អត្ថបទពាណិជ្ជកម្ម
គន្លឹះសំខាន់ៗ​ដែលត្រូវពិចារណាសម្រាប់អ្នកដែលចង់បើកក្រុមហ៊ុនផ្តល់សេវាសវនកម្ម គណនេយ្យ និងពន្ធដារ
16, May 2022 , 4:29 pm        
រូបភាព
ដើម្បីក្លាយជាក្រុមហ៊ុនដែលអាចផ្តល់សេវាកម្មសវនកម្ម គណនេយ្យ និងពន្ធដារ ទាមទារនូវ​លក្ខណៈសម្បត្តិមួយចំនួន។ ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ដែលត្រូវពិចារណា សម្រាប់អ្នកដែលមានបំណងបើកក្រុមហ៊ុនផ្តល់សេវា​សវនកម្ម គណនេយ្យ និងពន្ធដារ។
 


ជំហានទី១៖​ វាយតម្លៃគុណវុឌ្ឍន៍របស់ភាគហ៊ុននិក
 
ជាទូទៅភាគហ៊ុននិក​ ដែលមានវិញ្ញាបនប័ត្រគណនេយ្យករជំនាញ និងសវនករឯករាជ្យ ត្រូវមានភាគហ៊ុនលើសពី៥០%។ លោកអ្នក អាចមានភាគហ៊ុននិកច្រើនជាងម្នាក់។ ប៉ុន្តែលក្ខណ្ឌចាំបាច់តម្រូវតាមច្បាប់ គឺត្រូវធានាថាភាគហ៊ុននិក ដែលជាគណនេយ្យករជំនាញ និងសវនករឯករាជ្យ ត្រូវមានភាគហ៊ុនលើសពី៥០%។
 


ជំហានទី២៖ រៀបចំចុះបញ្ជីនៅក្រសួង និងស្ថាប័នផ្សេងៗ
 
លោកអ្នក ត្រូវចុះបញ្ជីក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងអគ្គនាយកដ្ឋានពន្ធដារ។ បច្ចុប្បន្ន នីតិវិធីនៃការចុះបញ្ជី គឺងាយស្រួល ព្រោះស្ថាប័នទាំង៣ បានបញ្ចូលនីតិវិធីរួមគ្នា តាមប្រព័ន្ធរួចទៅហើយ។
 


ជំហានទី៣៖ រៀបចំចុះបញ្ជីឈ្មោះនៅ ស្ថាប័ននិយ័តករគណនេយ្យ និងសវនកម្ម និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.)
 
ជំហាននេះក៏សំខាន់ និងចាំបាច់។ ក្រុមហ៊ុនលោកអ្នក ត្រូវចុះឈ្មោះជាមាជិករបស់វិទ្យាស្ថាន គណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) ដោយមានអ្នកតំណាងម្នាក់ដែលជាគណនេយ្យករជំនាញ និងសវនករឯករាជ្យ។ អ្នកតំណាងនោះផងដែរ ក៏ត្រូវតែជាសមាជិកសកម្ម របស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា។ លោកអ្នកត្រូវបំពេញគ្រប់លក្ខខណ្ឌទាំងអស់ ទើបវិទ្យាស្ថាន អនុញ្ញាតឱ្យក្រុមហ៊ុនលោកអ្នក ក្លាយជាសមាជិករបស់វិទ្យាស្ថាន។ លើសពីនេះទៅទៀត លោកអ្នក ត្រូវទៅចុះឈ្មោះនៅស្ថាប័ននិយ័តករ គណនេយ្យ និងសវនកម្ម ដើម្បីសុំសេចក្តីសម្រេចប្រកបអាជីវកម្ម ពីអគ្គនាយកដ្ឋាននេះ។
 
សម្រាប់លោកអ្នក ដែលចង់ផ្តល់សេវាភ្នាក់ងារពន្ធដារ លោកអ្នក ត្រូវទៅដាក់ពាក្យនៅអគ្គនាយកដ្ឋានពន្ធដារ ដោយឡែក។ ក្រុមហ៊ុន ដែលមានសេចក្តីសម្រេច ឱ្យប្រកបអាជីវកម្មផ្តល់សេវា គណនេយ្យ និងសវនកម្ម ពីនិយ័តករគណនេយ្យ និងសវនកម្មហើយ មិនតម្រូវឱ្យមានសញ្ញាប័ត្រ ភ្នាក់ងារពន្ធដារនោះទេ។
 
រូបខាងក្រោមនេះ តំណាងឱ្យសេចក្តីសម្រេច អាជ្ញាបណ្ណភ្នាក់ងារពន្ធដារ របស់ក្រុមហ៊ុន Apollo Investment & Consulting និងសមាជិកភាពទាំងក្រុមហ៊ុន និងបុគ្គលតំណាងជាមួយនឹង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា។
 








រៀបរៀងដោយ៖ លោក សាន្ត ចន្ទកុម្ភៈ
ក្រុមហ៊ុន៖ Apollo Investment & Consulting Co., Ltd.
មុខងារ៖ គណនេយ្យករជំនាញ និងសវនករឯករាជ្យ
លេខទូរសព្ទ៖​ 081 288 858
អ៊ីម៉ែល៖ [email protected]/ [email protected]
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com