ពីនេះ ពីនោះ
«ប៉ោម» ជាផ្លែឈើ, «ប៉ម» ជាគ្រឹហាខ្ពស់ស្រឡះ
14, Oct 2022 , 7:29 am        
រូបភាព
មនុស្សមួយចំនួន​នៅតែ​សរសេរ​ច្រឡំ​រវាងពាក្យ «ប៉ោម» និង «ប៉ម» ជាពិសេស​សំណេរនៅ​លើ​បណ្តាញសង្គម ដោយមិន​បាន​ផ្ទៀង​ផ្ទាត់​វចនានុក្រម​ឲ្យ​បានត្រឹមត្រូវ។ អ្នកខ្លះ សរសេរថា ផ្លែប៉ម ទៅភាសានិយាយ ដែល​តាមពិត ផ្លែប៉ោម ជាពាក្យ​ត្រឹមត្រូវ។

 
តាម​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត ប៉ោម [អាន​ថា ប៉ូម] ចេញពីពាក្យបារាំង Pomme។ វាជាឈ្មោះ​ផ្លែឈើមួយ​ប្រភេទ ប្រើ​ជាអាហារ។ ដើម​ប៉ោម, ផ្លែប៉ោម។
 
រីឯ «ប៉ម» វិញ សំដៅលើគ្រឹហាខ្ពស់ស្រឡះ មានសណ្ឋានមូលឬកាច់ជ្រុងមានជញ្ជាំងចោះជាប្រហោងៗព័ទ្ធជុំវិញ ធ្វើទុកនៅត្រង់មុមកំពែងបន្ទាយ ឬនៅទីណាមួយ សម្រាប់ពួនយាមល្បាតឃ្លាំឬលាក់ខ្លួនពួនចាំបាញ់តយុទ្ធនឹងខ្មាំងសត្រូវ។ ប៉មបន្ទាយ, ប៉មព្រះរាជវាំង, ប៉មព្រះនគរ (Blockhaus ) ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com