ជាតិ
ការដង្ហែទីងមោងយក្សនៅបន្ទាយស្រី បង្ហាញនូវសិល្បៈចម្រុះបែប និងទាក់ទាញអ្នកចូលរួមជាច្រើន
15, Apr 2022 , 3:00 pm        
រូបភាព
សៀមរាប៖ ពិធីដង្ហែទីងមោងយក្ស នៅស្រុកបន្ទាយស្រី បានទាក់ទាញអ្នកចូលរួមជាច្រើន ទាំងពលរដ្ឋក្នុងស្រុកនេះ និងមកពីតំបន់ខាងក្រៅ។ ការដង្ហែនេះធ្វើឡើងនៅល្ងាចថ្ងៃទី១៣ ខែមេសា នៅភូមិព្រះដាក់ ដោយមានរូបទីងមោង ឬតុក្កតា សរុបទាំងអស់ចំនួន៩រូប។

 
លោក អ៊ុន សាវ៉ាន់ សិល្បៈករ និងជាអ្នកដឹកនាំការរៀបចំគម្រោងតុក្កតាយក្សនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះកិច្ចសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី រៀបចំដំឡើង និងដង្ហែតុក្កតានេះឡើង។ លោកថា កម្មវិធីនេះ បានបង្ហាញនូវសិល្បៈចម្រុះបែប ដោយមានរូបត្លុក ឱ្យយុវជនជំនាន់ក្រោយបានឃើញ និងបានដឹង។
 
តុក្កតា ដែលបានតំឡើងរួមមាន រូបខ្លាតំណាងឆ្នាំខាល រូបល្ខោនខោល រូបស្រ្តីគ្រប់លក្ខណ៍ រូបសត្វខ្សឹប ដែលជាសត្វជិតផុតពូជ រូបខ្នែងឯក រូបសត្វនាគ រូបអ្នកលក់នំបញ្ចុក រូបអ្នករែកទឹកត្នោត និងរូបផ្លែត្រសក់ផ្អែម៕
 
សូមអញ្ជើញទស្សនាការដង្ហែទីងមោងយក្សនៅស្រុកបន្ទាយស្រី ដូចតទៅ៖
 
 

Tag:
 ទីងមោង
  បន្ទាយស្រី
  សិល្បៈ
  ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com