កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ីហ្គេម៖ ថៃឡើងលេខ២ តែវៀតណាមបន្តនាំមុខឆ្ងាយ ខណៈទីម័រខាងកើតមានមេដាយហើយ
16, May 2022 , 10:58 am        
រូបភាព
ប្រភពរូបថត VNA
ប្រភពរូបថត VNA
ដោយ: រួបរួម
គិតត្រឹមព្រឹកថ្ងៃទី​១៦ ខែឧសភា នេះ ថៃ បានឡើងទៅចំណាត់ថ្នាក់លេខ២លើតារាងមេដាយស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម ខណៈម្ចាស់ផ្ទះបន្តនាំមុខដាច់លើចំនួនមេដាយមាស និងប្រាក់។ ទីម័រខាងកើតរកបានមេដាយប្រាក់ដែលជាមេដាយដំបូងបំផុត ខណៈចំនួនមេដាយសរុបរបស់កម្ពុជាឡើងដល់១៤មេដាយ។

 
ម្ចាស់ផ្ទះវៀតណាម មានមេដាយសរុប១៥៦ ក្នុងនោះមាស៦៦ ប្រាក់៤៦ សំរឹទ្ធ៤៤។ ថៃដណ្តើមបានចំណាត់ថ្នាក់លេខ២ ដោយមានមេដាយសរុប៩៥ ក្នុងនោះមាស២៧ ប្រាក់២៤ និងសំរឹទ្ធ៤៤។
 
ហ្វីលីពីន ឈរនៅលេខ៣ ដោយមានមេដាយសរុប៨៥ (មាស២០ ប្រាក់២៧ សំរឹទ្ធ៣៨), បន្ទាប់មកឥណ្ឌូណេស៊ី មេដាយសរុប៧០ (មាស១៩ ប្រាក់២៨ សំរឹទ្ធ២៣), ម៉ាឡេស៊ី សរុប៦៥ (មាស១៦, ប្រាក់១៣ សំរឹទ្ធ៣៦), សិង្ហបុរី សរុប៥៦ (មាស១៥ ប្រាក់២០ សំរឹទ្ធ២១), មីយ៉ាន់ម៉ា មានមេដាយសរុប១៨ (មាស៤ ប្រាក់៥ សំរឹទ្ធ៩)។
 
កម្ពុជាស្ថិតនៅលេខ៨ ដោយមានមេដាយមាស១ ប្រាក់៤ សំរឹទ្ធ៩។ មេដាយមាស ១ សម្រេចបានដោយកីឡាករឃីកបុកស៊ីង ទូច រ៉ាឆាន់ ហៅ បឺត សង្ឃឹម), មេដាយប្រាក់៤ (ឃីកបុកស៊ីង ៣ ពី កីឡាករកាន់ ម៉េងហុង, លន់ បញ្ញា និងឈឿន ល្វៃ, កីឡាប៉េតង់១ ពីវិញ្ញាសា២ទល់២បុរស កីឡាករ យឹម សុភ័ណ្ឌ និងថោង ឈឿន)។
 
មេដាយសំរឹទ្ធមាន៩ ពីកីឡាប្រណាំងទូករ៉ូអ៊ីង១ (កីឡាករ ផន សុភា និងជៅ សំរេច), កីឡាប៉េតង់៣ (អ៊ុក ស្រីមុំ, សុខ ចាន់មាន និងកីឡាការិនី២រូបលើវិញ្ញាសា២ទល់២ គឺ នុប ឆលីកា និងហៀង វិជ្ជនី), ឃីកបុកស៊ីង១ (កីឡាករ សាន រ៉ាគីម) និងជឺជិតស៊ូ១ (កីឡាការិនី ម៉ាប់ សុខហួយ), វូស៊ូ ៣ (កីឡាការិនី ផាត់ ដានី, កីឡាករ មុំ សាមិត្តប្រាំពីរកែវ, កីឡាករ ម៉ៅមុយចន្ថាឬទ្ធិ)។
 
ព្រុយណេស្ថិតនៅលេខ៩ ដោយរកបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១, ឡាវ មានមេដាយប្រាក់១ និងសំរឹទ្ធ១១ ខណៈទីម័រខាងកើត ទើបទទួលបានមេដាយប្រាក់លើវិញ្ញាសារត់ចម្ងាយ៥ ០០០ម៉ែត្រ ដែលសម្រេចបានដោយកីឡាករ Felisberto De Deus ដែលជាមេដាយលើកដំបូងប្រចាំព្រឹត្តិការណ៍៕
 
 
 

Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com