ជាតិ
ទេសចរកកកុញដើរកម្សាន្តប្រាសាទអង្គរវត្តនាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី
15, Apr 2022 , 5:00 pm        
រូបភាព
សៀមរាប៖ ទេសចរជិតឆ្ងាយ បានដើរកម្សាន្តនៅប្រាសាទអង្គរវត្ត នាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​។ ទោះបីអាកាសធាតុរៀងក្ដៅបន្ដិចនាថ្ងៃទី១៥ មេសា ប៉ុន្តែទេសចរនៅតែកកកុញ ចូលទស្សនាប្រាសាទអង្គរវត្ត​។ ការដើរកម្សាន្តនាឱកាសបុណ្យទាននេះ ភាគច្រើនដើរជាលក្ខណៈគ្រួសារ  និងភាគច្រើនអ្នកមកពីបណ្ដាខេត្ត ក្រុងឆ្ងាយៗ ខណៈដែលខេត្តទេសចរណ៍មួយនេះ បានរៀបចំកម្មវិធីសម្បូរបែបទាំងកម្មវិធីបែបប្រពៃណី និងទំនើប​៕

 
សូមអញ្ជើញទស្សនាទិដ្ឋភាពនៃការដើរកម្សាន្តរបស់ទេសចរនៅប្រាសាទអង្គរវត្ត ដូចតទៅ
 
 








© រក្សាសិទ្ធិដោយ thmeythmey.com