អត្ថបទពាណិជ្ជកម្ម
ពិព័រណ៍ THAIFEX –​ Anuga Asia 2022 នឹងរៀបចំស្វាគមន៍ភ្ញៀវ ដើម្បីទស្សនាការផ្លាស់ប្តូរម្ហូបអាហារ និងភេសជ្ជៈក្នុងប្រទេសថៃ ជាមួយនឹងងឱកាសបង្ហាញខ្លួនរបស់អ្នកច្នៃប្រឌិតក្នុងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ
18, May 2022 , 5:08 pm        
រូបភាព
ចាប់យកឱកាស តាមរយៈពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈ ក្នុងពិភពលោក ក្រោយបរិបទនៃការងើបឡើងវិញ ពីជំងឺរាតត្បាត ដែលមានទីតាំងម្ហូបអាហារចំនួន១១ កន្លែង  ស្តង់ពិព័រណ៍ចំនួន ១ ២០០ ស្តង់ សាលពិព័រណ៍ចំនួន ៩ សាល អ្នកទិញទំនិញចំនួន២ ៥០០ នាក់ ព្រមទាំង​ពាណិជ្ជករ និងភ្ញៀវទស្សនាចំនួនប្រមាណ ៧៥ ០០០នាក់ ត្រៀម​ខ្លួន​​ទទួល​យក​បទពិសោធ​​ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំបំផុត នៅតំបន់អាស៊ី ដែលរៀបចំឡើងដើម្បីបង្ហាញផ្នត់គំនិតច្នៃប្រឌិត របស់សហគ្រិននៃថ្ងៃស្អែក។
 


មជ្ឈមណ្ឌល សន្និបាត និងសាលពិពណ៌ IMPACT Muang Thong Thani បាន​ត្រៀម​ខ្លួន​ជា​ស្រេច ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ ​រៀបចំ​​ពិព័រណ៍​ពាណិជ្ជកម្ម​អាហារ និងភេសជ្ជៈ THAIFEX – Anuga Asia 2022 ជា​លើកដំបូង​របស់​ប្រទេសថៃ។ នេះ​ជា​ព្រឹត្តិការណ៍​ដ៏ធំបំផុត​ក្នុង​តំបន់​អាស៊ីរបស់យើង ដែលត្រូវបានរៀបចំឡើង​ ដើម្បីបំពេញតម្រូវការ​របស់ប្រតិបត្តិករ ​ក្នុង​ឧស្សាហកម្ម​ម្ហូបអាហា និងភេសជ្ជៈ និង​អ្នកច្នៃ​ប្រឌិត​ផលិតផលថ្មីៗ។
 
ពិព័រណ៍នេះ ក៏នឹងផ្តល់ភាពសប្បាយរីករាយផង​ដែរ​ សម្រាប់សាធារណជន ​ឲ្យទទួល​បានបទពិសោធន៍ដ៏អស្ចារ្យ ដែល​អនុញ្ញាត​ឲ្យអ្នកចូលរួម ​​ផ្សងព្រេងស្វែងរកពិភពម្ហូប​អាហារ​នៃអនាគត ហើយក៏នឹងអាចស្វែររកបាននាពេលខាងមុខផងដែរ ទាំងនៅ​​ក្នុង​ព្រះរាជាណាចក្រថៃ និង​​លើសពីនេះទៀត។ ព្រឹត្តិការណ៍នេះ ចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែឧសភា ហើយអ្នកច្នៃប្រឌិតឆ្នើមៗ ដែល​បាន​បង្កើត​ផលិតផល​ដែលធ្វើឲ្យមានការរីក​​ចម្រើនលូតលាស់ ក្នុងចំណីអាហារដូចជា កាហ្វេ តែ ភេសជ្ជៈ អាហារល្អៗ សេវាកម្មម្ហូបអាហារ បច្ចេកវិទ្យាអាហារ អាហារកក ផ្លែឈើ បន្លែ សាច់ អង្ករ អាហារសមុទ្រ និងបង្អែម និងនំផ្អែម នឹង​បង្ហាញ​នូវវិធីសាស្រ្តពិសេសរបស់ពួកគេ ក្នុងការរចនា និងការ​ផលិត​ ផលិតផលដែលនឹងបំពេញតម្រូវការអតិថិជន។
 


ប្រតិបត្តិករក្នុងឧស្សាហកម្មម្ហូបអាហារ បានបង្ខំចិត្ត​សម្របអាជីវកម្មរបស់ពួកគេ ទៅនឹងទីផ្សារសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលបានផ្លាស់ប្តូរយ៉ាងខ្លាំង​ ដោយសារ​ជំងឺរាតត្បាតកូវីដ-១៩។ ឥឡូវនេះ ខណៈ​ដែល​ឧស្សាហកម្ម​នេះ ​កំពុង​ប្រឹង​ប្រែង​វិល​ត្រឡប់ទៅរកការរីកចម្រើន ​​និងទទួលបាន​ជោគ​ជ័យ ក្នុង​ពេល​ដែល​ពួកគេ ​កំពុង​ស្វែងរកតួនាទីរបស់ខ្លួន ​ដើម្បី​ឈរ​ជើង​​ក្នុង​វិស័យ​ ផ្គត់​ផ្គងចំណីអាហារ  ក​ម្មវិធីពិព័រណ៍ THAIFEX - Anuga Asia 2022 នឹងភ្ជាប់ទំនាក់​ទំនង​ប្រតិបត្តិករ នៅ​ទូទាំងខ្សែច្រវាក់ម្ហូប​អាហារ និង​ភេសជ្ជៈ  ដើម្បីអាចផ្លាស់ប្តូរ​គំនិត​យោបល់គ្នា និងភ្ជាប់ភ្លែតហ្វម​ពាណិជ្ជកម្ម​ ដែល​មានប្រសិទ្ធភាពខ្ពស់។
 
ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ ​គឺពិតជាអស្ចារ្យ ​ក្នុងនាមជាកម្មវិធីពិព័រណ៍ចំណីអាហារឈានមុខគេ ក្នុងតំបន់អាស៊ី ដែល​រៀបចំ​ឡើង​​ដើម្បីទទួលភ្ញៀវក្នុងស្រុក និងអន្តរជាតិ ខណៈក៏បង្ហាញពីតួនាទីឈាន​មុខគេ របស់ប្រទេសថៃ ​​​ខាង​ផ្នែក​ច្នៃប្រឌិត​ចំណី​អាហារ​ដ៏​អស្ចារ្យ ​និង​គួរឱ្យភ្ញាក់​ផ្អើលផងដែរ ដែលបាន និង​កំពុងបង្កើតឧស្សាហកម្ម​ម្ហូបអាហារ ​និងភេសជ្ជៈឡើងវិញ ​ឆ្ពោះទៅ​រកអនាគត​ដ៏​ភ្លឺស្វាង។ 
 


អ្នករៀបចំកម្មវិធីក៏បានដាក់ឱ្យដំណើរការ​ផ្នែក​ដែលទើបបង្កើតថ្មីមួយ​ឈ្មោះថា «ទីផ្សារអាហារនៅពេលអនាគតនៃ THAIFEX – Anuga» ឬ THAIFEX - Anuga Future Food Market។ ផ្នែកនេះ​មានការដាក់បង្ហាញពិព័រណ៍ផ្សេងៗ  ដែល​បង្ហាញ​ពី​ភាព​រីក​ចម្រើន​​នៃផលិតផល ​និងសេវាកម្ម​ ប្រកបដោយមានសក្តានុពល ដែល​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​របស់​អ្នក​ទិញ​នូវ​ការច្នៃ​ប្រឌិត​ថ្មី ​ដែល​នឹង​មាន​ឥទ្ធិពល​ជាវិជ្ជមាន ​ដល់​ឧស្សាហកម្ម​ដែលរីកចម្រើន​យ៉ាងឆាប់​រហ័សនេះ។ កម្មវិធី Hosted Buyer Programme and Priority Buyer Club នៅ​ក្នុង​ព្រឹត្តិការណ៍ ពិព័រណ៍​នេះ​​ បានវិញ​ត្រលប់មកវិញដោយទទួលបាន​​ប្រជាប្រិយភាពខ្ពស់ជា​មុន (ធៀប​នឹង​កម្មវិធី​​ដែលទទួលបានជោគជ័យពីមុន)។
 
ពិព័រណ៍ពានរង្វាន់ «រសជាតិច្នៃប្រឌិតនៃកម្មវិធី THAIFEX - Anuga Asia 2022» ឫ (THAIFEX – Anuga Asia 2022 TASTE INNOVATION SHOW Awards) ដែល​ជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីនេះ បានប្រកាសឈ្មោះជ័យលាភី និង​អ្នក​ឈ្នះ​​​ចូល​​​វគ្គ​ផ្តាច់ព្រ័ត្រ​នៃកម្មវិធី​ប្រគល់រង្វាន់​ក្នុង​ឆ្នាំ​នេះ។ 


 
ក្នុងចំណោមអ្នកតាំងពិព័រណ៍ជាតិ និងអន្តរជាតិជាង ១ ​៣០០ នាក់ ក្រុមហ៊ុនចំនួន ៥៨១​ ក្រុមហ៊ុន បាន​បញ្ជូន​ផលិតផល​​ប្រកបដោយភាពច្នៃប្រឌិតបំផុត របស់ពួកគេ​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ ហើយ​អ្នកឈ្នះចំនួន ៥៧ ក្រុមហ៊ុន​ ទទួល​បាន​ការ​ទទួល​ស្គាល់ការ​ច្នៃ​ប្រឌិត​របស់ពួកគេ ខណៈដែល​​​ក្រុមហ៊ុន​ទាំង​នោះ ​ដាក់បង្ហាញ​ផលិតផល​ប្រកប​ដោយ​​ការ​ច្នៃប្រឌិត​ឈានមុខគេ​បំផុត​របស់ខ្លួន​​ នៅឯពិព័រណ៍ THAIFEX - Anuga Taste Innovation Showcase។
 
ផលិតផលនីមួយៗ ត្រូវបានបែងចែកនៅទីតាំងបង្ហាញ​ផ្សេងៗគ្នា ជាមួយ​នឹងប្រភេទ​មុខ​ទំនិញ​ជាច្រើន ​តំណាង​ឱ្យផ្នែក​ផ្សេងៗ​គ្នា​នៃ​កម្មវិធី​ពិព័រណ៍។ អ្នក​ទស្សនា​ពិព័រណ៍​នេះ ​នឹង​មាន​ឱកាស​ភ្លក់​​​ផលិតផល​ដ៏​អស្ចារ្យ​ទាំងនេះ ខណៈដែល​ពួកគេ​ដើរ​ទស្សនា​ពិព័រណ៍ ដែលរៀបចំតាំង​បង្ហាញនៅ​សាល​ពិព័រណ៍ទាំង ៩សាល ហើយ​​ម្ហូបអាហារទាំងអស់​នេះ ​នឹងធ្វើឱ្យ​ពួកគេ​ភ្ញាក់​ផ្អើល។


 
Mathias Kuepper នាយកគ្រប់គ្រងក្រុមហ៊ុន Koelnmesse បានឲ្យដឹងថា៖ «ក្នុងនាមជាពិព័រណ៍ពាណិជ្ជកម្ម​​ម្ហូបអាហារ និង​ភេសជ្ជៈ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នេះគឺជាកាតព្វកិច្ចរបស់យើង ក្នុងនាមជាអ្នកថែរក្សា ដើម្បីរៀបចំសករាជថ្មី ដោយ​ភ្ជាប់ក្រុមហ៊ុនដែល​មាន​ភាពច្នៃប្រឌិត ជាមួយនឹងភ្ញៀវ ពាណិជ្ជករ អ្នកទិញ និងអ្នកតាំងពិព័រណ៍ ហើយ​អាចឱ្យ​ពួកគេ សម្រេច​បាន​ភាព​ជោគជ័យ ក្នុងបរិយាកាសអាជីវកម្មប្រកបដោយសុវត្ថិភាព​។»
 


នៅក្នុងការអំពាវនាវចុងក្រោយ ទៅកាន់​ប្រតិបត្តិករក្នុងឧស្សាហកម្ម ម្ហូបអាហារ និងភេសជ្ជៈ ដែល​មាន​បំណង​​តាំង​បង្ហាញ​ផលិតផល​ចុង​ក្រោយ​បំផុត​របស់​ពួកគេ និង​ទាញយកប្រយោជន៍​ពីសក្តានុពល​អាជីវកម្ម និង​ចង់បាន​ឱកាស​ទទួល​បាន​លំហូរ​ប្រាក់​ចំណេញ​ថ្មី ពិព័រណ៍ THAIFEX - Anuga Asia 2022 សូម​អ្នក​ចូលរួម​ថ្មី​ទាំង​អស់ អញ្ជើញចូលទៅកាន់គេហទំព័រ  https://thaifex-anuga.com/en/for-visitors/become-a-visitor​​ 
 


សូមមេត្តារួសរាន់ យកកាតសម្គាល់អេឡិចត្រូនិក សម្រាប់អ្នកទស្សនារបស់អ្នក ហើយទាញយកអត្ថប្រយោជន៍ពី ពិព័រណ៍ THAIFEX - Anuga Asia 2022 ដោយផ្ទាល់ និងតាមអនឡាញដែលត្រូវបានរៀបចំរួចរាល់ ដើម្បី​បើក​ឱកាស​ឲ្យមាន​ការ​ចូល​រួម​កាន់​តែ​ច្រើន​ ជាងពេលណាទាំងអស់!
 
ពិព័រណ៍ THAIFEX – Anuga Asia 2022 ត្រូវបានរៀបចំឡើងដោយ DITP, TCC និង Koelnmesse។ សម្រាប់ព័តមានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://thaifex-anuga.com/en/។ ដើម្បីចូលមើលព្រឹត្តិការណ៍ផ្សាយផ្ទាល់ សូមតាមដានគេហទំព័រ https://www.facebook.com/thaifexanugaasia/  ៕
 


(អត្ថបទពាណិជ្ជកម្ម)
 
 
 
 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com