កីឡាជាតិ
ជាតិ
លីគខាប់៖ ណាហ្គាវើលដ៍ ប៉ះ កងយោធពលខេមរភូមិន្ទ, ភ្នំពេញក្រោន ស្វាគមន៍ ព្រៃវែង
19, May 2022 , 3:29 pm        
រូបភាព
ណាហ្គាវើលដ៍ ហ្វឹកហាត់ត្រៀមប្រកួត ជាមួយ កងយោធពលខេមរភូមិន្ទ រូបពីVDO សម្ភាស Nagaworld FC
ណាហ្គាវើលដ៍ ហ្វឹកហាត់ត្រៀមប្រកួត ជាមួយ កងយោធពលខេមរភូមិន្ទ រូបពីVDO សម្ភាស Nagaworld FC
ការប្រកួតលីគខាប់ ឈានដល់វគ្គ៨ក្រុមចុងក្រោយ នា​ថ្ងៃទី១៩ ខែឧសភា នេះ ក្នុងនោះ ៧ក្រុមមកពីលីគកំពូល បានទៅវគ្គបន្ដ ដោយ អង្គរថាយហ្គឺរ បានធ្លាក់ ខណៈ ព្រៃវែង ជាក្លិបមកពីលីគ២តែមួយ ដែលជាប់មកវគ្គនេះ។ ណាហ្គាវើលដ៍ ត្រូវប្រកួតជាមួយ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានស្ដាតចាស់ ខណៈ ភ្នំពេញក្រោន ប៉ះជាមួយ ព្រៃវែង នៅកីឡដ្ឋាន Smart RSN។



ជាមួយនឹងលទ្ធផលឈ្នះនៃការប្រកួត ក្រុមទាំងពីរ បានផ្ដោតលើការផ្ដល់ឱកាសឲ្យយុវជនថ្នាល់ បានចូលប្រកួត ដើម្បីទទួលបានបទពិសោធន៍លើទីលានជាក់ស្ដែង។ ក្លិបទ័ព បានដាក់កីឡាករថ្នាល់ ដែលមិនធ្លាប់បង្ហាញខ្លួនក្នុងឈុតធំពីមុនមក។ ដោយឡែក ណាហ្គាវើលដ៍ ចាត់ទុកការប្រកួតជាមួយ ក្លិបកងយោធពលខេមរភូមិន្ទ មិនមែនងាយស្រួល ក្នុងការយកជ័យជំនះទេ។ 
 
លោក ឃឹម បុរី គ្រូបង្វឹកណាហ្គាវើលដ៍ បានប្រាប់និយាយថា៖«Tiffy Army ជាក្រុមដែលការពាររឹងមាំ តែយើង នឹងរៀបចំនូវអ្វីដែលបានត្រៀម សម្រាប់ប្រកួតជាមួយក្រុមនេះ។»។ ម្យ៉ាងវិញទៀត ណាហ្គាវើលដ៍ ក៏មានការដាក់កីឡាករប្រកួត ដូចគ្នាជាមួយក្លិបទ័ពដែរ ដោយនឹងបញ្ចូលកីឡាករថ្នាល់ខ្លះចូលប្រកួតយកបទពិសោធន៍។
 
ព្រៃវែង កាលពីសប្ដាហ៍ទី៣ បានបំបែកកំណត់ត្រាក្នុងស្រុកមួយ ដែលមិនធ្លាប់មានក្រុមណា ធ្វើបាននៅក្នុងបាល់ទាត់កម្ពុជា ដោយយកឈ្នះ ណិចស្តិប ១៧-០ នៅកីឡដ្ឋានខេត្តព្រៃវែង។ នាល្ងាចថ្ងៃទី១៩ ព្រៃវែង ត្រូវជួបភ្នំពេញក្រោន ក្នុងនាមជាភ្ញៀវ នៅកីឡដ្ឋាន Smart RSN៕
 

Tag:
 បាល់ទាត់
  League Cup
  លីគខាប់
© រក្សាសិទ្ធិដោយ thmeythmey.com