អត្ថបទពាណិជ្ជកម្ម
ទីបំផុតផលិតផលឆ្លាតវៃកំពូលៗ Flagship ប្រចាំឆ្នាំ 2022​ របស់ក្រុមហ៊ុនហួវៃ បង្ហាញវត្តមានជាផ្លូវការហើយ
19, May 2022 , 3:19 pm        
រូបភាព
ទីបំផុត ក្រុមហ៊ុន Huawei បង្ហាញវត្តមានផ្លូវការ ផលិតផលឆ្លាតវៃFlagship របស់ខ្លួនប្រចាំឆ្នាំ 2022 រួមមានកំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ទី២ HUAWEI Mate Xs 2, នាឡិកាឆ្លាតវៃ HUAWEI WATCH GT3 Pro, HUAWEI WATCH D, HUAWEI S-TAG, HUAWEI Band 7 និងនាឡិឆ្លាតវៃសម្រាប់តាមដានសុខភាពជំនាន់ទី២ HUAWEI WATCH FIT 2 ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃ នៅលើបណ្តាញសង្គម​ ទំព័រហ្វេសប៊ុកផ្លូវការ Huawei Mobile និង YouTube ឆានែល Huawei Mobile Kh កាលពីថ្ងៃទី 18 ឧសភា 2022។ 
 
 
រាល់វត្តមានផលិតផលឆ្លាតវៃរបស់ក្រុមហ៊ុនហួវៃ តែងតែភ្ជាប់នូវមុខងារ Health Apps ដែលជាជំនួយការសម្រាប់តាមដានសុខភាព ផ្តល់ព័ត៌មានអំពីសុខភាពប្រចាំថ្ងៃនេះ សម្រាប់អ្នកប្រើប្រាស់។ 
 
លោក Richard Yu នាយកប្រតិបត្តិនៃសាជីវកម្ម  Consumer Business Group (CBG) បានគូសបញ្ជាក់នៅក្នុងព្រឹត្តិការណ៍សម្ពោធនេះ ស្តីពីការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់ក្រុមហ៊ុន Huawei ដើម្បីធ្វើយ៉ាងណា ផ្តល់នូវបទពិសោធន៍ឲ្យកាន់តែប្រសើរឡើងៗសម្រាប់អ្នកប្រើប្រាស់ តាមរយៈចក្ខុវិស័យ និង យុទ្ធសាស្ត្រនៃ AI Life គ្រប់សេណារីយ៉ូ ។
 

 
កំពូលស្មាតហ្វូន អេក្រង់បត់ជំនាន់ទី២ HUAWEI Mate Xs 2 វិសាលភាពដ៏ល្អឥតខ្ចោះ
HUAWEI Mate Xs 2 គឺជាស្មាតហ្វូនអេក្រង់បត់លំដាប់កំពូលរបស់ក្រុមហ៊ុនហួវៃ មានទម្ងន់កាន់តែស្រាលត្រឹមតែ 255g និងកម្រាស់កាន់តែស្តើងត្រឹមតែ 5.4mm អមដោយការឌីហ្សាញពីកញ្ចក់ស្វិត (Fiberglass) បែប3Dដំបូងគេបង្អស់ ធ្វើឲ្យពណ៌តួខ្លួននៃទូរស័ព្ទ មានភាពលេចធ្លោ ទាក់ទាញនិងស្រស់ស្អាតស៊ីដាច់គេតែម្តង។  កំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីHuawei Mate Xs 2 មានលក្ខណៈរាបស្មើដូចស្មាតហ្វូនទូទៅ និងគ្មានស្នាមផ្នត់បត់ ដោយសារក្រុមហ៊ុនបានប្រើនូវ Falcon Wing Design ងាយស្រួលក្នុងការបត់ចេញចូល និងធន់បំផុត។ 
 
ដើម្បីឆ្លើយតបនឹងតម្រូវការអ្នកប្រើប្រាស់ HUAWEI Mate Xs 2 ត្រូវបានបំពាក់សុទ្ធតែបច្ចេកវិទ្យាសម្បូរបែបលំដាប់កំពូលៗ ដូចជាអេក្រង់ដែលអាចបត់បាន (True-Chroma) ទំហំ 7.8 អ៊ីង ធំលាតពេញងាយស្រួលក្នុងការមើលមាតិកា,  មានស្រទាប់ Anti-Reflective Nano Optical ជួយកាត់បន្ថយពន្លឺចាំង និង ថ្ម Silicon-Based Anode មានដង់ស៊ីតេខ្ពស់ និងសមត្ថភាពធំជាងមុន ជាមួយនឹងល្បឿនសាកថ្មលឿនដូចរន្ទះ 66W HUAWEI SuperCharge សាកត្រឹមកន្លះម៉ោងបាន 90%។  ជាពិសេស កំពូលស្មាតហ្វូនអេក្រង់បត់ឆ្លាតវៃ HUAWI Mate Xs 2 មានសមត្ថភាពបំពេញកិច្ចការ 
បានច្រើនក្នុងពេលតែមួយ និងអូសកម្មវិធីផ្ទាំង windows ដែលអណ្តែតឡើង លឿនរហ័សឥតទាក់។ 
 
នាឡិការឆ្លាតវៃ HUAWEI WATCH GT3 Pro: គ្រូបង្វឹកហាត់ប្រាណប្រកបដោយវិជ្ជាជីវៈ
 



នាឡិកាឆ្លាតវៃ HUAWEI WATCH GT3 Pro មានពីរប្រភេទ ផលិតពីទីតាញ៉ូម និង សេរ៉ាមិច អមដោយការចរនាយ៉ាងល្អប្រណីត ទំនើបស៊ីវិល័យទាន់សម័យ ជាមួយនឹងអេក្រង់ធំច្បាស់ល្អ ទំហំ 1.43” ប្រភេទ AMOLED មានកម្រិតបង្ហាញ 
466 x 466 (កម្រិតបង្ហាញខ្ពស់បំផុតសម្រាប់នាឡិកាឆ្លាតវៃ) និងមានមុខនាឡិកាជាច្រើនប្រភេទសម្រាប់ជ្រើសរើស។ 
 
មុខនាឡិកាឆ្លាតវៃ HUAWEI WATCH GT3 Pro បំពាក់កញ្ចក់កែវ Sapphire និងស្រោបខាងក្រៅសេរ៉ាមិច ដើម្បីធានាបាននូវផាសុកភាព និងភាពធន់។ សម្រាប់ខ្សែនាឡិកាវិញ ផលិតចេញពីស្បែក ធន់នឹងអាកាសធាតុ ងាយស្រួលសម្រាប់ពាក់។ 
 
នាឡិកាឆ្លាតវៃជំនាន់ចុងក្រោយនេះ ផ្តល់នូវភាពងាយស្រួលសម្រាប់ការរស់នៅប្រចាំថ្ងៃ រួមមានការតាមដានព័ត៌មានស្តីពីសុខភាពប្រចាំថ្ងៃតាមរយៈការវិភាគ ECG និងបច្ចេកវិទ្យាត្រួតពិនិត្យទិន្នន័យ TruSeen 5.0+ សម្រាប់វាស់ស្ទង់ចង្វាក់បេះដូង និងកម្រិតអុកស៊ីសែនក្នុងឈាម។ វាជាឧបករណ៍វេជ្ជសាស្ត្រ Class ll ដែលមានការបញ្ជាក់ពីរដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិរបស់ប្រទេសចិន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានទិន្នន័យ ECG កត់ត្រាយ៉ាងត្រឹមត្រូវ សម្រាប់គ្រប់គ្រងស្ថានភាពសុខភាពរបស់ខ្លួន ជាពិសេសការការពារខ្លួនពីជំងឺដែលបណ្តាលពីសរសៃឈាម។ 
 
HUAWEI WATCH GT3 Pro មានប្រព័ន្ធ GNSS ពីររួមបញ្ចូលគ្នា ដែលមានប្រព័ន្ធផ្កាយរណបចំនួន 5 (GPS, Beidou, GLONASS, Galileo, QZSS) សម្រាប់កំណត់ទីតាំង GPS បានយ៉ាងត្រឹមត្រូវ។ នាឡិកាឆ្លាតវៃនេះក៏បានបំបែកនូវ
ឯតទគ្គកម្ម បំពាក់នូវមុខងារកីឡាថ្មីចំនួន២ គឺកីឡាមុជទឹក ជម្រៅរហូតដល់ 30ម៉ែត្រ (Diving Mode) និង កីឡាវាយកូន
ហ្គោល (Golf Mode)។ អ្នកប្រើប្រាស់ HUAWEI WATCH GT3 Pro អាចហាត់ប្រាណ ជាមួយនឹងមុខងារកីឡាជាង 100 ប្រភេទ អាចប្រើជាមួយនឹងមុខងារ AI Running Coach និងមុខងាររៀបចំផែនការរត់ផ្ទាល់ខ្លួន ដោយផ្អែកលើរូបរាងកាយ ប្រវត្តិរត់ និងគោលដៅផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ។ 
HUAWEI Band 7៖ ស្រាល ទាន់សម័យ ភ្ជាប់បច្ចេកវិទ្យាសម្បូរបែប
 


ស៊ីដាច់ដៃគូប្រកួតប្រជែង នាឡិកាឆ្លាតវៃស៊េរីថ្មី HUAWEI Band 7 ផ្តល់នូវមុខងារវិជ្ជាជីវៈក្នុងវិស័យសុខភាព និងកាយសម្បទាតាមបែបវិទ្យាសាស្ត្រ។ Band មានរូបរាងស្លីមស្រស់ស្អាត ជាមួយនឹងកម្រាស់តិចជាង 10mm ទម្ងន់ស្រាលបំផុតត្រឹមតែ 16g បំពាក់ដោយអេក្រង់ AMOLED កម្រិតសមាមាត្រអេក្រង់ទៅតួ 64.88% កម្រិតបង្ហាញ 194 x 368 ច្បាស់ត្រជាក់ភ្នែក និងមានមុខនាឡិកាច្រើនសម្រាប់ជ្រើសរើសឲ្យស៊ីទៅនឹងពណ៌សម្លៀកបំពាក់ថែមទៀតផង។  របៀបប្ដូរមុខនាឡិកាមាន3របៀបគឺ AOD Watch Faces តាំងបង្ហាញមាតិកាមុខនាឡិកាលំនាំដើមជាប់, Moon Phase Watch Face ដែលបង្ហាញពេលវេលាថ្ងៃរះ និង ថ្ងៃលិច រួមជាមួយនឹងដំណាក់កាលព្រះច័ន្ទចំនួន 8 និងការផ្លាស់ប្តូរក្នុងពេលវេលាជាក់ស្តែង និង មុខនាឡិកាជាង 4,000ប្រភេទ តម្រូវទៅតាមស្ទីលតុបតែងខ្លួនរបស់អ្នកប្រើប្រាស់។ 
 
ជាមួយនឹងប្រព័ន្ធវាស់ស្ទង់ការរត់ថ្មីរបស់ហួវៃ សន្ទស្សន៍សមត្ថភាពដំណើរការ (RAI) អ្នកប្រើប្រាស់អាចវាយតម្លៃសមត្ថភាពនៃការរត់ និងស្វែងរកវឌ្ឍនភាពរបស់ពួកគេក្នុងពេលវេលាជាក់ស្តែង។ ពេលកំពុងធ្វើការ អ្នកប្រើប្រាស់អាចប្រើ HUAWEI TruSeen™4.0 ដើម្បីតាមដានចង្វាក់បេះដូងរបស់ពួកគេ។ 
 
 
HUAWEI WATCH FIT 2: អ្នកឯកទេសកីឡា និងសុខភាព ជំនាន់ថ្មី
 


ជាមួយនឹងលក្ខណៈទាន់សម័យ នាឡិកាឆ្លាតវៃ HUAWEI WATCH FIT 2 នាំមកជូននូវរចនាបទកាលីបលើ និងមុខងារសម្បូរបែបរួមគ្នាតែម្តង។ HUAWEI WATCH FIT 2 ត្រូវបានបំពាក់ដោយអេក្រង់ AMOLED HD HUAWEI FullView ទំហំ 1,74” មានកម្រិតបង្ហាញ 336 x 480 និងកម្រិតសមាមាត្រអេក្រង់ទៅតួខ្លួនរហូតដល់ 72.2% ផ្តល់នូវបទពិសោធន៍ដ៏ល្អឥតខ្ចោះ។ នាឡិកានេះក៏មានបំពាក់នូវមីនុយ chessboard launcher ថ្មីផ្តល់បទពិសោធន៍អន្តរកម្មលឿនរហ័សទាន់ចិត្ត ដោយគ្រាន់តែយកទូរស័ព្ទប៉ះពីលើ គឺភ្ជាប់ដោយស្វ័យប្រវត្តិ ងាយស្រួលអាចផ្ទេរឯកសារទិន្ន័ចេញចូល។ HUAWEI WATCH FIT 2 ឥឡូវនេះបានភ្ជាប់មកជាមួយ speaker បន្ថែមពីលើមេក្រូ។ កាន់តែទំនើបដោយគ្រាន់តែភ្ជាប់ប្លូធូស្មាតហ្វូន អ្នកប្រើប្រាស់អាចនិយាយទូរស័ព្ទនៅលើ HUAWEI WATCH FIT 2 ជំនួសវិញ មិនថាទីណា ឬពេលណានោះទេ។ 
 

 


 
អ្នកប្រើប្រាស់អាចលើកទូរសព្ទ យ៉ាងងាយស្រួល ដោយគ្រាន់តែចុចលើប៊ូតុងនាឡិកា ហើយនិឹងរក្សាទុកលេខទូរស័ព្ទនៅក្នុងកម្មវិធី HUAWEI Heath App ផងដែរ។ អ្នកប្រើប្រាស់អាចគ្រប់គ្រងការចាក់តន្ត្រីតាមរយៈកម្មវិធីទូរស័ព្ទ ឬក៏អាចចាក់តន្ត្រីផ្ទាល់នៅលើនាឡិកា ដោយពុំចាំបាច់ប្រើប្រាស់អ៊ីនធឺណិត។ ទទួលបានសិទ្ធិចូលប្រើ HUAWEI Assistant∙TODAY* នៅលើនាឡិកាឆ្លាតវៃ ដើម្បីពិនិត្យមើលអាកាសធាតុ ជើងហោះហើរ និងព័ត៌មានផ្សេងទៀតបានយ៉ាងឆាប់រហ័ស។
 

 
Huawei Health App មានកម្មវិធីជាច្រើន សម្រាប់លើកកម្ពស់សុខុមាលភាពប្រចាំថ្ងៃ។ អ្នកប្រើប្រាស់អាច គ្រប់គ្រងការរស់នៅប្រកបដោយសុខុមាលភាព តាមរយៈការបង្កើតនូវផែនការសុខភាពពិសេសមួយ រួមមាន ជំហានប្រចាំថ្ងៃ ការទទួលទានទឹក និងការហាត់ប្រាណជាដើម នោះ Huawei Health App នឹងជួយក្រើនរំលឹកជារៀងរាល់ថ្ងៃ ដោយផ្តល់មតិកែលម្អជាវិជ្ជមាន ដើម្បីឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ល្អក្នុងការរក្សារបៀបរស់នៅដែលមានសុខភាពល្អ។ HUAWEI WATCH FIT 2 សម្បូរទៅដោយមុខងារឆ្លាតវៃដែលត្រូវបានរចនាឡើងជាពិសេសដើម្បីជួយអ្នកប្រើប្រាស់ធ្វើការគ្រប់ទីកន្លែង រួមទាំងរបៀបហាត់ប្រាណចំនួន 97 ភ្ជាប់គ្រូបង្វឹកផ្ទាល់ខ្លួនបែប 3D ចំនួន 7 ជម្រើស ដែលផ្តល់នូវការណែនាំជាសំឡេង និងការបង្ហាញដែលងាយស្រួលធ្វើតាម ធ្វើឱ្យងាយស្រួលហាត់តាម និងតាមដានការវិវត្តរបស់ពួកគេ។
 
នាឡិកាឆ្លាតវៃ HUAWEI D
 


HUAWEI WATCH D គឺជាឧបករណ៍ត្រួតពិនិត្យសម្ពាធឈាម កដៃដំបូងគេ ដែលផ្តល់ការវាស់សម្ពាធឈាមបានត្រឹមត្រូវគ្រប់ពេលវេលា និងគ្រប់ទីកន្លែងសម្រាប់អ្នកជំងឺលើសឈាម។ វាមានទំហំ និងទម្ងន់ 1/6 នៃឧបករណ៍ម៉ែត្រវាស់សម្ពាធឈាមបុរាណ។ HUAWEI WATCH D ក៏បំពាក់នូវស្នប់ខ្នាតតូចសម្រាប់វាស់សម្ពាធឈាម ដែលស្នប់ខ្យល់អាចឡើងដល់ 40kPa ដើម្បីធានាថាសម្ពាធឈាមអាចវាស់បានរហូតដល់ 230mmHg ស្មើនឹងកាវាស់សម្ពាធឈាមតាមបែបប្រពៃណី។
 
HUAWEI WATCH D មិន​ត្រឹម​តែ​ជា​ឧបករណ៍​វាស់​សម្ពាធ​ឈាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​នាឡិកា​ឆ្លាតវៃ​ដែល​អាច​វាស់​ចង្វាក់​បេះដូង​បាន​ផង​ដែរ។ HUAWEI WATCH D ត្រូវបានដាក់ជាមួយនឹងឧបករណ៍ECG កត់ត្រាទិន្នន័យ ECG និងបង្កើតរបាយការណ៍ ECG ភ្លាមៗ។ HUAWEI WATCH D បំពាក់ជាមួយនឹងការហាត់ប្រាណច្រើនជាង 70 របៀប និង មុខងារតាមដានសុខភាពសម្បូរបែបរួមមាន ការត្រួតពិនិត្យចង្វាក់បេះដូង ការត្រួតពិនិត្យការគេងតាមបែបវិទ្យាសាស្ត្រ ការត្រួតពិនិត្យ SpO2 ពេញមួយថ្ងៃ ការរកឃើញសីតុណ្ហភាពស្បែក ការត្រួតពិនិត្យភាពតានតឹង។ គួបផ្សំជាមួយមុខងារឆ្លាតវៃ HUAWEI WATCH D អាចកាន់ថ្មបានរយៈពេល 7ថ្ងៃ ដែលធានាថាអ្នកប្រើប្រាស់អាចពាក់និងប្រើប្រាស់ ដោយមិនចាំបាច់សាកថ្មញឹកញាប់។
 
កម្មវិធីសុខភាពហួវៃ HUAWEI Health App
 


កម្មវិធីសុខភាព HUAWEI គ្របដណ្តប់គ្រប់ទិដ្ឋភាពទាំងអស់នៃការរស់នៅប្រកបដោយសុខភាព និងកាយសម្បទា។ អ្នកប្រើប្រាស់អាចរីករាយជាមួយមុខងារជាច្រើននៃកម្មវិធី HUAWEI Health ដើម្បីរក្សាបានទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ក្រុមហ៊ុន Huawei នឹងអនុញ្ញាតឲ្យប្រើប្រាស់អាចបង់ប្រាក់ដើម្បីទទួលបាន HUAWEI Health+ ដែលជាសេវាកម្ម Premium Paid Subscription ងាយស្រួលទាញយកមុខងារសុខភាព និងកាយសម្បទាផ្សេងៗបន្ថែមទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ ការបង្កើតសហគមន៍ដើម្បីរក្សាសុខភាពគឺមិនងាយស្រួលនោះទេ ប៉ុន្តែដោយមានជំនួយពី HUAWEI Health អ្នកប្រើប្រាស់អាចបង្កើតការហាត់ប្រាណ និងទម្លាប់ល្អជាមួយនឹងការរំលឹកដោយស្វ័យប្រវត្តិ ដោយផ្អែកលើគ្រូបង្វឹកហាត់ផ្ទាល់ខ្លួនបែប3D។ 
 
អ្នកប្រើប្រាស់អាចចូលប្រើវគ្គបណ្តុះបណ្តាលជំនាញដូចជា វាយសី មុជទឹក ហ្វូតសាល ជាដើម នៅលើកម្មវិធី Huawei Health App ជាពិសេសតាមរយៈទំព័រ 'Discover'។ វាក៏មានបញ្ជីចាក់តន្ត្រីសម្រាប់អ្នកប្រើប្រាស់រីករាយកំឡុងពេលហាត់ប្រាណផងដែរ។ លើសពីនេះ ដើម្បីជួយសម្រួលដល់ការដកដង្ហើម ការបណ្តុះបណ្តាលការដកដង្ហើមរបស់ HUAWEI អនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើត និងអភិវឌ្ឍទម្លាប់នៃការដកដង្ហើមផ្ទាល់ខ្លួន ដែលលើកទឹកចិត្តឱ្យមានភាពស៊ីចង្វាក់គ្នា និងធានាថាការអនុវត្តត្រូវនឹងជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។ លើសពីនេះ Huawei Health អនុញ្ញាតឱ្យអ្នក ត្រួតពិនិត្យទិន្នន័យសុខភាពផ្ទាល់ខ្លួនដូចជាកម្រិតអុកស៊ីសែនក្នុងឈាម SpO2 សីតុណ្ហភាពស្បែក កម្រិតស្ត្រេស និងការគេងជាដើម នៅពេលពាក់ HUAWEI WATCH GT 3 Pro។ HUAWEI បន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណា ឲ្យអ្នកប្រើប្រាស់មានសុខុមាលភាពល្អ ជាមួយនឹងការច្នៃប្រឌិតថ្មីតាមបរិបទបច្ចេកវិទ្យាទំនើបឈានមុខគេចុងក្រោយ។ 
 
គ្រប់សេណារីយ៉ូដែលរស់នៅជាមួយកម្មវិធី AppGallery និង Huawei App សម្រាប់អ្នកប្រើប្រាស់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច
 
Huawei App ជួយបង្កើតការស៊ីសង្វាក់គ្នាលើឧបករណ៍ឆ្លាតវៃផ្សេងៗគ្នា ដែលអនុញ្ញាតឱ្យមានអន្តរកម្មយ៉ាងរលូននៅក្នុងប្រព័ន្ធអេកូចល័ត Huawei ។ ជាឧទាហរណ៍ តាមរយៈ AppGallery អ្នកប្រើប្រាស់ Mate Xs 2 អាចស្វែងរក និងទាញយកកម្មវិធីដែលពួកគេចូលចិត្តតាមប្រភេទផ្សេងៗ ដូចជា AirAsia, Boost, Grab, Shopee, Syok, TGV, Zus Coffee និងច្រើនទៀត ដើម្បីបំពេញតម្រូវការទូរស័ព្ទប្រចាំថ្ងៃរបស់ពួកគេ។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់ HUAWEI Watch GT3 Pro ក៏អាចដំឡើងកម្មវិធីដែលបានជ្រើសរើសនៅលើនាឡិកាឆ្លាតវៃរបស់ពួកគេតាមរយៈផ្នែក "ឧបករណ៍ - AppGallery" របស់ HUAWEI Health ។
 
ដូចគ្នានេះដែរ Petal Maps ក៏អាចចូលប្រើបានតាមរយៈស្មាតហ្វូន Huawei និងនាឡិកាឆ្លាតវៃផងដែរ។ នៅពេលដែលអ្នកប្រើប្រាស់ចាប់ផ្តើមការរុករកផែនទី Petal Maps នៅលើទូរស័ព្ទ នោះ នាឡិកាដែលបានផ្គូរផ្គងផ្លូវដោយស្វ័យប្រវត្តិ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងរកផ្លូវត្រឹមត្រូវដោយគ្រាន់តែក្រឡេកមើលកដៃ។
 
លើសពីនេះ អ្នកប្រើប្រាស់ Huawei អាចរីករាយជាមួយបទពិសោធន៍ឌីជីថលដ៏ទូលំទូលាយ តាមរយៈកម្មវិធីដើមរបស់ Huawei ជាច្រើនទៀត ដូចជា Petal Search ដើម្បីស្វែងរកព័ត៌មាន និងផលិតផលផ្សេងៗ។ លើសពីនេះអ្នកប្រើប្រាស់ក៏អាចរីករាយជាមួយនឹងកម្មវិធី HUAWEI Video, Music និង Book​ ៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com