អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលជាថ្មី ក្រោយប្រធានាធិបតីកូរ៉េខាងត្បូងស្បថចូលកាន់តំណែងបានពីរថ្ងៃ
12, May 2022 , 5:11 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
កូរ៉េខាងជើង នៅថ្ងៃទី១២ ខែឧសភា បានបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ទៅសមុទ្រខាងកើត ក្រោយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល ស្បថចូលកាន់តំណែងបានពីរថ្ងៃ។

 

ដូចការរំពឹងទុករបស់អាម៉េរិក កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ទៅសមុទ្រខាងកើត នៅថ្ងៃទី១២ ខែឧសភា បន្ទាប់ពីលោក យូន សុកយ៉ល ឡើងកាន់តំណែងជាប្រធានាធិបតីបានពីរថ្ងៃ។ 
 
ក្នុងថ្ងៃដដែលនេះ មុនការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ឧត្តមសេនីយ៍ Won In-choul ប្រធាននាយសេនាធិការចម្រុះ ក្នុងដំណើរត្រួតពិនិត្យបញ្ជាការកងនាវាទីពីររបស់កងទ័ពជើងទឹកកូរ៉េខាងត្បូង បានប្រាប់ឱ្យកងកម្លាំង ត្រៀមខ្លួនជាស្រេច ក្នុងករណីកូរ៉េខាងជើងសាកល្បងអាវុធនុយក្លេអ៊ែរ ឬមីស៊ីលប៉ាលីស្ទិក។
 
សូមបញ្ជាក់ថា មុនការបាញ់មីស៊ីលនេះ អាម៉េរិក នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជំរុញឱ្យចិន និងរុស្ស៊ីឈប់ព្រងើយកន្តើយ និងដាក់ទណ្ឌកម្មលើកូរ៉េខាងជើង បន្ទាប់ពីកូរ៉េខាងជើង បានសាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីបជាថ្មី​។ កន្លងមក តំណាងអាម៉េរិក បានបញ្ជាក់ថា ខ្លួននឹងស្វះស្វែងរកទណ្ឌកម្មលើកូរ៉េខាងជើង មុនខ្លួនផុតអាណត្តិជាប្រធានក្រុមប្រឹក្សានៅដំណាច់ខែឧសភា៕ 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com