ជាតិ
ក្រសួងប្រៃសណីយ៍ លុបអាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិរបស់ក្រុមហ៊ុន២
08, May 2022 , 7:39 pm        
រូបភាព
រូបភាពពីក្រសួងប្រៃសណីយ៍
រូបភាពពីក្រសួងប្រៃសណីយ៍
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រេចលុបអាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិរបស់ក្រុមហ៊ុន ២។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ ក្រុមហ៊ុនទាំង ២ បានដាក់ពាក្យស្នើសុំឈប់ធ្វើអាជីវកម្មដោយខ្លួនឯង។


 
ក្រុមហ៊ុន PHNOM PENH SORYA DEKCHUNCHOUN NAKDAMNOEUR CO.,LTD និងក្រុមហ៊ុន ALADDIN EXPRESS CO.,LTD ត្រូវបានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រេចលុបអាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ ការសម្រេចលុបអាជ្ញាបណ្ណនេះ ក្រោយក្រុមហ៊ុនទាំង២ បានដាក់ពាក្យស្នើសុំឈប់ធ្វើអាជីវកម្ម។
 
បើទោះបីក្រុមហ៊ុនទាំង២ បានលុបអាជ្ញាបណ្ណរួចហើយក៏ដោយ ក្រសួងប្រៃសណីយ៍ក៏បានណែនាំដល់ប្រតិបត្តិករទាំង២ បំពេញកាតព្វកិច្ចទទួលខុសត្រូវចំពោះបុគ្គលិក អតិថិជន និងតតិយជន ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងករណីមានការតវ៉ាជាយថាហេតុពាក់ព័ន្ធនឹងការលុបនេះ៕ 

Tag:
 ប្រៃសណីយ៍
  បញ្ញើឆាប់រហ័ស
© រក្សាសិទ្ធិដោយ thmeythmey.com