អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ បានប្រគល់រង្វាន់គូប៉ុង ៣០០ដុល្លារដល់អ្នកគាំទ្ររបស់ខ្លួន
17, May 2022 , 10:28 am        
រូបភាព
កាលពីនៅថ្ងៃទី១៣ ខែឧសភា​​ ឆ្នាំ២០២២៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានប្រគល់រង្វាន់គូប៉ុងដែលមានទឹកប្រាក់ ៣០០ដុល្លារ ចំនួន ៥រង្វាន់ ជូនដល់អ្នកគាំទ្រ ដែលបានចូលរួមលេងហ្គេមកម្សាន្ត ដោយបង្ហោះរូបកូនៗរបស់ខ្លួនរួមជាមួយនឹងក្ដីស្រមៃរបស់ពួកគេ។ កម្មវិធី "តើពេលកូនធំឡើង កូនចង់ធ្វើអ្វី?" គឺជាកម្មវិធីថ្មីមួយទៀតដែល អេ អឹម ខេ បានធ្វើឡើង ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងឪពុកម្ដាយ ជាមួយនឹងកូនៗ ក៏ដូចជាស្វែងយល់ពីបំណងប្រាថ្នាក្នុងថ្ងៃអនាគតរបស់ពួកគេ។


កម្មវិធីចាប់ផ្ដើមកាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២២ ហើយបានជ្រើសរើសយកបេក្ខជនចំនួន ១៥រូប ដែលបានបំពេញតាមលក្ខខណ្ឌត្រឹមត្រូវ ដើម្បីទៅប្រកួតបន្ដ។  នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២  យើងក៏បានជ្រើសរើសបេក្ខជន ដែលបានទទួលការគាំទ្រច្រើនជាងគេ ចំនួន ៥រូប ដើម្បីទទួលបានរង្វាន់គូប៉ុង ទឹកប្រាក់ ៣០០ដុល្លារ ដែលអាចទិញទំនិញគ្រប់ប្រភេទ នៅលើ Khmum eShop។
 
ខាងក្រោមនេះជាឈ្មោះបេក្ខជនទាំង ៥រូបដែលបានឈ្នះរង្វាន់គូប៉ុងទឹកប្រាក់ចំនួន ៥០០ដុល្លារ៖
  • Varry Mouses Offical 
  • Kong Linya
  • Sreymom Sron
  • Bee Bee
  • Kimsry Pmv

 
ក្ដីស្រមៃរបស់ឪពុកម្ដាយ គឺចង់ឲ្យកូនៗទទួលបានជោគជ័យ និងមានអនាគតល្អ។​ ប្រសិនបើឪពុកម្ដាយ ចង់ទទួលបានការធានាពីអនាគតរបស់កូនៗ អាចចាប់ផ្ដើមសន្សំជាមួយគណនីកូនឆ្លាត របស់ អេ អឹម ខេ បាន ដោយសន្សំត្រឹមតែ ១ ៤០០រៀល ក្នុងមួយថ្ងៃ អ្នកនឹងទទួលបានការធានារ៉ាប់រងអាយុជីវិត រហូតដល់ ២០លាន រៀល និងការធានារ៉ាប់រងគ្រោះថ្នាក់រហូតដល់ ៨០០លាន រៀល!
 

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ 
 
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗ តាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com