ជាតិ
ព្រំដែន
ក្រសួងការពារជាតិកម្ពុជា-វៀតណាម បន្តសហការគ្នា ដើម្បីកសាងព្រំដែនសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ
17, May 2022 , 7:59 pm        
រូបភាព
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា និង លោក ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្រ្តីការពារជាតិវៀតណាម ធ្វើជាអធិបតីក្នុង «ជំនួប_ប្រាស្រ័យ_មិត្តភាព_ការ_ពារ_ជាតិ_ព្រំដែ_ន_គោក_
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា និង លោក ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្រ្តីការពារជាតិវៀតណាម ធ្វើជាអធិបតីក្នុង «ជំនួប_ប្រាស្រ័យ_មិត្តភាព_ការ_ពារ_ជាតិ_ព្រំដែ_ន_គោក_
ដោយ៖ ទេពញាណ 
 
ក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម បានរៀបចំពិធីមួយរួមគ្នា ហៅថា «ជំនួប​ប្រាស្រ័​យ​មិត្តភាព​ការ​ពារ​ជាតិ​ព្រំដែន​គោក​កម្ពុជា​-វៀត​ណា​ម ថ្នាក់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​លើក​ទី​១» កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅ​មជ្ឈមណ្ឌល​បំពាក់​បំប៉ន​ផ្នែក​នយោ​បាយ​ ក្នុងស្រុក​ឡុក​និញ​ ខេត្ត​ប៊ិញ​ភឿក ​ប្រទេស​វៀត​ណាម​។​ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងលោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្រ្តីក្រសួងការពារជាតិវតៀតណាមិ ចូលរួមធ្វើជាអធិបតីក្នុងជំនួបលើកទី១នេះ។


ក្រសួងការពារជាតិកម្ពុជា ផ្សាយលើគេហទំព័រថា ក្នុងជំនួបនោះ ក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម សម្រេចជាមួយគ្នា ក្នុងការបន្ត​ពង្រឹងកិច្ច​សហប្រតិបត្តិការ​ ដើម្បី​កសាង​ខ្សែ​ព្រំ​ដែន​សន្តិភាព ​មិត្តភា​ព ស្ថិរភាព ​​និង​ការ​អភិវឌ្ឍ។ សម្តេច ទៀ បាញ់ បាន​វាយ​តម្លៃ​ខ្ពស់ ​ចំពោះ​​កិច្ច​សហប្រតិបត្តិការ​រវា​ងក្រសួង​ការ​ពារ​ជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម ដែលសម្រេចបានសមិទ្ធផលនានា​ក្នុង​ឆមាសទី​១ ​ឆ្នាំ​២០២២​។​ សម្តេច បន្ត​ថា​ ​ឆ្នាំ​២០២២​នេះ​ ក្រសួកា​រពារជាតិ​ទាំង២ បាន​​ធ្វើការជា​មួ​យ​គ្នា​យ៉ាង​ជិ​តស្និត​។ 
 
ចំណែក លោក ហ្វាន វ៉ាន់ហ្សាង ក៏បានវាយត​ម្លៃខ្ពស់ដែរ​ ចំពោះ​ការរៀបចំ​ «ជំនួបប្រាស្រ័យ​មិត្តភាព​ការពារ​ជាតិ​ព្រំដែន​គោក​កម្ពុជា-វៀត​ណា​ម ថ្នាក់​រដ្ឋមន្ត្រីការពា​រជា​តិលើក​ទី​១» នេះឡើង​។ លោក អះអាងថា ​វៀតណាម នឹ​ងចូល​រួម​សហការរៀប​ចំ​ជំនួបនេះជារៀងរា​ល់​ឆ្នាំ​។ លោក ថែមទាំងបា​នវាយ​តម្លៃខ្ពស់ថា ​ទោះបីជួបប្រទះនឹងជំងឺកូវីដ-១៩ រួមទាំងកា​រវិ​វត្ត​ស្ថានភាពស្មុគ​ស្មាញទាំងក្នុងតំបន់ និង​ពិភព​លោក​ក្តី ប៉ុន្តែកម្ពុជា-​វៀតណាម​ នៅតែ​ប​ន្ត​កិច្ចសហប្រតិបត្តិការ​លើវិស័យ​ការពារ​ជាតិ​បានរឹ​ងមាំ។
 
ក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរនៅលើទឹកដីអាម៉េរិក នាអំឡុងខែឧសភា ឆ្នាំ២០២២នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានបញ្ចេញព័ត៌មានថា កម្ពុជា-វៀតណាម បោះបង្គោលព្រំដែនបាន៦ភាគរយបន្ថែមទៀត ដែលធ្វើឲ្យការបោះបង្គោលព្រំដែននៃប្រទេសទាំង សម្រេចបាន៩០ភាគរយហើយ។ ប្រមុខរដ្ឋាភិបាលកម្ពុជា ទៅអាម៉េរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ 
 
មេដឹកនាំកម្ពុជា ថ្លែងដូច្នេះថា៖«បើគង់តែឲ្យដីគេដដែល ចាំបាច់ចរចាយូរឆ្នាំម្ល៉េះ និយាយឲ្យច្បាស់នៅកន្លែងហ្នឹង ចាំបាច់អីទៅចុះហត្ថលេខាម្តង បាន៨៤ភាគរយ ឥឡូវសម្រេចបាន៦ភាគរយទៀត ហើយឯកភាពគ្នាថា នឹងទៅចុះហត្ថលេខាក្នុងឆ្នាំ២០២២ [លើ] អា៦ភាគរយ ដោយយើង បានត្រួតពិនិត្យបានច្បាស់លាស់ ហើយត្រូវបោះបង្គោលឲ្យត្រឹមត្រូវ ហើយបង្គោលនីមួយៗ សុទ្ធតែមានចាប់តាមផ្កាយរណបាន។ អ៊ីចឹង គេ ចេះតែថា ហ៊ុន សែន លក់ដី ហ៊ុន សែន លក់ដី ឥឡូវដីនៅកន្លែងណា ដែលហ៊ុន សែន លក់? បើគង់តែថាឲ្យដីគេដដែល ចាំបាច់ទៅចរចាមួយតឹងមួយផឹង មួយតឹកមួយផឹងធ្វើអី»។  
 
បច្ចុប្បន្ន ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម នៅសល់តែ១០ភាគរយទៀតប៉ុណ្ណោះ ដែលមិនទាន់ត្រូវបានបោះបង្គលគោល៕ 
 
 

Tag:
 កម្ពុជា-វៀតណាម
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com