អន្តរជាតិ
នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី៖ សមិទ្ធផលរបស់អត្តពលិកម៉ាឡេស៊ី ជាការចាប់ផ្ដើមដ៍ល្អមួយ ក្នុងស៊ីហ្គេម
11, May 2022 , 8:29 pm        
រូបភាព
រូបពី Xinhua
រូបពី Xinhua
គិតត្រឹមថ្ងៃទី១១ ខែឧសភា​ ម៉ាឡេស៊ី ឈរលេខរៀងទី២ ក្នុងតារាងប្រទេសទាំង១១ ដែលចូលរួមស៊ីហ្គេមលើកទី៣១ ដោយទទួលបានមេដាយមាស៦ ប្រាក់១ និងសំរិទ្ធ៥ ខណៈ ប្រទេសជាម្ចាសផ្ទះ វៀតណាម ឈរលេខ ១ មេដាយមាស៧ ប្រាក់៥ និងសំរិទ្ធ៧។ នេះ បើតាមតារាងមេដាយក្នុងការប្រកួតស៊ីហ្គេម ។


យោងតាមគេហទំព័រស៊ីហ្គេមលើកទី៣១ (Sea games 2021) លោក  Ismail Sabri Yaakob នាយករដ្ឋមន្ដ្រីរបស់ម៉ាឡេស៊ី បាននិយាយថា សមិទ្ធផល របស់ម៉ាឡេស៊ី ក្នុងការដណ្ដើមមេដាយ នៃការប្រកួតស៊ីហ្គេមលើកទី៣១ នេះ គឺជាការជាចាប់ផ្ដើមដ៏ល្អមួយសម្រាប់អត្ដពលិកជាតិ។ 
 
លោកថ្លែងបែបនេះ ក្នុងពេលអបអរចំពោះជ័យលាភីមេដាយមាស អត្ដពលិកកីឡាមុជទឹក Nur Dhabitah Sabri ដែលរកមេដាយមាសដំបូងគេក្នុងស៊ីហ្គេម ឲ្យម៉ាឡេស៊ី។ «ជោគជ័យ គឺជាលទ្ធផលនៃការហ្វឹកហាត់យ៉ាងម៉តចត់ និង ស្មារតីប្រកួតដ៏ខ្លាំងក្លារបស់ពួកគេ ដើម្បីបង្ហាញទង់ជាតិម៉ាឡេស៊ីលើពិភពលោក។»។ នាយករដ្ឋមន្ដ្រីរូបនេះ បាននិយាយដូច្នេះ។
 
លោក  Ismail Sabri ជឿជាក់ថា តាមរយៈការចាប់ផ្ដើមដ៏ល្អនេះ ម៉ាឡេស៊ី នឹងសម្រេចបានគោលដៅខ្លួន ដោយយកមេដាយមាស ៣៥គ្រឿង ក្នុងស៊ីហ្គេមលើកទី៣១។​ 
 
គួរបញ្ជាក់ផងដែរថា ម្ចាស់ផ្ទះវៀតណាម ឈរលេខ មានមេដាយសរុប ១៩គឿង តាមពីក្រោយដោយម៉ាឡេស៊ី ១២គ្រឿង, ឥណ្ឌូណេស៊ី ៧គ្រឿង, សិង្ហបុរី ៧គ្រឿង, ថៃ ៧គ្រឿង, ហ្វីលីពីន ៧គ្រឿង, ព្រុយណេ ២គ្រឿង, កម្ពុជា ១គ្រឿង, ឡាវ ១គ្រឿង, មីយ៉ាន់ម៉ា ១គ្រឿង ដោយឡែកទីម័រខាងកើត មិនទាន់ឈ្នះមេដាយណាមួយឡើយ។
 

Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com