្នុងការប្រកួតឈ្នះលើក្រុម Clermont Foot ដោយលទ្ធផល ៦-0។


ជ័យជម្នះនេះ ជាការប្រកួតលើកដំបូងដែលខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល និងបារាំងស៊ុតបាន៣គ្រាប់ដូចគ្នាក្នុងការប្រកួតតែមួយ។ ខ្សែប្រយុទ្ធ Lionel Messi បានក្លាយជាកីឡាករដំបូវនៅ Ligue 1 ដែលបញ្ជូនបាល់៣គ្រាប់ឱ្យមិត្តរួមក្រុមស៊ុតចូលក្នុងការប្រកួតផងដែរ។
 
ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ ទទួលស្គាល់ថា រឿងដ៏អាម៉ាស់បំផុតដែល តារាឆ្នើមទាំង៣រូបមិនសូវបានលេងជាមួយគ្នាបានច្រើនក្នុងរដូវកាល ២០២១-២២។ ​ទោះជាយ៉ាងណា Neymar បានអះអាងបន្ថែមថា ខ្សែប្រយុទ្ធ៣របស់ PSG កំពុងមានភាពស្និទ្ធស្នាលគ្នាខ្លាំងឡើង។
 
«ខ្ញុំពិតជាសប្បាយចិត្តយ៉ាងខ្លាំងចំពោះការរកបាន Hat-Trick លើកទី២ក្នុងរដូវកាលនេះ។ ខ្ញុំសប្បាយចិត្តចំពោះជ័យជម្នះរបស់ក្រុម វាសំខាន់ខ្លាំងណាស់ដែលទំនាក់ទំនងរវាងយើងទាំង៣កំពុងកើតឡើងខ្លាំងទៅរាល់គ្រប់ការប្រកួត។ Leo និង Kylian ពិតជាមានទេពកោសល្យខ្លាំងណាស់»។ Neymar និយាយបែបនេះក្រោយចប់ការប្រកួត។
 
នេះជាជ័យជម្នះលើកទី១៤ របស់ PSG នៅរាល់គ្រប់ការប្រកួតដែលខ្សែប្រយុទ្ធទាំង៣ បានចូលរួមលេងជាមួយគ្នាក្នុងរដូវកាលនេះ៕
 

Tag:
 Neymar
  Messi
  Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com