កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
អន្តរជាតិ
វៀតណាម ប្រារព្ធពិធីរាប់ថយក្រោយ នៃការធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣១
12, Apr 2022 , 11:06 am        
រូបភាព
ពីធី៣១ថ្ងៃរាប់ថយក្រោយ រូបពី Hanoi Time
ពីធី៣១ថ្ងៃរាប់ថយក្រោយ រូបពី Hanoi Time
ទីក្រុងហាណូយ បានប្រារព្ធពិធីរាប់ថយក្រោយ៣១ថ្ងៃ ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣១ នៅទីតាំង Hoan Kiem Lake កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ។ អត្តពលិក គ្រូបង្វឹក និងប្រតិភូចូលរួមផ្សេងទៀត មានជាង៣០០០នាក់ បានរត់ប្រណាំង ក្រោយពីការបើកកម្មវិធី ។



នៅសល់៣១ថ្ងៃទៀត ការប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាម នឹងចាប់ផ្ដើម ដោយមានរយៈពេលជាង១០ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ២៣ ឧសភា នៅទីក្រុងហាណូយ ។ វៀតណាម បានប្ដេជ្ញា នឹងរៀបចំព្រឹត្តិការណ៍កីឡាក្នុងតំបន់នេះ ឲ្យទទួលបានជោគជ័យ និងសុវត្ថិភាព ដើម្បី ទទួលបានការសរសើរពីបណ្ដាប្រទេសចូលរួម ។
  

លោក Chu Ngoc Anh ប្រធានគណៈកម្មាធិការប្រជាជនហាណូយ និយាយ ក្នុងកម្មវិធី រូបពី Hanoi Time

វៀតណាម រំពឹងថា ការរៀបចំកីឡាក្នុងតំបន់នេះ នឹងបង្ហាញឲ្យឃើញពីរូបភាពដ៏ស្រស់ស្អាតរបស់ប្រទេស និងការរាក់ទាក់របស់ប្រជាជន ហើយក៏ជាផ្នែកមួយបង្ហាញពីភាពសម្បូរបែប នៅក្នុងវិស័យកីឡានៅប្រទេសវៀតណាមផងដែរ ។ 
 
សារពត៌មាន Hanoi Time បានស្រង់សម្តីលោក Chu Ngoc Anh ប្រធាននៃគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ថ្លែងក្នុងកម្មវិធីរាប់ថយក្រោយនេះ ដូច្នេះថា៖«អស់រយៈពេល១៩ឆ្នាំហើយ គិតចាប់ពីស៊ីហ្គេមលើកទី២២ ទីក្រុងហាណូយ ត្រូវបានផ្ដល់ជាទីតាំងកិត្តិយស សម្រាប់ការបើក និងបិទការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១»។ 
  

ពីធី៣១ថ្ងៃរាប់ថយក្រោយ រូបពី Hanoi Time

ក្នុងពិធី៣១ថ្ងៃ រាប់ថយក្រោយនេះ មានអត្ដពលិក កីឡាករ និងគ្រូបង្វឹក ជាង៣ពាន់នាក់ បានចូលរួមរត់ប្រណាំង ដើម្បីផ្សព្វផ្សាយពីដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ។
 
គួរបញ្ជាក់ថា វៀតណាម ធ្លាប់ជោគជ័យម្ដងរួចមកហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី២២ នាឆ្នាំ២០០៣ ។ នេះគឺជាលើកទី២ហើយ សម្រាប់វៀតណាម ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ។ កីឡាប្រមាណ៤០ប្រភេទ ត្រូវបានដាក់បញ្ចូលក្នុងការប្រកួត និងមានអត្ដពលិក ជាង១ម៉ឺននាក់ ដែលមកពីបណ្ដា១១ប្រទេសចូលរួម៕
 

Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com