កីឡាអន្តរជាតិ
អន្តរជាតិ
Asian Games 2022 ដែលចិនជាម្ចាស់ផ្ទះ ត្រូវពន្យារពេលគ្មានកំណត់
07, May 2022 , 10:59 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ព្រឹត្តិការណ៍ Asian Games 2022 ដែលត្រូវធ្វើឡើងនៅទីក្រុងហាងចូវ នាខែកញ្ញា ត្រូវបានពន្យារពេលដោយគ្មាពេលកំណត់ច្បាស់លាស់។ អ្នករៀបចំកម្មវិធីបញ្ជាក់បែបនេះនាថ្ងៃទី៦ ខែឧសភា ដោយលើកហេតុផលការផ្ទុះជំងឺកូវីដ-១៩។


 
«ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ប្រកាសថា ព្រឹត្តិការណ៍ Asian Games លើកទី១៩ នាទីក្រុងហាងចូវ ប្រទេសចិនចាប់ពីថ្ងៃទី១០ រហូតដល់ ២៥ ខែកញ្ញាឆ្នាំ២០២២ ត្រូវបានផ្អាក។» នេះបើតាមសេចក្តីថ្លែងការណ៍ដែលបានផ្សាយលើគេហទំព័រផ្លូវការ Asian Games។
 
មិនត្រឹមតែប៉ុណ្ណោះ អ្នករៀបចំកម្មវិធី បានបន្ថែមថា ការកំណត់ពេលវេលាថ្មីនៃការប្រកួតនឹងប្រកាសនៅពេលក្រោយ។ ទីក្រុងហាងចូវ ដែលនៅក្បែនឹងទីក្រុងសៀងហៃ ស្ថិតក្រោមការបិទខ្ទប់រយៈពេលជាងមួយសប្តាហ៍រួចមកហើយ។
 
កាលពីខែមេសាកន្លងទៅ អ្នកទទួលបន្ទុករៀបចំកម្មវិធី បញ្ជាក់ថា ទីក្រុងដែលមានប្រជាជនប្រមានជាង ១២លាននាក់នៅភាគខាងកើតប្រទេសចិន បានបញ្ចប់ការសាងសង់ទីកន្លែងប្រកួតដល់ទៅ ៥៦ សម្រាប់ Asian Games និង Asian Para Games៕

Tag:
 Asian Games 2022
© រក្សាសិទ្ធិដោយ thmeythmey.com