អត្ថបទពាណិជ្ជកម្ម
The New Range Rover មកជាមួយការឌីហ្សាញថ្មី និងបច្ចេកវិទ្យាទំនើបៗ
18, May 2022 , 11:29 am        
រូបភាព
The New Range Rover សេរីថ្មីជំនាន់ទី5 ត្រូវបានគេឱ្យឈ្មោះថា ជាកំពូលSUV ដែលប្រណិត និងមានភាពលេចធ្លោដាច់គេ ក្នុងចំណោមSUVដទៃ។ 
 ចង់ដឹងថាវាមានលក្ខណៈពិសេសអ្វីខ្លះ តោះទៅមើលទាំងអស់គ្នា៖
 
សំណង់តួ៖ ប្រើប្រាស់នូវវត្ថុធាតុដើមពីអាលុយមីញ៉ូម ដែលធ្វើឱ្យសំណង់តួរថយន្តសេរីថ្មីនេះ រឹងមាំជាងតួរថយន្តសេរីមុន 50ភាគរយ។ វាមានសភាពស្វិត ស្រាល តែធន់ រឹងមាំ និងមិនងាយច្រែះ ហើយផ្តល់សុវត្ថិភាពខ្លាំង ដល់អ្នកបើកបរ។
 

 

 
កង់៖ កង់របស់រថយន្ត The New Range Rover សេរីថ្មីបានបំពាក់នូវបច្ចេកវិជ្ជាថ្មី All Wheel Turn។ កង់ទាំងបួននេះអាចបត់បាន 7.1ដឺក្រេ។ កាន់តែពិសេសក្នុងការបត់រថយន្តមួយជុំប្រើប្រាស់គម្លាតត្រឹមតែ 11ម៉ែត្រតែប៉ុណ្ណោះ វាផ្ដល់នូវភាពងាយស្រួលក្នុងការចូលចតនៅទីតាំងដែលចង្អៀត។
 
បូម៖ បំពាក់នូវបូមសេរីថ្មីដែលឆ្លើយតបទៅនឹងស្ថានភាពផ្លូវបានកាន់តែឆាប់រហ័ស និងល្អប្រសើរជាងមុន។ កាត់បន្ថយការរលាក់និងជួយសម្រួលទៅកាន់រថយន្តឲ្យមានលំនឹងក្នុងពេលបើកបរ។
 

 
អំពូល៖បំពាក់នូវអំពូលភ្លើងថ្មី (Digital LED Headlight)។ ពន្លឺដែលបាញ់ចេញមកមានរូបរាងតូចល្អិតៗ ដែលជះពន្លឺបានឆ្ងាយ និងច្បាស់ជាងមុន ហើយមិនចាំងភ្នែកទៅកាន់អ្នកដំណើរដែលបើកបរមកពីទិសផ្ទុយគ្នា ដែលនេះជាការគិតគូរដ៏ល្អរបស់ក្រុមអ្នកផលិតរថយន្ត។ 
 
ស្តុបខាងក្រោយ៖ស្ដុបរថយន្តខាងក្រោយមានទម្រង់ដូចទៅនឹងរថយន្តអគ្គិសនីនាពេលអនាគតដែលនេះជាការបង្ហាញពីបែបផែនថ្មីរបស់រថយន្ត មើលទៅវាសាមញ្ញមែន តែប្លែកភ្នែក និងទាក់ទាញខ្លាំង។
 



 
ក្នុងចំណោមការរចនា និងបំពាក់នូវមុខងារថ្មីៗខាងលើ ការរចនាស្តុបខាងក្រោយរបស់រថយន្ត The New Range Rover ជាការរចនាថ្មីសន្លាង ដែលឈានមុខគេក្នុងចំណោម SUVដទៃ។ យើងសង្កេតឃើញថា ពុំទាន់មានរថយន្តណាមួយ មានលំនាំនៃការរចនាទម្រង់ស្ដុបខាងក្រោយ ជារាងបែបនេះទេ ហើយនេះ ជាការបង្ហាញពីសិល្បៈក្នុងការច្នៃប្រឌិត ដោយធ្វើយ៉ាងណាកុំឱ្យមានភាពសាំ។ សម្រាប់លោកអ្នកដែលគិតពីប្រណិតភាព ផាសុកភាព និងសុវត្ថិភាព សូមជ្រើសរើសកំពូលរថយន្ត The New Range Rover សេរីថ្មីនេះចុះ។ នេះហើយជាជម្រើសរថយន្តដ៏ល្អបំផុត សម្រាប់ប្រណិតភាព ភាពទាន់សម័យ និងថ្លៃថ្នូរនាសតវត្សថ្មីនេះ។
 
Jaguar Land Rover Cambodia ដែលជាក្រុមហ៊ុន របស់ RMA Cambodia និងជាភ្នាក់ងារដែលទទួលបានសិទ្ធិផ្ដាច់មុខ ស្របច្បាប់ក្នុងការនាំចូល និងចែកចាយរថយន្តម៉ាក Jaguar និង Land Rover ពីចក្រភពអង់គ្លេសតែមួយគត់ ក្នុងប្រទេសកម្ពុជា។ 
 
ឥឡូវនេះក្រុមហ៊ុន បានចាប់ផ្ដើមបើកទទួលការកក់ហើយ សម្រាប់ម៉ូដែល The New Range Rover សេរីថ្មី។ 
 
លោកអ្នកអាចកក់ទុករថយន្តក្នុងក្ដីស្រមៃបាន ដោយគ្រាន់តែទូរស័ព្ទមកកាន់លេខ៖ 070 999 111 និងទំព័រហ្វេសប៊ុកផ្លូវការ Land Rover Cambodia ឬអញ្ជើញមកអាគារតាំងបង្ហាញដោយផ្ទាល់ នៅអគារតាំងលក់រថយន្ត 264 មហាវិថីសហព័ន្ធរុស្សី ដើម្បីជ្រើសពណ៌ និងពិភាក្សាជាមួយផ្នែកលក់យើងខ្ញុំ ដោយមិនគិតថ្លៃ។ ចុះឈ្មោះទីនេះដើម្បីចូលរួមកម្មវិធីបើកបរសាកល្បង និងទទួលបានកាដូផងដែរ៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com