ជាតិ
សង្គមជាតិ
កម្ពុជារងឥទ្ធិពលពីខ្យល់មូសុងនិរតី ខណៈរដូវវស្សា នឹងចូលមកដល់ នៅសប្ដាហ៍នេះ
11, May 2022 , 7:59 am        
រូបភាព
សកម្មភាពពលេដ្ឋបង្កបង្កើនផលដំណាំស្រូវរដូវវស្សា។ រូបថត៖ ក្រសួងធនធានទឹក និង ឧតុនិយម
សកម្មភាពពលេដ្ឋបង្កបង្កើនផលដំណាំស្រូវរដូវវស្សា។ រូបថត៖ ក្រសួងធនធានទឹក និង ឧតុនិយម
ដោយ៖ ញឹក សំអូន
 
កម្ពុជានឹងរងឥទ្ធិពលពីខ្យល់មូសុងនិរតី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែឧសភា។ អំឡុងពេលរងឥទ្ធិពលនេះ​ រដូវវស្សាក៏ឈានមកដល់ ផងដែរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។

 
ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា រដូវវស្សានឹងឈានមកដល់​ នៅថ្ងៃទី១៥ ខែឧសភា។ ការឈានមកដល់នូវរដូវវស្សា រួមទាំងកម្ពុជានឹងរងឥទ្ធិពលពីខ្យល់មូសុងនិរតីផងនោះ នឹងធ្វើឱ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
 
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនៅថ្ងៃទី១០ឧសភា ទំនាបកណ្ដាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម, តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ខណៈតំបន់ខ្ពង់រាបវិញ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន៕
 
 

Tag:
 អាកាសធាតុ
  រដូវវស្សា
© រក្សាសិទ្ធិដោយ thmeythmey.com